អត្ថបទក្រុមហ៊ុន

តើធ្វើដូចម្តេច ដើម្បីឲ្យការទូទាត់ប្រាក់លើការទិញ-លក់ អចលនទ្រព្យ និងភាគហ៊ុន មានសុវត្ថិភាព?


ការទិញ-លក់អចលនទ្រព្យ ភាគហ៊ុន ឬអាជីវកម្មផ្សេង អ្នកទិញតែងតែបារម្ភអំពីការបោកប្រាស់លើឯកសារនានា ឬខាតបង់ប្រាក់ទទេរៗ រីឯអ្នកលក់វិញ តែងតែបារម្ភថា ចុះកិច្ចសន្យាលក់ហើយ ប៉ុន្ដែមិនទទួលបានប្រាក់គ្រប់ចំនួនជាដើម។ ប្រសិនបើលោកអ្នកកំពុងមានបញ្ហាទាំងនេះ លោកអ្នកមិនចាំបាច់បារម្ភទៀតទេ សេវាកម្ម ABA Escrow របស់ធនាគារ ABA ពិតជាអាចជួយលោកអ្នកបានក្នុងការបញ្ជៀសនូវហានិភ័យទាំងអស់នេះ។
PR-KH
ដោយ

តើអ្វីទៅជាសេវាកម្ម ABA Escrow?

បន្ទាប់ពីទទួលបានអាជ្ញាបណ្ណប្រតិបត្តិករ​បរធនបាលកិច្ច ពីនិយ័តករបរធនបាលកិច្ច ធនាគារ ABA ដែលជាធនាគារ​ពាណិជ្ជ​ធំជាងគេនៅកម្ពុជា បានសម្រេច​ផ្ដល់ជូន​នូវសេវាកម្ម ABA Escrow ដោយសេវាកម្មនេះ នឹងជួយពង្រឹងបន្ថែមនូវសុវត្ថិភាព និងតម្លាភាព​ដល់ប្រតិបត្តិការ​ទិញ-លក់ ជាច្រើនប្រភេទដូចជា ការទិញ-លក់អចលនទ្រព្យ, ការជួញដូរភាគហ៊ុន និងពាណិជ្ជកម្ម​ផ្សេងទៀត ស្រប​តាមច្បាប់ជាធរមាន​នៃព្រះរាជាណាចក្រ​កម្ពុជា។ ​​សេវាកម្ម​នេះ​ ពិតជា​មាន​សារៈសំខាន់​ ពិសេស​សម្រាប់​ភាគី​អន្តរជាតិ​ ដែល​មិនសូវ​យល់​ច្បាស់​អំពី​ទិដ្ឋភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។​

តើសេវាកម្ម ABA Escrow អាចជួយការពារប្រតិបត្តិការទិញ-លក់បានយ៉ាងដូចម្តេច?

  1. ការ​មិន​ទទួល​បានការ​ទូទាត់​សម្រាប់​ការ​លក់​អចលនទ្រព្យ​៖​ ប្រសិនបើ​អ្នក​ ជា​អ្នកលក់​ អ្នក​អាច​នឹង​បារម្ភ​ ខ្លាច​មិន​បាន​ទទួល​ប្រាក់​ទូទាត់​ ថ្លៃ​អចលនទ្រព្យ​ដែល​បាន​លក់​។​ ជាមួយ​សេវា​រក្សា​សុវត្ថិភាព​ ឬ​ សេវា​រក្សារ​ទុក​របស់​ធនាគារ​រ​ឌ្ឍ​នៈ​ ABA​ Escrow​ អ្នកទិញ​ ត្រូវ​ដាក់​ប្រាក់​ចូល​ទៅ​គណនី​ Escrow​ ហើយ​ប្រាក់​នោះ​នឹង​បញ្ចេញ​ទៅ​ឲ្យ​លោក​អ្នក​ដែល​ជា​អ្នកលក់​ភ្លាមៗ​ បន្ទាប់​ពី​កិច្ចព្រមព្រៀង​ទិញ​-​លក់​ទាំងអស់​ ត្រូវ​បាន​បំពេញ​រួចរាល់​ស្រប​តាម​លក្ខខណ្ឌ​។​ សេវាកម្ម​នេះ​ ការពារ​លោក​អ្នក​ពី​ហានិភ័យ​នៃ​ការ​លក់​មិន​ទទួល​បាន​ប្រាក់​ទូទាត់​។​
  2. ការ​ផ្ទេរ​ប្លង់​កម្មសិទ្ធិ​៖​ ប្រសិនបើ​លោក​អ្នក​ ជា​អ្នកទិញ​អចលនទ្រព្យដូចជា ដីធ្លី ផ្ទះសម្បែង​ លោក​អ្នក​អាច​នឹង​បារម្ភ​ពី​ការ​ផ្ទេរកម្មសិទ្ធិ​នៃ​អចលនវត្ថុ​មក​ក្រោម​ឈ្មោះ​របស់​លោក​អ្នក​ ។​ សេវាកម្ម​នេះ​ ការពារ​អ្នក​ពី​ហានិភ័យ ​ដែល​អ្នកលក់​ មិន​ប្រគល់​ឯកសារ​ប្លង់​កម្មសិទ្ធិ​ ឬ​ការ​ប្រគល់​ដោយ​មិន​ត្រឹមត្រូវ​ជាដើម។​
  3. ការ​ទិញ​/​លក់​ភាគហ៊ុន​៖​ សេវាកម្ម​រក្សា​សុវត្ថិភាព​ ឬ​ សេវា​រក្សារ​ទុក​របស់​ធនាគារ​រ​ឌ្ឍ​នៈ​ ABA​ Escrow​ ​ធានា​ថា​ អ្នកលក់​នឹង​ទទួល​បាន​ប្រាក់​ពី​ភាគហ៊ុន​ដែល​បាន​លក់​ ហើយ​អ្នកទិញ​ទទួល​បាន​ភាគហ៊ុន​ដែល​ពួក​គេ​បាន​ទិញ​។​ ABA​ នឹង​រក្សា​ទុក​ទឹកប្រាក់​ទិញ​ រហូត​ដល់​លក្ខខណ្ឌ​ជាក់លាក់​​ត្រូវ​បាន​បំពេញ​រួចរាល់​ ដូច​ជា​ ការ​ផ្ទេរកម្មសិទ្ធិ​ភាគហ៊ុន​ បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​ និង​ពិតប្រាកដ​ និង​ផ្ទៀងផ្ទាត់​ថា​ មិន​មាន​បំណុល​ ឬ​មាន​បន្ទុក​ណាមួយ​ពាក់ព័ន្ធ​លើ​ភាគហ៊ុន​នោះ​ទេ​។​

សូមបញ្ជាក់ថា ធនាគារ ABA គឺជា​ប្រតិបត្តិ​ករបរ​ធន​បាល​ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្រប​តាម​ច្បាប់​ និង​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា ដែល​មាន​ភាគ​ហ៊ុ​និក​ដ៏​រឹង​មាំ​ នោះ​គឺ​ធនាគារជាតិ​កា​ណា​ដា​។ គិតត្រឹមចុងឆ្នាំ២០២២ ធនាគារ ABA មានប្រាក់ចំណេញសុទ្ធ​ ២៦២លានដុល្លារអាមេរិក ខណៈ​ទ្រព្យសកម្មសរុបប្រមាណ ៩ពាន់លានដុល្លារ, ទំហំប្រាក់បញ្ញើ ៧,៤ពាន់លានដុល្លារ, ទំហំប្រាក់កម្ចីមានជាង ៦,៥ ពាន់លានដុល្លារ, មានសាខាចំនួន​៨៥ និងបុគ្គលិកជិត​៨ពាន់នាក់។

​សម្រាប់​ព័ត៌មាន​បន្ថែម​លើ​ការ​ប្រើប្រាស់​សេវាកម្ម​ Escrow​ ពី​ធនាគារ​ ABA​ សូម​ទាក់ទង​មក​លេខ​ 1​ 800​ 203​ 203​ (​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​សម្រាប់​ការ​ហៅ​ក្នុង​ប្រទេស​កម្ពុជា​)​ ឬ​តាម​អ៊ីមែល​ [email protected]​ ឬចូលទៅកាន់ Linkនេះ https://www.ababank.com/km/escrow-service

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ពិភាក្សាលើខ្លឹមសារប្រធានបទសំខាន់ ៣ ជាមួយរដ្ឋមន្ត្រីក្រសួងដែនដី ដើម្បីដោះស្រាយបញ្ហាក្នុងវិស័យសំណង់ និងអចលនទ្រព្យ

ព័ត៌មាន
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបន្ទាន់មួយ នៅទ…

តើក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៣-២០៣៨ មានតួនាទី និងភារកិច្ចអ្វីខ្លះ?

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្រេចបង្កើតក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ