មីក្រូហិរញ្ញវត្ថុ-បញ្ញើ

ធនាគារជាតិ៖មានតែមីក្រូហិរញ្ញវត្ថុ៧ប៉ុណ្ណោះដែលអនុញ្ញាតឲ្យទទួលបញ្ញើ


ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសជាសាធារណៈ ថា គិតត្រឹមតែមីនា ឆ្នាំ២០១៨ នេះ ក្រៅពីធនាគារពាណិជ្ជ មានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៧ប៉ុណ្ណោះ ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ក្នុងទទួលសេវាបញ្ញើពីសាធារណជន។
ធនាគារជាតិ​នៃ​កម្ពុជា
ដោយ

ការចេញសេចក្តីប្រកាសនេះ គឺបន្ទាប់ពីធនាគារជាតិនៃកម្ពុជា ទទួលបានព័ត៌មានថា  មានជនមួយចំនួន និងគ្រឹះស្ថានឥណទានជនបទមួយចំនួន ដែលបានក្លាយខ្លួនពីអង្គការក្រៅរដ្ឋាភិបាល បាននិងកំពុង អូសទាញពលរដ្ឋឲ្យដាក់ប្រាក់បញ្ញើក្រោមរូបភាព «កិច្ចសន្យាខ្ចីប្រាក់» ដោយផ្តល់អត្រាការប្រាក់ខ្ពស់ និងផ្តល់ប្រាក់កម្ចីល្មើសច្បាប់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៧ ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ ដែលអនុញ្ញាតឲ្យទទួលប្រាក់បញ្ញើពីសាធារណជន រួមមាន៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ (PRASAC) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (VISION FUND (CAMBODIA) LTD) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ (HATTHAKASEKAR LIMITED) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK PLC.) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត (KREDIT PLC.) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត (AMRET CO.,LTD.) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC (CAMBODIA) PLC.)។

ទន្ទឹមនឹងការប្រកាសឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានសិទ្ធិស្របច្បាប់ក្នុងការទទួលសេវាប្រាក់បញ្ញើហើយនោះ ធនាគារជាតិនៃកម្ពុជា បានប្រកាសឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា មិនត្រូវបានអនុញ្ញាតឲ្យទទួលប្រាក់បញ្ញើពីសាធារណជនឡើយ។ លើសពីនេះ ធនាគារជាតិ ក៏បានអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចសហការគ្នាចាត់វិធានការតាមច្បាប់លើអ្នកមិនគោរពតាមសេចក្តីប្រកាសខាងលើនេះផងដែរ។ ពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច អាចទំនាក់ទំនងតាមលេខទូរស័ព្ទ hotline៖ ០៩៨ ២២០ ០០២, ០៩៨ ២២០ ០០១,០៨៥ ៦០០ ០០៣, ០៩៧ ២៧៨ ៣០៣០ ឬចូលទៅកាន់វេបសាយធនាគារជាតិនៃកម្ពុជា គឺ www.nbc.org.kh៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនាញ​ប្រាប់​គន្លឹះ​សន្សំ​ប្រាក់​ឲ្យ​មាន​ប្រសិទ្ធភាព

ព័ត៌មាន
តាម​ការ​ស្រាវជ្រាវ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ការ​សន្សំ​ប្រាក់​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ ច្រើនតែ​សន្សំ​ប្រាក់​តាមរយៈ​ការ​ទុក​លុយ​ន…

ឧកញ៉ា ចេង ខេង៖ កំណើនអគារខ្ពស់នឹងបង្កឲ្យកកស្ទះចរាចរណ៍កាន់តែខ្លាំង?

ព័ត៌មាន
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានផ្តល់ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ