ច្បាប់ពាណិជ្ជកម្មថ្មីហ្វីលីពីន

ច្បាប់ថ្មីហ្វីលីពីនអនុញ្ញាតឲ្យជនបរទេសអាចកាន់កាប់ភាគហ៊ុន១០០% លើធុរកិច្ចសំខាន់ៗក្នុងវិស័យមួយចំនួន


ប្រធានាធិបតីហ្វីលីពីន លោក Duterte បានចុះហត្ថលេខាលើវិសោធនកម្មច្បាប់ថ្មីមួយ ដោយអនុញ្ញាតឱ្យជនបរទេសអាចមានសិទ្ធិកាន់កាប់ភាគហ៊ុនទាំងស្រុងនៅក្នុងអាជីវកម្មនៃវិស័យសំខាន់ៗមួយចំនួន ដូចជា ទូរគមនាគមន៍ និងក្រុមហ៊ុនអាកាសចរណ៍ជាដើម ដែលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយមួយរបស់លោក ដុតទ័រតេ ក្នុងការបើកសេដ្ឋកិច្ចប្រទេសឡើងវិញ មុននឹងរូបលោកត្រូវបញ្ចប់អាណត្តិប្រធានាធិបតីនាពេលេខាងមុខនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkie។
ច្បាប់ពាណិជ្ជកម្មថ្មីហ្វីលីពីនអនុញ្ញាតឲ្យជនបរទេសអាចកាន់កាប់ភាគហ៊ុន១០០%
ដោយ

ប្រទេស​ហ្វី​លី​ពី​ន​បាន​ជួប​ឧបសគ្គ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​ផ្ទាល់​ពី​ក្រៅប្រទេស ដោយសារ​តែ​ច្បាប់​តឹងរ៉ឹង​នៅ​ក្នុង​ប្រទេស​នេះ​។ ដោយ​មើលឃើញ​ពី​បញ្ហា​ជាប់​គាំង​នេះ លោក  Duterte ប្រធានាធិបតី​ហ្វី​លី​ពី​ន​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ចុះហត្ថលេខា​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សេវា​សាធារណៈ​ដែល​មាន​កំណត់​រយៈពេល ៨៥​ឆ្នាំ  ដើម្បី​លុប​ចោល​នូវ​ការ​កំណត់​សិទ្ធិ​កាន់កាប់​ត្រឹម ៤០% នៃ​ជនបរទេស​ធ្វើ​ធុរកិច្ច​នៅ​ក្នុង​ឧស្សាហកម្ម​ដូច​ជា​ទូរគមនាគមន៍ ក្រុមហ៊ុន​អាកាសចរណ៍ ការ​ដឹក​ជញ្ជូន​ក្នុងស្រុក និង​ផ្លូវដែក​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ពោល​គឺ​ការ​ចុះហត្ថលេខា​លើ​វិសោធនកម្ម​ច្បាប់​នេះ ប្រទេស​ហ្វី​លី​ពី​ន នឹង​បើក​ឲ្យ​ជនបរទេស​អាច​មាន​សិទ្ធិ​កាន់កាប់​ចំណែក​ភាគហ៊ុន​១០០% នៅ​ក្នុង​អាជីវកម្ម​ទាំងនេះ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ឲ្យ​កាន់តែ​ច្រើន​។

ប៉ុន្ដែ សម្រាប់​ក្រុមហ៊ុន​បរទេស​ដែល​វិនិយោគ​នៅ​ក្នុង​វិស័យ​ដូច​ជា អគ្គិសនី និង​ចែកចាយ​ទឹក ប្រេងឥន្ធនៈ កំពង់​ផែ​សមុទ្រ និង យានជំនិះ​សាធារណៈ គឺ​នៅ​តែ​រក្សា​ការ​អនុវត្ត​តាម​ច្បាប់​ចាស់​ដដែល​។

យ៉ាងណា​ក៏​ដោយ​ចុះ លោក Duterte ជឿ​ថា តាម​រយៈ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ នឹង​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​លើ​ភាគហ៊ុន​បរទេស នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ពី​ក្រៅប្រទេស​កាន់តែ​ច្រើន មក​ធ្វើ​ទំនើប​កម្មវិស័យ​ជ​សេវា​សាធារណៈ និង​ការ​កែ​លម្អ​ដល់​សេវា​សំខាន់​ៗ​នានា​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​។

គួរ​កត់​សម្គាល់ថា ហ្វី​លី​ពី​ន​មានច្បាប់​វិនិយោគ​បរទេស​យ៉ាង​តឹងរ៉ឹង​ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​ពិភពលោក នេះ​បើ​យោង​តាម​ការ​វិភាគ​របស់​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។

អ្នកជំនាញ​សេដ្ឋកិច្ច បាន​មើលឃើញ​ថា សេដ្ឋកិច្ច​ហ្វី​លី​ពី​ន​ដែល​មានការ​បើកចំហ​ជាង​មុន នឹង​អាច​ឱ្យ​ប្រទេស​តាម​ទាន់​ប្រទេស​ជិតខាង​ដែល​កំពុង​រីក​ចម្រើន​នៅ​ក្នុង​តំបន់​អាស៊ាន ។

ក៏​ប៉ុន្តែ​អ្នក​រិះគន់​ច្បាប់​ថ្មី​នេះ​បាន​និយាយ​ថា ការ​បើក​វិស័យ​សំខាន់​ៗ​ដល់​ជនបរទេស​អាច​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​។ កាលពី​ឆ្នាំ​មុន សមាជិក​ព្រឹទ្ធសភា​មួយ​រូប​របស់​ហ្វី​លី​ពី​ន ដែល​បាន​បោះ​ឆ្នោត​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​នេះ បាន​និយាយ​ថា វិធានការ​នេះ​នឹង​បើកទ្វារ​សម្រាប់​ប្រទេស​ចិន​ក្នុង​ការ​កាន់កាប់​ហេដ្ឋារចនាសម្ព័ន្ធ​ហ្វី​លី​ពី​ន ស្រប​ពេល​ដែល ក្រុង​ម៉ានីល និង​ក្រុង​ប៉េ​កាំ​ង​កំពុង​ជាប់​គាំង​ក្នុង​ជម្លោះទឹកដី​ជុំវិញ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។

គួរ​ជម្រាប​ថា ការ​ចុះហត្ថលេខា​លើ​វិសោធនកម្ម​ច្បាប់​សេវា​សាធារណៈ​កើតឡើង​ប៉ុន្មាន​ខែ​មុន​ពេល លោក Duterte នឹង​ត្រូវ​ចុះ​ចេញពី​តំណែង​ក្នុង​ខែមិថុនា​ឆ្នាំ​២០២២ ដោយ​ការ​បញ្ចប់​អាណត្តិ​រយៈពេល​ប្រាំមួយ​ឆ្នាំ​របស់​លោក ដែល​បាន​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច ដូច​ជា ការ​កាត់​បន្ថយ​អត្រាពន្ធ​លើ​ប្រាក់​ចំណូល​សាជីវកម្ម និង​វិធានការ​សេរីភាវូបនីយកម្ម និង​កំណែទម្រង់​វិស័យ​ជា​ច្រើន​ទៀត ក្នុង​កា​រលើ​កម្ពស់​សេដ្ឋកិច្ច​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីវាយប្រហារក្រុងកំពង់ផែ ម៉ារីយ៉ូប៉ូលរបស់អ៊ុយរក្រែនស្ទើរទៅជាផេះ និងថែមទាំងគំរាមប្រើនុយក្លេអ៊ែរ

ព័ត៌មាន
អាជ្ញាធរក្រុងកំពង់ផែម៉ារីយូប៉ូល(Mariupol) របស់អ៊ុយក្រែនបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្សីកំពុងប្រែក្លាយទីក្រុងមួយនេះ ស្ទើរ…

មីយ៉ាន់ម៉ាច្រានចោលការចោទប្រកាន់របស់អាមេរិក ជុំវិញនឹងរឿងអំពើប្រល័យពូជសាសន៍

ព័ត៌មាន
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានច្រានចោលការចាត់ទុករបស់អាមេរិកចំពោះការគាបសង្កត់ទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយយោធាមីយ៉ាន់ម៉ាថា ជាអំពើប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ