កំពង់ផែស្វយ័តភ្នំពេញ

ចរាចរណ៍នាវាដឹកទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញកើនដល់ជាង១០០% នៅ៥ខែឆ្នាំ២០២២


បើទោះជាពិភពលោកបន្តស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន ប៉ុន្ដែសកម្មភាពដឹកជញ្ជូនទំនិញតាមកំពង់ផែស្វយ័តភ្នំពេញនៅតែមានដំណើរការយ៉ាងល្អប្រសើរ។ ជាក់ស្ដែង អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តម ហ៊ី ប៉ាវី បានគូសបញ្ជាក់ថា សកម្មភាពនាវាដែលចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ រយៈពេល ៥ខែ ក្នុងឆ្នាំនេះ ហាក់មានកំណើនគួរឲ្យកត់សម្គាល់ ពិសេសនាវាដែលដឹកជញ្ជូនផលិតផលកាត់ដេរ និងផលិតផលកសិកម្មតែម្ដង។
នៅ៥ខែឆ្នាំ២០២២ ចរាចរណ៍នាវាដឹកទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញកើនដល់ជាង១០០% ។ រូបភាព៖ កំពង់ផែស្វយ័តភ្នំពេញ

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ចរាចរណ៍​នាវាដឹកទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ នារយៈពេល ៥ខែ ក្នុងឆ្នាំ២០២២នេះ មានរហូតជិត២ពាន់ជើង បានកើនឡើងរហូត១០២% ប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។

ដោយឡែក ចំពោះបរិមាណកុងតឺន័រវិញ ក៏មានការកើនឡើងដូចគ្នា ដោយនៅរយៈពេល៥ខែ ក្នុងឆ្នាំ២០២២នេះ កុងតឺន័រមានជាង​១៧ម៉ឺនកុងតឺន័រ កើនឡើង៤៤% ប្រៀបនឹងរយៈពេលដូចគ្នា​នៅឆ្នាំ២០២១។ ឯកឧត្តម​ ហ៊ី ប៉ាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានកត់សម្គាល់ឃើញថា នារយៈពេលប៉ុន្មាន​ខែចុងក្រោយនេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជា ហាក់កាន់តែបង្ហាញនូវភាព​វិជ្ជមានជាថ្មី បន្ទាប់ពី​បានរងគ្រោះដោយសារវិបត្តិ​កូវីដ១៩ ហើយវាក៏មិនសូវប៉ះពាល់ខ្លាំង ដោយសារឥទ្ធិពលនៃសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែននោះដែរ។

ដ្បិតសកម្មភាពនាវាដឹកទំនិញចេញ-ចូលដំណើរការធម្មតា ក៏ពិតមែន តែបញ្ហាសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន ក៏ជះឥទ្ធិពលខ្លះដែរ ពិសេសការកើនឡើង​នៃតម្លៃដឹកជញ្ជូន ដែលថ្លៃដឹកជញ្ជូនកើនឡើង​រហូតប្រមាណ​២០០%ឯណោះ។ ក៏ប៉ុន្តែ បើទោះជាថ្លៃដឹកជញ្ជូនខ្ពស់ យ៉ាងណាក៏ដោយ អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ នៅតែបង្ហាញពីភាពវិជ្ជមានក្នុងវិស័យនេះ ដោយសារចរាចរណ៍នៃនាវាដឹកទំនិញចេញ-ចូលកំពង់ផែភ្នំពេញ មានសកម្មភាពជាធម្មតា។

មិនតែប៉ុណ្ណោះ សកម្មភាពចេញ-ចូល និងបរិមាណកុងតឺន័រ ដឹកជញ្ជូនទំនិញសុទ្ធតែមានកំណើន។ ទោះបី មិនមានតួលេខជាក់លាក់នៃចំណូល​ពីកំពង់ផែភ្នំពេញ តែឯកឧត្តម ហ៊ី ប៉ាវី បានប៉ាន់ប្រមាណថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២នេះ ចំណូលពីកំពង់ផែភ្នំពេញ មានកំណើនប្រមាណ២០%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំណាំស្រូវវស្សាឆ្នាំនេះកំពុងប្រឈមបញ្ហាជំនន់ទឹកភ្លៀង

ព័ត៌មាន
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអះអាងថា ក្នុងរដូវវស្សាឆ្នាំ២០២២នេះ ទឹកភ្លៀងបានចាប់ផ្តើមធ្លាក់លឿន និងមា…

EU ថាចិនសមនឹងទទួលទណ្ឌកម្មថ្មីបន្ថែមទៀត ទាក់ទងសំណុំរឿងសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង

ព័ត៌មាន
សមាជិកសភាសហភាពអឺរ៉ុប (EU) បានជំរុញឱ្យមានការដាក់ទណ្ឌកម្មមួយកម្រិតបន្ថែមទៀត ប្រឆាំងនឹងមន្ត្រីចិនដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ