កូវីដ-១៩ នៅកម្ពុជា

ក្រុមហ៊ុន​ស៊ីម៉ងត៍ថៃនៅកម្ពុជា​បន្ត​ការ​គាំទ្រដល់​កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងកូវីដ-១៩​របស់​ក្រសួងសុខាភិបាល


អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍និងគ្រឿងសំណង់ដ៏ធំបំផុតមួយ នៅក្នុងទីផ្សារអាស៊ាន បានបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងការផ្ដល់ជំនួយគិតទឹកប្រាក់ជាង ១សែនដុល្លារអាមេរិក ដល់ក្រសួងសុខាភិបាល ។
ដោយ
ទូ/បញ្ជរ​យក​សំណាក​អ្នក​ជំងឺកូវីដ១៩ ដែល​ឧបត្ថម្ភ​ដោយ​ អេសស៊ីជី និង KUBOTA

ថ្មីៗនេះ អេសស៊ីជី បានប្រគល់អំណោយជា Negative Pressure Room ចំនួន ១, សម្ភារៈឧបករណ៍សម្រាប់បម្រើដល់ការងារចាក់វ៉ាក់សាំង ជូនទៅក្រសួងសុខាភិបាលកម្ពុជា និងបញ្ជរ/ទូយកសំណាកអ្នកជំងឺកូវីដ-១៩ ឬហៅថា SWOP ចំនួន ៥ ដែលបានប្រគល់ទៅឲ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ។ 

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អេសស៊ីជី ក៏បានរួមវិភាគទានជាប្រាក់ចំនួន ៥០០០០ដុល្លារអាមេរិក សម្រាប់ការទិញវ៉ាក់សាំងចាក់ជូនប្រជាជនកម្ពុជា ផងដែរ ។ សរុបជាទឹកប្រាក់នៃជំនួយទាំងនេះ គឺប្រមាណជាង ១សែនដុល្លារអាមេរិក ។ 

លោក រ៉ាត់ឆាយុត កាសេមឆៃសិរី នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា ប្រគល់​សម្ភារៈ​ជំនួយ​ដល់​ក្រសួង​សុខាភិបាល​កម្ពុជា ។

លោក រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជាបានមានប្រសាសន៍ថា អេសស៊ីជី គាំទ្រយ៉ាងខ្លាំងក្លាដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈវិភាគទាននិងជំនួយដែលអាចធ្វើទៅបាន ជូនទៅក្រសួងសុខាភិបាលកម្ពុជា ។ 

លោក រ៉ាត់ឆាយុត មានប្រសាសន៍ដូច្នេះថា ៖ «យើងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជាជាច្រើនឆ្នាំមកហើយ ហើយយើងតែងតែយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ។ តាមរយៈការរួមចំណែករបស់ អេសស៊ីជី ក៏ដូចជាវិស័យឯកជនទាំងមូល យើងសង្ឃឹមថា អាចចែករំលែកបន្ទុកខ្លះជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។»

ពិធីប្រគល់និងទទួល​សម្ភារៈ​បម្រើ​ការងារ​ប្រយុទ្ធប្រឆាំងកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី នាថ្ងៃទី២០ ឧសភា ២០២១។

គួរបញ្ជាក់ថា ការប្រគល់សម្ភារៈបរិក្ខារពេទ្យសម្រាប់បម្រើកិច្ចការយកសំណាកអ្នកជំងឺកូវីដ១៩ ដែលបានធ្វើឡើងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក៏មានការចូលរួមសហការពីក្រុមហ៊ុន KUBOTA ផងដែរ ។

គួររំឭកថា កាលពីឆ្នាំទៅមិញ អេសស៊ីជី ក៏បានបរិច្ចាគប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រ (surgical shield box) ចំនួន៥០ឈុត ដល់ក្រសួងសុខាភិបាលកម្ពុជា និងបានចែកជូននូវទឹកអាល់កុលលាងដៃ និងម៉ាស ដល់ប្រជាជនទូទៅផងដែរ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅកម្ពុជា ៕




អត្ថបទបន្ទាប់


ការបន្តឧបត្ថម្ភរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះ​វិស័យសុខាភិបាលកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ (PPE) ដែលមានគុណភាពខ្ពស់ចំនួន ១៨ ០០០ (មួយម៉ឺនប្រាំបីពាន់) ឈុត ជូនដល់ក្រសួងសុខ…

ស្ករត្នោតកំពង់ស្ពឺមានទីផ្សារល្អនៅឆ្នាំនេះ តែថយចុះចំនួនអ្នកឡើងត្នោត

ព័ត៌មាន
ស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ឆ្នាំនេះ កំពុងមានតម្រូវការខ្ពស់ និងមានទីផ្សារល្អទាំងទីផ្សារក្នុងស្រុក និងទីផ្សារអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ