លោកពូទីននឹងឈរឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយ!

តើលោកពូទីន អាចនឹងបន្តកាន់តំណែងប្រធានាធិបតីរហូតដល់ឆ្នាំ២០៣០មែនទេ?


លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតី ក្នុងខែមីនា ខាងមុខ ដែលអាចឱ្យលោកកាន់អំណាចកំពូលមួយនេះបានរហូតដល់ឆ្នាំ២០៣០ ចំពេលដែលប្រទេសរុស្ស៊ីកំពុងហែលឆ្លងកាត់រយៈពេលអន្តរកាលដ៏ខ្មៅងងឹតបំផុតនាពេលបច្ចុប្បន្ន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចាប់តាំងការដួលរលំនៃសហភាពសូវៀត។ យោងតាមប្រភពមួយដែលដឹងអំពីបញ្ហានេះបានបញ្ជាក់ថា «លោក ពូទីន បានសម្រេចចិត្តហើយថា នឹងឈរឈ្មោះធ្វើជាប្រធានាធិបតីបន្តទៀត»។
លោកពូទីននឹងឈរឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយ!
ដោយ

កាន់អំណាចចាប់តាំងពីឆ្នាំ២០២០ មក លោក ពូទីន ត្រូវបានគេរំពឹងថា នឹងឈរឈ្មោះជាប្រធានាធិបតី ក្នុងអាណត្តិទីប្រាំនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ខាងមុខ ហើយដោយមានកែប្រែរដ្ឋធម្មនុញ្ញនោះអនុញ្ញាតឱ្យលោកបន្តកាន់តំណែងរហូតដល់ឆ្នាំ២០៣០ ប្រសិនបើលោក ជាប់ឆ្នោត។

ទោះយ៉ាងណា បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលតែងអះអាងថា លោកពូទីន នឹងគ្មានគូប្រជែងបើសិនលោកឈរឈ្មោះម្តងទៀត នៅឆ្នាំ២០២៤។លោក​បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា មិនទាន់មានសេចក្តីថ្លែងការណ៍ជុំវិញការប្រកាសឈរឈ្មោះនៅឡើយទេ ហើយយុទ្ធនាការបោះឆ្នោត ក៏មិនទាន់ត្រូវបានប្រកាសជាផ្លូវការដែរ។

គួរជម្រាបថា អតីតគិញសម្ងាត់ KGB លោក ពូទីន ដែលបច្ចុប្បន្នមានវ័យ៧១ឆ្នាំ បានឡើងកាន់តំណេងកំពូលរបស់ប្រទេសរុស្ស៊ី បន្តពីលោក Boris Yeltsin កាលពីឆ្នាំ១៩៩៩។ លោក គឺជាមេដឹកនាំរុស្ស៊ីដែលកាន់អំណាចយូរជាងគេបំផុតចាប់តាំងពីលោក Josef Stalin មេដឹកនាំសហភាពសូវៀត។ អ្នកការទូត ភ្នាក់ងារចារកម្ម និងមន្ត្រីជាច្រើនបាននិយាយថា លោក ពូទីន នឹងបន្តកាន់អំណាចអស់មួយជីវិតរបស់លោកតែម្តង៕




អត្ថបទបន្ទាប់


បណ្ដឹង ១៧០០ ករណីពីអ្នកទិញលំនៅដ្ឋានក្នុងបុរី បានដាក់ចូលនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

ព័ត៌មាន
មកទល់ពេលនេះ និយ័តករអាជីវកម្មអចលនវត្ថុ បានទទួលបណ្ដឹងប្រមាណ ១.៧០០ករណីហើយ ពីសំណាក់អ្នកទិញលំដៅដ្ឋាននៅក្នុងបុរីប្រមាណ ៣០ ទៅ៤០គម្រោង ខណៈបច្ច…

ឧស្សាហកម្មរថយន្តអគ្គិសនីថៃ ឈានដល់ការចាប់ដៃជាមួយអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មាន
ក្រៅពីចិន និងជប៉ុន នៅពេលនេះក្រុមប្រឹក្សាវិនិយោគថៃ កំពុងទាក់ទាញវិនិយោគិនមកពីអារ៉ាប់ប៊ីសាអូឌីត ឱ្យមកចូលក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ