វិស័យធានារ៉ាប់រង

ត្រីមាសទី១ ឆ្នាំនេះ វិស័យធានារ៉ាប់រងកម្ពុជា នៅតែរក្សាកំណើនល្អ ទោះមានវិបត្តិកូវីដ-១៩


បើទោះបីជាមានវិបត្តិកូវីដ-១៩ កំពុងកើតមានឡើងក៏ដោយ ប៉ុន្ដែអ្នកជំនាញវិស័យធានារ៉ាប់រងនៅកម្ពុជា អះអាងថា វិស័យនេះនៅតែរក្សាកំណើនបានជាធម្មតា ដោយនៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២០នេះ សម្រាប់បុព្វលាភនៃធានារ៉ាប់រងទូទៅ មានទំហំទឹកប្រាក់ប្រមាណ ៣២,៨ លានដុល្លារ កើនឡើង ២១,៤%បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៩ ចំណែកបុព្វលាភធានារ៉ាប់រងអាយុជីវិតវិញ មានទំហំទឹកប្រាក់ប្រមាណជា ៣៧,៦លានដុល្លារ កើនឡើង១៨,៤% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៩។
ត្រីមាសទី១ ឆ្នាំនេះ វិស័យធានារ៉ាប់រងកម្ពុជា នៅតែរក្សាកំណើនល្អ ទោះមានវិបត្តិកូវីដ-១៩

ចំពោះ​កំណើន​នៃ​បុព្វលាភ​ធានា​រ៉ាប់រង​នៅ​ត្រីមាស​ទី​១​នេះ​ដែរ ត្រូវ​បាន លោក ហ៊ុយ វ៉ា​ត់​ថា​រ៉ូ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ដោយសារ​តែ​ការ​ទិញ​ធានា​រ៉ាប់រង​ទាំង​២​ប្រភេទ គឺ​មាន​ច្រើន​នៅ​អំឡុង​ខែ​១ និង​ខែ​២ ជា​ពេល​ដែល​កម្ពុជា​មិន​ប៉ះពាល់​ខ្លាំង​ដោយសារ​ម​រោគ​កូ​វី​ដ​១៩​។

លោក​បន្ត​ថា «​នៅ​ក្នុងអំឡុងពេល​ហ្នឹង គឺ​ដូច​វិស័យ​ផ្សេង​ៗ​អ​ញ្ចឹ​ង គឺ​មាន​ផល​ប៉ះពាល់​ដូច​គ្នា គ្រាន់តែ​ថា ផល​ប៉ះពាល់​ដែល​យើង​គិត គឺ​ពី​ពេល​ហ្នឹង​ទៅ​ហើយ ពោល​គឺ​ពី​ខែ​៣ ខែ​៤​នឹង​ទៅ តែបើ​គិត​ក្នុង​ដើម​ត្រីមាស​ទី​១​នេះ​តែ​ម្តង គឺ​យើង​នៅ​រក្សា​បាន​នូវ​កំណើន​ជា​ធម្មតា​ដូច​ត្រីមាស​មុន​ៗ​ដែរ​»​។

លោក ហ៊ុយ វ៉ា​ត់​ថា​រ៉ូ បាន​បន្ថែម​ថា «បើ​យើង​មើល​ឲ្យ​ចំ​ទៅ ផល​ប៉ះពាល់​គឺ​ដោយសារ​កូ​វី​ដ​-១៩​ហ្នឹងឯង ទី​១​អ្នកលក់​ធានា​រ៉ាប់រង​សឹងតែ​ទាំងអស់ មិន​មានឱកាស​បាន​ជួប​ជាមួយនឹង​អតិថិជន​ទេ​ឥឡូវ​ហ្នឹង កាត់​បន្ថយ​ច្រើន​មែនទែន ដោយសារ​ការ​រក្សា​គម្លាត​សុវត្ថិភាព​ហ្នឹង អ​ញ្ចឹ​ង​គាត់​មិន​មានឱកាស​ទៅ​ជួប​ពន្យល់​ជាមួយ​អតិថិជន​ដូច​កាល​លើក​មុន​ទៀត​ទេ​។ អ​ញ្ចឹ​ង​យើង​ឃើញ​ថា កាល​លក់​ធានា​រ៉ាប់រង​ថ្មី​ៗ វា​ហាក់​មានការ​ធ្លាក់​ចុះ​ក្នុង​រង្វង់ ១០%​អីហ្នឹង ដែល​យើង​ទើបតែ​ឃើញ​និន្នាការ​នៃ​ការ​ធ្លាក់​ចុះ​ក្នុង​ខែ​៣​នេះ​ទេ​» ។ 

យ៉ាងណាមិញ ប្រធាន​សមាគម​គម​ធានា​រ៉ាប់រង​កម្ពុជា​បាន​បញ្ជាក់​ថា បើសិនជា​វិបត្តិ​នៃ​ជំងឺ​នេះ​នៅ​តែ​បន្ត​នោះ​ច្បាស់ណាស់​​វិស័យ​ធានា​រ៉ាប់រង​ក៏​មាន​ផល​ប៉ះពាល់​មិន​ចាញ់​វិស័យ​ដទៃ​ទៀត​ដែរ​។

លោក​អះ​អា​ថា​« កាលណា​វា​បន្ត​នៅ​អ​ញ្ចឹ​ង ទី​១ វា​បាត់បង់​ឱកាស​ក្នុង​លក់​របស់​យើង ទី​២ វា​ប៉ះពាល់​ដល់​អតិថិជន​យើង ព្រោះ​គាត់​ត្រូវ​គិត​ពី​ទំនិញ​ចាំបាច់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​សិន​ហើយ​។​ហើយ​មួយទៀត ដូច​ជា​ផ្នែក​រោងចក្រ​សហគ្រាស​មួយ​ចំនួន​ដែល​ផ្អាក​ដំណើរការ​ឬ​ក៏​សកម្មភាព​ផលិតកម្ម​របស់​គាត់​ថយ​ចុះ ចឹ​ង​អា​ទំហំ​នៃ​ធានា​រ៉ាប់រង​ទៅ​លើ​ទ្រព្យសម្បត្តិ​ទាំងអស់​ហ្នឹង​ក៏​វា​មានការ​ថមថយ​ទៅ​តាម​ហ្នឹង​ដែរ អ​ញ្ចឹ​ង​វា​ស្របគ្នា​ទៅ​នឹង​គ្នា​វិវត្តន៍​នៃ​ស្ថានភាព​សេដ្ឋកិច្ច​របស់​យើង​បច្ចុប្បន្ន​ហ្នឹងឯង​»​។ 

លោក ហ៊ុយ វ៉ា​ត់​ថា​រ៉ូ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា

របាយការណ៍​ពី​សមាគម​ធានា​រ៉ាប់រង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០២០​នេះ សម្រាប់​ធានា​រ៉ាប់រង​ទូទៅ បុព្វលាភ​ដែល​ទទួល​បាន​មាន​ទំហំ​ទឹកប្រាក់​គឺ​មាន​ប្រមាណ ៣២,៨​លាន​ដុល្លារ កើនឡើង​២១,៤%​បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ។ ចំណែក​បុព្វលាភ​ធានា​រ៉ាប់រង​អាយុជីវិត​វិញ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៣៧,៦​លាន​ដុល្លារ កើនឡើង​១៨,៤% បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​។

បើ​តាម​របាយការណ៍​ដដែល​នេះ គូសបញ្ជាក់​ទៀត​ថា មក​ទល់​ពេល​នេះ មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ចំនួន​១៣ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​មាន​ចំនួន​៨ ដោយ​មិន​រាប់​បញ្ចូល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាត​តូច​មួយ​ចំនួន​ទៀត​ទេ ។ កាលពី​ឆ្នាំ​២០១៩ បុព្វលាភ​ធានា​រ៉ាប់រង​ទូទៅ មាន​ទំហំ​ទឹកប្រាក់​ចំនួន ១០៣​លាន​ដុល្លារ កើនឡើង​១៨,៨%  បើ​ធៀប​នឹង​ឆ្នាំ​២០១៨​ហើយ​ការ​ធានា​រ៉ាប់រង​អាយុជីវិត មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​១៤២,៨​លាន​ដុល្លារ កើនឡើង ៤២,៤% ។ ចំពោះ​សំណង​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បាន​ទូទាត់​ជូន​អតិថិជន​ខ្លួន​ក្នុង​ឆ្នាំ​២០១៩ សម្រាប់​ធានា​រ៉ាប់រង​ទូទៅ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២៩​លាន​ដុល្លារ ។ ដោយឡែក ធានា​រ៉ាប់រង​អាយុជីវិត​វិញ​មាន​ទំហំ​ទឹកប្រាក់ ៤,៨​លាន​ដុល្លារ​។

វិស័យ​ធានា​រ៉ាប់រង​បាន​រួមចំណែក ក្នុង​ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​សាធារណៈជន ក៏​ដូច​ជា​ក្រុមហ៊ុន សហគ្រាស រោងចក្រ​ផ្សេង​ៗ ដែល​មាន​ហានិភ័យ​ផ្សេង​ដែល​មិន​បាន​ព្រៀង​ទុក និង​បាន​រួមចំណែក​ក្នុង​វិស័យ​ហិរញ្ញវត្ថុ តាម​រយៈ​ការ​វិនិយោគ​ទៅ​ក្នុង​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេង​ៗ ព្រោះថា ទ្រព្យសម្បត្តិ​របស់​ធានា​រ៉ាប់រង​ភាគច្រើន​ជា​សាច់ប្រាក់ ដែល​សាច់​ទាំងនេះ ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ធនាគារ ដែល​ធនាគារ​នឹង​ប្រាក់​ទាំងនេះ ទៅ​ប្រើប្រាស់​បន្ត​ទៀត​នៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិជិត ៤០% នៅត្រីមាសទី១ ឆ្នាំ២០២០នេះ!

ព័ត៌មាន
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងរយៈពេល៣ខែ នៅដើមឆ្នាំ២០២០នេះ មានចំនួនជាង ១,១ លាននាក់ប៉…

សំណើរបស់អាណាព្យាបាលសិស្សសាលាអន្តរជាតិ Paragon ត្រូវបានដោះស្រាយ ក្រោយក្រសួងអប់រំចេញមុខ

ព័ត៌មាន
បន្ទាប់ពីឳពុកម្តាយ អាណាព្យាបាលសិស្សនៃសាលាអន្តរជាតិ Paragon International School (អតីតសាលាហ្សាម៉ាន់)ប្រមូលផ្តុំគ្នានៅជិតសាលាអន្តរជាតិ P…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ