ការកាត់បន្ថយគ្រោះមហន្តរាយ ជាការកាត់បន្ថយផលប៉ះពាល់ជីវភាពពលរដ្ឋនិងសេដ្ឋកិច្ច!

សម្តេចតេជោ ហ៊ុន សែន៖ ការកាត់បន្ថយគ្រោះមហន្តរាយ ជាការកាត់បន្ថយផលប៉ះពាល់ជីវភាពពលរដ្ឋនិងសេដ្ឋកិច្ច


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានកត់សម្គាល់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចាត់ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាការរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ការគូសបញ្ជាក់បែបនេះធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាមើលឃើញថា កម្ពុជា ក៏ដូចជាពិភពលោកកំពុងទទួលរងនូវឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឲ្យកើតមានគ្រោះមហន្តរាយធំៗជាច្រើន ដែលបង្កឲ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងសេដ្ឋកិច្ចជាតិ។
សម្តេចតេជោ ហ៊ុន សែន៖ ការកាត់បន្ថយគ្រោះមហន្តរាយ ជាការកាត់បន្ថយផលប៉ះពាល់ជីវភាពពលរដ្ឋនិងសេដ្ឋកិច្ច

ការគូសបញ្ជាក់ទាំងនេះទៀតសោត ធ្វើឡើងនៅក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

នៅពេលប្រទេសមួយបានអភិវឌ្ឍខឿនសេដ្ឋកិច្ចរឹងមាំប្រកបដោយភាពធន់ និងមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ នោះនឹងជួយឲ្យប្រទេសនោះអាចឆ្លើយតបទាន់ពេលវេលាក្នុងការកាត់បន្ថយហានិភ័យប្រកបដោយប្រសិទ្ធភាព និងអាចស្តារសេដ្ឋកិច្ចបានឆាប់រហ័ស។ សម្រាប់សម្តេចតេជោ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាការចូលរួមជួយកាត់បន្ថយផលប៉ះពាល់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ស្ទើររៀងរាល់ឆ្នាំកម្ពុជាតែងរងផលប៉ះពាល់ពីទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បញ្ហាប្រាក់ច្រាំងទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា កត្តាទាំងនេះហើយទាមទារឲ្យថ្នាក់ដឹកនាំប្រទេសលើពិភពលោកទាំងអស់ មិនថាតែកម្ពុជានោះទេ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់។

តែយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គ ប្រយុទ្ធលើគ្រប់សមរភូមិ ដើម្បីធ្វើជាម្ចាស់ការលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ។

បន្ថែមលើនេះរាជរដ្ឋាភិបាលបានបញ្ជ្រាប និងធ្វើសមាហរណកម្មតាមបែបរូបវន្ត និងអរូបវន្តនៃសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយទៅក្នុងការវិនិយោគ និងផែនការអភិវឌ្ឍតាមវិស័យនៅតាមមក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅធានាឲ្យការងារគ្រប់គ្រងគ្រោះមហន្តរាយក្លាយជាចលករ ជាធាតុចូលនិងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព។

សម្តេចតេជោហ៊ុនសែនបានចាត់ទុកវិស័យឯកជនជាសសរស្តម្ភក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគ្រប់គ្រងគ្រោះមហន្តរាយ ហើយវិស័យឯកជន ក៏មិនអាចកាត់ផ្ដាច់ពីការងារគ្រប់គ្រងគ្រោះមហន្តរាយបានផងដែរ។ ដូច្នេះការវិនិយោគប្រកបដោយភាពវៃឆ្លាត គឺត្រូវមានការបរិច្ចាគទុនវិនិយោគទៅលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើធុរកិច្ច ការពារការខាតបង់ជាយថាហេតុ និងធានាបាននិរន្តរភាពធុរកិច្ចរបស់ខ្លួន។

ដើម្បីចូលរួមចំណែកជួយគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជាឲ្យទទួលបានភាពជោគជ័យ សម្តេចតេជោ បានស្នើឲ្យក្រសួង ស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋអនុវត្តលើគោលការណ៍ចំនួន៩ចំណុចរួមមានបន្តចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩, ពង្រឹងសមត្ថភាពយល់ដឹងពីហានិភ័យគ្រោះមហន្តរាយ, ចូលរួមជាមួយសកម្មភាពកាត់បន្ថយគ្រោះមហន្តរាយ, សម្រាប់វិស័យឯកជនត្រូវវិនិយោគលើការបង្កើតប្រព័ន្ធការអាជីវកម្ម និងបុគ្គលិកនិងបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់គ្រោះមហន្តរាយ,ស្ថាប័នរដ្ឋត្រូវជួយសម្របសម្រួលក្នុងការរៀបចំគោលនយោបាយទទួលខុសត្រូវផ្នែកសង្គមក្នុងការគ្រប់គ្រងគ្រោះមហន្តរាយរបស់ផ្នែកឯកជន និងស្នើឲ្យក្រសួងស្ថាប័ននិងភាគីពាក់ព័ន្ធបង្កើនសមត្ថភាពក្នុងការផ្តល់ព័ត៌មានពីហានិភ័យគ្រោះមហន្តរាយ ពង្រីងប្រព័ន្ធស្បៀងបម្រុង និងរៀបចំសម្ភារៈមធ្យោយបាយក្នុងការជួយជនរងគ្រោះពីគ្រោះមហន្តរាយជាដើម។

សូមជម្រាបថា ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅឆ្នាំនេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រោមមូលបទ «រួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ»៕




អត្ថបទបន្ទាប់


សម្ព័ន្ធយោធាណាតូត្រៀមធ្វើសមយុទ្ធនុយក្លេអ៊ែរ បើទោះបីជាមានការព្រមានខ្លាំងៗពីសំណាក់រុស្ស៊ីក៏ដោយ

ព័ត៌មាន
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារ ទី ១១ តុលា ថា អង្គការសម្ព័ន្ធយោធាណាតូ នឹងត្រៀមរៀបចំធ្វើសមយុទ្ធនុ…

កម្ពុជាដាក់ទិសដៅស្រូបទាញទេសចរវៀតណាម៧០ម៉ឺននាក់នៅឆ្នាំក្រោយនិង១លាននាក់នៅឆ្នាំ២០២៤

ព័ត៌មាន
កម្ពុជាដាក់ចេញទិសដៅទាក់ទាញទេសចរវៀតណាមឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបានដល់១លាននាក់នៅឆ្នាំ២០២៤ ខណៈត្រឹមរយៈពេល៨ខែឆ្នាំនេះ កម្ពុជាទទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ