ព្រលានយន្តហោះសៀមរាបអង្គរ

ព្រលានយន្តហោះសៀមរាបអង្គរទទួលបានជើងហោះហើរជាង២០០ជើង និងអ្នកដំណើរជិត២ម៉ឺននាក់ក្រោយដាក់ឱ្យដំណើរការ១សប្តាហ៍កន្លងមកនេះ


គិតមកទល់ពេលនេះមានរយៈពេលប្រមាណ១សប្តាហ៍ហើយ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលមានតម្លៃវិនិយោគជាង១ពាន់លានដុល្លារត្រូវបានដាក់ឱ្យដំណើរការ។ បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បច្ចុប្បន្នប្រលានយន្តហោះនេះទទួលបានជើងហោះហើរក្នុងរង្វង់៣៤ជើង និងអ្នកដំណើរជាង២ពាន់នាក់ក្នុង១ថ្ងៃ។
3
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ចាប់តាំងពីដាក់ឱ្យដំណើរការមកទល់បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើ់រទៅមកក្នុងរង្វង់៣៤ជើង ក្នុងមួយថ្ងៃ ដោយពាំនាំអ្នកដំណើរចន្លោះពី២ពាន់៤រយនាក់ ទៅ២ពាន់៥រយនាក់ ក្នុងមួយថ្ងៃ​​។ តាមរយៈចំនួននេះ វាកំពុងផ្តល់ក្តីសង្ឃឹមបន្ថែមទៀតក្នុងការរួមចំណែកជួយស្តារអាជីវកម្មនិងវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប ដែលបានធ្លាក់ចុះចំនួនភ្ញៀវទេសចរមកកម្សាន្តនៅមួយរយៈចុងក្រោយនេះ។

បច្ចុប្បន្នព្រលានយន្តហោះសៀមរាបអង្គរថ្មី ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅចូលទស្សនា ដោយសេរី តែស្ថិតក្រោមដែនកំណត់និងការណែនាំពីអាជ្ញាធរ។ យើងសង្កេតឃើញថា នៅប៉ុន្មានថ្ងៃមកនេះមានប្រជាពលរដ្ឋរស់នៅក្បែរៗព្រលានយន្តហោះសៀមរាបអង្គរយ៉ាងច្រើនកុះករបានធ្វើដំណើរទៅទស្សនាសមិទ្ធផលដ៏ល្អឯកនៅលើទឹកដីខេត្តសៀមរាបមួយនេះ។ ពាក់ព័ន្ធការអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅអាចទស្សនានេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ហាក់មានការព្រួយបារម្ភមួយចំនួនជុំវិញករណីដែលអាចកើតមានអវិជ្ជមានពីការចូលទស្សនាយ៉ាងច្រើនកកកុញរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ ព្រលានយន្តហោះដែលមានតម្លៃវិនិយោគប្រមាណ១ពាន់១រយលានដុល្លារអាមេរិកនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសពីប្រទេសកម្ពុជាទៅកាន់តំបន់ផ្សេងៗ។ ព្រលានយន្តហោះនេះអាចអនុញ្ញាតឱ្យយន្តហោះធុនមធ្យម និងធំដូចជា Airbus 350, Airbus 330 ឬ Boeing 787-900 អាចចុះចតបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យវិស័យឯកជនចូលរួមសហការ លើកកម្ពស់គុណភាពផលិតផលឱសថ និងចំណីអាហារ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឱ្យវិស័យឯកជននៅក្នុងវិស័យសុខាភិបាល អាជីវករលក់ឱសថ ផលិតផលបំប៉នសុខភាព និងចំណីអាហារច…

សេដ្ឋកិច្ចវៀតណាមកំពុងប្រឈមនឹងអនុបាតបំណុលមិនល្អក្នុងប្រព័ន្ធធនាគារដល់ជិត៤%

ព័ត៌មាន
មេដឹកនាំធនាគារធំៗមួយចំនួននៅវៀតណាម ជឿជាក់ថា អនុបាតបំណុលមិនល្អក្នុងប្រព័ន្ធធនាគារនៅវៀតណាមនឹងកើនឡើងដល់ចំណុចកំពូលនៅត្រីមាសទី៣ នៃឆ្នាំ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ