ខេត្តសៀមរាបទទួលបានទេសចរច្រើនជាងគេបំផុត

ខេត្តសៀមរាបទទួលបានទេសចរដើរកម្សាន្ដច្រើនជាងគេបំផុត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៣ថ្ងៃ


រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលទើបបញ្ចប់ទៅថ្មីៗនេះ ប្រទេសកម្ពុជា ទទួលបានទេសចរសរុបជាង ១៣លាននាក់ ដោយក្នុងនោះ ទេសចរជាតិដែលបានដើរកម្សាន្តទូទាំងប្រទេស មានប្រមាណជាង ១៣លាននាក់ ក្នុងនោះ ទេសចរអន្តរជាតិមានជាង ៥ម៉ឺននាក់។ ខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ១ ដែលមានទេសចរទៅកម្សាន្តច្រើនជាងគេបំផុត បន្ទាប់មកគឺខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
ខេត្តសៀមរាបទទួលបានទេសចរច្រើនជាងគេបំផុត រូបភាព ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានបង្ហាញថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ១៣លាននាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន ១៣លាននាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ៥ម៉ឺន៥ពាន់នាក់។ គោលដៅសំខាន់ៗ ដែលមានទេសចរទៅកម្សាន្តច្រើនជាងគេ មានដូចជា ខេត្តសៀមរាប ទទួលបានទេសចរជាង ២លាននាក់, បាត់ដំបង ១,៥លាននាក់, កំពង់ចាម ១,៤លាននាក់, រាជធានីភ្នំពេញ ១លាននាក់, ព្រះសីហនុ ជាង៨៨ម៉ឺននាក់,ខេត្តកំពត ៨៧ម៉ឺននាក់,ស្វាយរៀង ៧៦ម៉ឺននាក់, កំពង់ឆ្នាំងជិត ៧៤ម៉ឺននាក់,បន្ទាយមានជ័យ ៦៥ម៉ឺននាក់ និងកំពង់ស្ពឺ ជាង ៥១ម៉ឺននាក់។

ទន្ទឹមនឹង ចរន្តភ្ញៀវទេសចរដ៏ច្រើនកុះករ មិនធ្លាប់មានក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ក្រសួងទេសចរណ៍បានវាយតម្លៃជាវិជ្ជមាន និងបង្ហាញគំនិតសុទិដ្ឋិនិយមខ្ពស់ ដែលបានមកពីការជឿជាក់លើភាពស៊ាំសហគមន៍ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំព្រឹត្តិការណ៍កម្សាន្តដ៏សម្បូរបែប ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការធានាបាននូវសុខសន្តិភាពពេញលេញ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេស។

សូមបញ្ជាក់ថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ប្រមាណជាង ១លាន២សែននាក់ មានកំណើនជាង ៧០០% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ទេសចរអន្តរជាតិ ដែលបានចូលមកកម្ពុជាច្រើនជាងគេ គឺទេសចរជនជាតិថៃ។ បន្ទាប់មកទេសចរជនជាតិវៀតណាម បានជាប់ចំណាត់លេខ២។ រីឯ ទេសចរជនជាតិចិនវិញ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣។ នេះបើយោងតាមរបាយការណ៍ដែលផ្ដល់ដោយឯកឧត្តម តុប សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងទេសចរណ៍៕




អត្ថបទបន្ទាប់


អាមេរិកចំណាយ១,២ពាន់លានដុល្លារសាងសង់អគារស្ថាទូតថ្មីនៅទីក្រុងហានូយ

ព័ត៌មាន
សហរដ្ឋអាមរិកបានចំណាយថវិកា១,២ពាន់លានដុល្លារ សម្រាប់ការសាងសង់អគារស្ថានទូតថ្មីនៅទីក្រុងហានូយប្រទេសវៀតណាម ដោយការបើកសម្ពោធបុកគ្រឹះសាងសង់អគ…

រដ្ឋមន្ត្រីក្រសួងការងារ៖ ពលករខ្មែរធ្វើការនៅកូរ៉េខាងត្បូងរួមចំណែករកប្រាក់ចំណូលជូនជាតិជិត៦០០លានដុល្លាររៀងរាល់ឆ្នាំ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ អាចផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ពាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ