អាមេរិកសាងសង់អគារស្ថាទូតថ្មីនៅទីក្រុងហានូយ

អាមេរិកចំណាយ១,២ពាន់លានដុល្លារសាងសង់អគារស្ថាទូតថ្មីនៅទីក្រុងហានូយ


សហរដ្ឋអាមរិកបានចំណាយថវិកា១,២ពាន់លានដុល្លារ សម្រាប់ការសាងសង់អគារស្ថានទូតថ្មីនៅទីក្រុងហានូយប្រទេសវៀតណាម ដោយការបើកសម្ពោធបុកគ្រឹះសាងសង់អគារនេះ ត្រូវបានចូលរួមដោយផ្ទាល់ដោយលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី ១៥ខែមេសាឆ្នាំ២០២៣។
អាមេរិកសាងសង់អគារស្ថាទូតថ្មីនៅទីក្រុងហានូយ

លោក Blinken បាន​និយាយ​នៅក្នុង​ពីធីសម្ពោធបើកការដ្ឋានសាងសង់អគារស្ថានទូតថ្មី​នេះថា «ឱកាសនេះ គឺមានរយៈពេលច្រើនឆ្នាំមកហើយនៅក្នុងការបង្កើតឡើង ហើយវា​គឺជាការលះបង់ក្នុងកម្រិតខ្ពស់បំផុតជាមួយនឹងការយកចិត្តទុកដាក់ និងប្រកបដោយភាពច្នៃប្រឌិត និងការជំរុញទឹកចិត្ត​​ដែលមិនអាចគណនាបាន​រវាង​អ្នកកាតទូត​អាមេរិក និងវៀតណាម»។

អគារស្ថានទូតថ្មី​នៅទីក្រុងហានូយនេះ ត្រូវបានសាងសង់ឡើង​នៅលើផ្ទៃដី៣,២ហិកតា នឹងមានកុងត្រាជួលរយៈពេល​៩៩ឆ្នាំ។

រដ្ឋមន្ត្រីការបរទេសអាមេរិក​បានលើកឡើងថា អគារស្ថានទូតថ្មី គឺតំណាងឲ្យជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅរក​ការពង្រឹងភាពជាដៃគូ​ដ៏សំខាន់​រវាង​ប្រជាជាតិ និងប្រជាជនអាមេរិក និងវៀតណាម។

សំណង់អគារស្ថានទូតនេះ ត្រូវបានរំពឹងថា នឹងប្រើពេល៦ឆ្នាំដើម្បីសាងសង់រួចរាល់ ដោយមានបង្កើតការងារ​ប្រមាណ​ ១៨០០កន្លែង។

គួរបញ្ជាក់ថា ប្រទេសវៀតណាម និងអាមេរិក​មានការពង្រីកទំនាក់ទំនង​ទ្វេភាគី​កាន់តែទូលំទូលាយគិតតាំងពីឆ្នាំ២០១៣មក ហើយ​ថ្មីៗនេះ ប្រមុខដឹកនាំប្រទេសទាំងពីរ គឺលោក ង្វៀន ភូជុង អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោកចូ បៃឌិន​ ប្រធានាធិបតីវៀតណាម​ក៏បាន​ជួបពិភាក្សាការងារតាមរទូរសព្ទ អំពីការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។

កាលពីឆ្នាំ២០២២ វៀតណាម និងអាមេរិក មានទំហំពាណិជ្ជកម្មសរុបជាង ១២៣ ពាន់លានដុល្លារ កើនឡើង​១១% ធៀបនឹងឆ្នាំ២០២១។ អាមេរិក គឺជាទីផ្សារ​នាំចេញធំបំផុត​ និងជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់វៀតណាម។ ការវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិកទៅកាន់វៀតណាម មានប្រមាណ ១១ពាន់លានដុល្លារ ជាមួយគម្រោងវិនិយោគ ១២០០គម្រោង នាំឲ្យអាមេរិក​ឈរលំដាប់លេខរៀងទី១១ ក្នុងចំណោមប្រទេស​ និងដែនដីដែលមានការវិនិយោគផ្ទាល់ច្រើនបំផុតនៅវៀតណាម។ នេះបើតាម​សេចក្ដីរាយការណ៍ពីសារព័ត៌មាន VN Express។

ប្រភពព័ត៌មានដដែលបន្ថែមថា វៀតណាម​ក៏មាននិស្សិត៣ម៉ឺននាក់ កំពុងសិក្សានៅអាមេរិក ដែលមានមានរួចំណែក​ប្រមាណ​១ពាន់លានដុល្លារ​ទៅក្នុងសេដ្ឋកិច្ច​របស់អាមេរិកផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata មានមោទនភាពក្នុងការគាំទ្រកម្ពុជាបំបែកកំណត់ត្រាពិភពលោក

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគន៍ឈានមុខគេនៅកម្ពុជា បានសម្តែងនូវការចូលរួមអបអរសាទរដែលប្រទេសកម្ពុជាបានបំបែកកំណត់ត្រាឯកទត្…

ខេត្តសៀមរាបទទួលបានទេសចរដើរកម្សាន្ដច្រើនជាងគេបំផុត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៣ថ្ងៃ

ព័ត៌មាន
រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលទើបបញ្ចប់ទៅថ្មីៗនេះ ប្រទេសកម្ពុជា ទទួលបានទេសចរសរុបជាង ១៣លាននាក់ ដោយក្នុងនោះ ទេសចរជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ