បញ្ហា Covid-19 នៅក្រុងព្រះសីហនុ

គួច ចំរើន៖ គ្មានការបិទក្រុងព្រះសីហនុទេ!


ក្រោយពីខេត្តព្រះសីហនុ ត្រូវបានរកឃើញករណីថ្មី ឆ្លងមេរោគ Covid-19 ចំនួន ៣១ ករណីកាលពីថ្ងៃទី ២២ ម្សិលមិញនេះរួចមក រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃទី២៣ ខែមីនានេះ ដោយអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ដាក់ចេញវិធានការថា «មិនមានការបិទក្រុងព្រះសីហនុនោះទេ!»។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ (រូបភាព៖ ហ្វេសប៊ុក​រដ្ឋបាលខេត្តព្រះសីហនុ)
ដោយ

តាម​ហ្វេសប៊ុកផ្លូវការ​របស់​​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចប្រជុំបន្ទាន់មួយ ​ដែល ដឹកនាំដោយ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល​ខេត្តព្រះសីហនុ ស្តីពីវិធានការ​ការពារ និងទប់ស្កាត់​ជំងឺឆ្លង​កូវីដ១៩ ដែលកើត​មាននៅ​ខេត្តព្រះសីហនុ បាន​សម្រេច​ដាក់ចេញ​នូវវិធានការ សំខាន់មួយចំនួន។

ក្នុងនោះ ឯកឧត្តម គួច ចំរើន បាន​សង្កត់ធ្ងន់ថា «មិនមាន​ការបិទទីក្រុង​នោះទេ គឺបិទតែ​សណ្ឋាគារមួយប៉ុណ្ណោះ»។ សណ្ឋាគារដែលត្រូវបិទនោះ ត្រូវបានគេដឹងថា គឺជាសណ្ឋាគារ​ដែល​ទេសចរ​ជនជាតិ​បារាំង រកឃើញមានវិជ្ជមាន Covid-19 ស្នាក់នៅ។ 

លើសពីនេះទៀត រដ្ឋបាលខេត្តបាន​ត្រៀមអគារ​ព្យាបាល នៃមន្ទីរពេទ្យ​បង្អែកខេត្ត​មានចំនួន ២១ បន្ទប់ស្មើ​នឹង ៤២គ្រែ និងសណ្ឋាគារ​ចំនួន​២កន្លែង សរុបចំនួន ១០៦ បន្ទប់ស្មើ នឹង ២០២ គ្រែ សរុបទាំង​អស់​គឺមាន​ចំនួន ១២៧ បន្ទប់ស្មើនឹង ២៤៤ គ្រែ និងបាន​ត្រៀមអគារ​មួយចំនួនទៀត​សម្រាប់ទុក​ដាក់អ្នក​ជំងឺកូវីដ ១៩ ផងដែរ។

រដ្ឋបាលខេត្ត​ព្រះសីហនុ​បន្ថែមថា ចំពោះ​ប្រជាពលរដ្ឋ និងពលករដែល​ត្រឡប់មកពី​ប្រទេស​ថៃថ្មីៗនេះ នឹងត្រូវ​ដាក់ឱ្យ​នៅដាច់ដោយឡែក​ពីក្រុមគ្រួសារ​សាច់ញាតិ​របស់ខ្លួន រយៈពេល១៤ ថ្ងៃសិន។ ដោយឡែក​អ្នកដែលផ្ទុក​វីរុសកូវីដ១៩ ទាំង៣២​នាក់នេះ ត្រូវបានដាក់ឲ្យ​នៅសម្រាក​ព្យាបាល តាម​បន្ទប់ដាច់​ដោយឡែក​នៅសណ្ឋាគារ​មួយ ដោយមានក្រុម​គ្រូពេទ្យ​ជំនាញ នៅប្រចាំការ​ដើម្បីតាម​ដាន​និងព្យាបាល​ជំងឺពួកគាត់​នៅក្នុង​សណ្ឋាគារ​នោះតែម្ដង និងបានដាក់ពង្រាយ​កម្លាំង​សមត្ថកិច្ច​ការពារ ដោយមិនឲ្យមាន ការចេញចូល​ដោយគ្មាន​ការអនុញ្ញាតឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រៅពីគ្រូពេទ្យជំនាញ ៧នាក់ មិត្តចិនក៏បានផ្ដល់នូវជំនួយសម្ភារៈបរិក្ខារវេជ្ជសាស្ត្រចំនួន ១១ មុខបន្ថែមទៀតជូនកម្ពុជា

ព័ត៌មាន
ដូចទៅនឹងការគ្រោងទុក នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន ចំនួន ៧នាក់ ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើ…

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៖ កញ្ចប់ហិរញ្ញប្បទានពិសេស ៥០ លានដុល្លារ នឹងជួយដល់សហគ្រាសជាង ៥០០ នៅកម្ពុជា

ព័ត៌មាន
កញ្ចប់ហិរញ្ញប្បទានពិសេសរបស់រដ្ឋ ៥០ លានដុល្លារអាមេរិក ដែលនឹងផ្ដល់ជាទុនកម្ចីសម្រាប់គាំទ្រដល់សហគ្រាស ធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ