ធនាគារ​ SME

កម្ពុជានឹងដាក់ឲ្យដំណើរការជាផ្លូវការធនាគារ SME នៅក្នុងឆ្នាំនេះ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់អះអាងថា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលជាធនាគារគ្រប់គ្រងដោយរដ្ឋនឹងត្រូវប្រកាសដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០២០នេះ តាមការគ្រោងទុក ក្រោយពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងពេលឆាប់ៗនេះ ខណៈ រចនាសម្ព័ន្ធគ្រប់គ្រង និង ទុនបម្រុង ក៏ត្រូវបានត្រៀមរៀបចំរួចជាស្រេច។
រោងចក្រ​ផលិត​នំ​ស្រួយ​ លីលី
ដោយ

ឯកឧត្តម មាស សុខ​សេន​សាន អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ធនាគារ សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា គឺ​មាន​រូបរាង​ហើយ ដែល​អាច​និយាយ​បាន​ថា នឹង​អាច​ប្រតិបត្តិការ​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​សម្រាប់​ឆ្នាំ​នេះ​តែ​ម្តង​។

ឯកឧត្តម​បញ្ជាក់​ថា បេក្ខជន​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល អគ្គនាយក ប្រធាន​ផ្នែក​ប្រតិបត្តិការ ប្រធាន​ផ្នែក​បច្ចេកវិទ្យា ប្រធាន​ផ្នែក​ធនធានមនុស្ស និង​ប្រធាន​ផ្នែក​ផ្សេង​ៗ​ទៀត ក៏​ត្រូវ​បាន​ជ្រើសរើស​រួចរាល់​ហើយ​ដែរ ហើយ​អ្វី​ដែល​មិន​ទាន់​ដំណើរការ​បាន​ភ្លាម​ៗ​គឺ​ការ​រង់ចាំ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ពី​ខាង​ធនាគារជាតិ​នៃ​កម្ពុជា​ប៉ុណ្ណោះ​។

សូម​ជម្រាប​ថា គំនិត​ផ្ដួចផ្ដើម​សម្រាប់​ការ​បង្កើត​ធនាគារ SME នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ខែធ្នូ ឆ្នាំ ២០១៧ នៅ​ក្នុង​ក្ដី​សង្ឃឹមថា ធនាគារ​នេះ​នឹង​បង្កើន​រោងចក្រ​កែ​ច្នៃ​ក្នុងស្រុក និង​ពង្រឹងសមត្ថភាព​នាំ​ចេញ​។

គម្រោង​បង្កើត​ធានា​គារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា នេះ រដ្ឋាភិបាល​បាន​សម្រេច​បោះទុន ១០០ លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ដំណើរការ​ធនាគារ​នេះ​។ ធនាគារ​ថ្មី​នេះ​ក៏​នឹង​ផ្ដល់​អាទិភាព​ដល់​ការ​អភិវឌ្ឍ ក​សិពាណិជ្ជកម្ម​កម្ពុជា និង SME ដែល​ជាប់​ទំនាក់ទំនង​នឹង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស វិស័យ​ទេសចរណ៍ និង ក្រុមហ៊ុន​បង្កើត​ថ្មី ផ្នែក​បច្ចេកវិទ្យា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេដឹកនាំគយកម្ពុជា៖ ចំណូលពន្ធគយនៅដើមឆ្នាំ២០២០ ដាំក្បាលចុះ ដោយសារមេរោគ Covid-19

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និង រដ្ឋករកម្ពុជាបានប្រកាសឲ្យដឹងថា ឥទ្ធិពល នៃវីរុស Covid-19 មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដ…

រដ្ឋថៃជំរុញការផលិតម៉ាស់ និងយកមួយចំណែកចែកចាយពលរដ្ឋដោយឥតគិតថ្លៃ

ព័ត៌មាន
ជនឆ្លៀតឱកាសដំឡើងថ្លៃលក់ម៉ាស់លើសពីតម្លៃ ២,៥បាត សម្រាប់ម៉ាស់មួយ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ៥ឆ្នាំឡើងទៅ នឹងពិន័យជាទឹកប្រាក់ប្រមាណ ៣ពាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ