កសិកម្ម​ថៃ

រដ្ឋថៃសហការជាមួយក្រុមហ៊ុន Alibaba លក់ផលិតផលកសិកម្មលើអនឡាញ


ស្របពេល ដែលកំពុងមានវិបត្តិមេរោគដ៏កាចសាហាវ រាជរដ្ឋាភិបាលថៃ តាមរយៈក្រសួងកសិកម្ម និងសហករណ៍ថៃ បានចាប់ដៃគ្នាជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗ ដូចជាក្រុមហ៊ុន Grab និងក្រុមហ៊ុន Alibaba ដើម្បីរុញច្រាន ផលិតផលកសិកម្មថៃ ឲ្យឡើងទីផ្សារអនឡាញ ដែលមានអតិថិជនសក្តានុពលជាង ២៦០លាននាក់មកពី ១៩០ប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ នៅក្នុងថ្ងៃនេះ។
រដ្ឋថៃសហការជាមួយក្រុមហ៊ុន Alibaba លក់ផលិតផលកសិកម្មលើអនឡាញ (រូបភាព៖ http://chinaplus.cri.cn)
ដោយ
អំពី ថៃ

លោក អាឡុងកន ភុន ឡាប៊ុត ទីប្រឹក្សាក្រសួងកសិកម្មថៃ បានគូស​បញ្ជាក់ថា ក្រសួង បាន​សហការ​ជាមួយ​ក្រុមហ៊ុន Grab Thailand ដើម្បី​ពង្រីក​បណ្តាញ​លក់ទៅ​កាន់ ទីផ្សារ​អនឡាញ ដែល​ជាផ្នែក​មួយនៃ គោលនយោបាយ​ជំរុញ និងលើកស្ទួយ​សេដ្ឋកិច្ច​ក្នុងស្រុក ដោយចាប់ផ្តើម​ពីពេលនេះ​តទៅហើយ។

លើសពីនេះ ក្រសួងកសិកម្មថៃ កំពុងសម្របសម្រួល​ការងារ​ជាមួយ ក្រុមហ៊ុន​ Alibaba​ ទៅលើការអភិវឌ្ឍ​ សហគ្រាស​កសិកម្ម​ខ្នាតតូច និងមធ្យម និងការបណ្តុះបណ្តាល​ដល់ កសិករ ដើម្បីអាច​ធ្វើពាណិជ្ជកម្ម និងលក់​ផលិតផល​កសិកម្ម​ទៅកាន់ទីផ្សារ​បរទេស តាមរយៈទីផ្សារ​អនឡាញ​របស់​ក្រុមហ៊ុន Alibaba បាន។

ចាប់ផ្តើមដំបូង​ជាមួយ​នឹង​គម្រោង​របស់ Grab គឺថា ប្រជា​កសិករថៃ ចាប់ផ្តើម​ដាក់លក់ ផ្លែស្វាយ ផ្លែគូលេន ផ្លែធុរេន ជាដើម មកពី​បណ្តា​ខេត្តក្រុង​ចំនួន ៣ ហើយគម្រោងនេះ នឹងបន្ត​ពង្រីក​វិសាលភាព​សេវាកម្ម និងបន្ថែម​ផលិតផល​កសិកម្ម​ជាច្រើន​ប្រភេទទៀត។

គួរបញ្ជាក់ដែរថា ប្រជាកសិករថៃមួយចំនួន ក៏កំពុងតែ​ប្រើប្រាស់​ទីផ្សារអនឡាញ​របស់​ក្រុមហ៊ុន ​Alibaba ​ដើម្បីលក់​​ផលិតផល​របស់​​ពួកគេ ទៅកាន់​ទីផ្សារ​សកលលោក ហើយថ្មីៗនេះ ពួកគេ​ភាគ​ច្រើនលក់ ​ដំឡូង អង្ករ ពោត និងស្ករ ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការជួញដូរផលិតផលកសិកម្មនៅវៀតណាមបន្តធ្លាក់ចុះខ្លាំង

ព័ត៌មាន
ជំនួញជួញដូរលើផលិតផលកសិកម្មវៀតណាម ដែលធ្លាប់តែល្អប្រសើរនោះ នៅពេលនេះ ចាប់ផ្តើមធ្លាក់ចុះបន្តិចហើយ ដោយសារតែវិបត្តិមេរោគកូវីដ-១៩ ជះឥទ្ធិពលអ…

កម្មករនិយោជិត ជិត១១ ម៉ឺននាក់ហើយ ស្ថិតក្នុងបញ្ជីឈ្មោះទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ នៅអំឡុងពេលព្យួរការងារ

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងការងារបានចេញសេចក្តីជូនដំណឹងជាលើកទី៣ហើយ ដើម្បីជូនដំណឹងដល់កម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរការងារដោយសារវិបត្តិកូវីដ-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ