ប្រទេសថៃ ពន្យាពេលឲ្យពលករបរទេស ២ ឆ្នាំ!

ប្រទេសថៃ សម្រេចពន្យារពេលបន្ថែមឲ្យពលករបរទេសអាចធ្វើការបាន ២ ឆ្នាំទៅមុខទៀត


ប្រទេសថៃបានអនុញ្ញាតឲ្យពលករបរទេស ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃមានចំនួនជិត ១លាន ៧ សែននាក់ ដែលមានសុពលភាពធ្វើការងារនៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ អាចបន្ដនៅធ្វើការរហូតដល់ពីរឆ្នាំទៅមុខទៀតក៏បាន។ ការបន្ដពន្យារពេលឲ្យពលករបរទេសនេះ ធ្វើឡើងនៅគ្រាដែលប្រទេសថៃកំពុងខ្វះខាតកម្លាំងពលកម្ម ហើយវាក៏ជាវិធានការដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
ប្រទេសថៃ សម្រេចពន្យារពេលបន្ថែមឲ្យពលករបរទេសអាចធ្វើការបាន ២ ឆ្នាំទៅមុខទៀត
ដោយ

រដ្ឋមន្ត្រីក្រសួងការងារថៃ លោកស៊ូឆាត ឆុមក្លីន (Suchart Chomklin) បាននិយាយថា គណៈរដ្ឋមន្ត្រីនៃប្រទេសថៃបានអនុម័តយល់ព្រមកាលពីថ្ងៃទី៥ ខែកក្កដា ក្នុងការពន្យារបណ្ណការងារសម្រាប់ពលករចំណាកស្រុកចំនួនជិត ១ លាន ៧ សែននាក់ អាចបន្ដនៅធ្វើការនៅក្នុងប្រទេសថៃបានរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

រដ្ឋាភិបាលនៃប្រទេសថៃបានបញ្ជាក់ថាវិធានការនេះនឹងជួយពន្លឿនការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចថៃឡើងវិញ ដោយសារកម្មករចំណាកស្រុកជិត២លាននាក់នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ក៏ដូចជាការផលិតអាហារកែច្នៃ រួមទាំងអាហារក្លាសេត្រជាក់ផងដែរ។

រដ្ឋមន្ត្រីក្រសួងការងារថៃ លោកស៊ូឆាត ឆុមក្លីន បានបន្លែមទៀតថា កម្លាំងពលកម្មទាំងនេះក៏ជាគន្លឹះក្នុងការទ្រទ្រង់វិស័យឧស្សាហកម្មសំណង់ និងទេសចរណ៍ផងដែរ។

យ៉ាងណាមិញ លោកផៃរុច ឆុតធីកាសាធីន (Pairoj Chotikasathien) អគ្គនាយកនៃនាយកដ្ឋានការងារថៃបាននិយាយយ៉ាងដូច្នេះថា៖ «ពលករចំណាកស្រុកបរទេស ដែលត្រូវបានអនុញ្ញាតឱ្យធ្វើការរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នឹងបែងចែកជាពីរក្រុម»។

លោកបញ្ជាក់ថា មួយក្រុមគឺអ្នកដែលមានទិដ្ឋាការដែលនឹងផុតកំណត់នៅត្រឹមថ្ងៃទី១ ខែសីហាឆ្នាំនេះ ហើយពួកគេនឹងត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យបន្តធ្វើការរហូតដល់ខែកុម្ភៈ ឆ្នាំក្រោយ។

ហើយក្រុមផ្សេងទៀតគឺអ្នកដែលមានទិដ្ឋាការផុតកំណត់ក្រោយថ្ងៃទី១ ខែសីហា ដែលពួកគេត្រូវធ្វើទិដ្ឋាការថ្មីមុនពេលផុតកំណត់។

លោកផៃរុច ឆុតធីកាសាធីន បានបញ្ជាក់ថា តាមបទប្បញ្ញត្តិរបស់ក្រសួង ប្រសិនបើកម្មករនិយោជិតបរទេសចង់បន្តធ្វើការនៅប្រទេសថៃតទៅទៀត គឺត្រូវតែសុំការអនុញ្ញាតពីមន្ត្រីចុះបញ្ជីនៅក្រសួងការងារថៃ។

បន្លែមពីនេះទៅទៀត លោកភូច អារាមវឌ្ឍណានុន (Poj Aramwattananont) អនុប្រធានសភាពាណិជ្ជកម្មថៃបានបង្ហើបថា តម្រូវការពលករបរទេសបានកើនឡើង ចាប់តាំងពីរដ្ឋាភិបាលថៃបានលុបចោលវិធានការរឹតបន្តឹងកូវីត១៩ មក ។

លោកភូច បានននិយាយថា៖ «កម្លាំងពលកម្មបានដើរតួយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចថៃ និងត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនដែលខ្វះមិនបានផងដែរ រាប់ចាប់តាំងពីឧស្សាហកម្មនាំចេញ ការផលិត ការកែច្នៃ និងសំណង់ រហូតដល់វិស័យទេសចរណ៍ និងវិស័យសេវាកម្មជាដើម»។

យោងតាមសភាពាណិជ្ជកម្មថៃបានឱ្យដឹងថ្មីៗនេះថា ប្រទេសថៃត្រូវការពលករបរទេសបន្ថែមជាង ៥សែននាក់ទៀត ដើម្បីគាំទ្រដល់វិស័យ សំណង់ ទេសចរណ៍ និង សេវាកម្មកែច្នៃផលិតផលកសិកម្ម និង ឧស្សាហកម្មម្ហូបអាហារសម្រាប់ការនាំចេញ ខណៈបច្ចុប្បន្ន សកម្មភាពសេដ្ឋកិច្ចសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេះ ត្រូវបានបើកដំណើរពេញលេញឡើងវិញ រួមទាំងវិស័យទេសចរ ក៏មានការដកចេញនូវការរឹតបន្ដឹងស្ទើរតែទាំងអស់ហើយ សម្រាប់ភ្ញៀវទេសចរចូលមកកម្សាន្ដផងដែរ៕




អត្ថបទបន្ទាប់


ចិនជំរុញឱ្យធនាគារពង្រីកការផ្តល់ប្រាក់កម្ចីដល់ម្ចាស់គម្រោងអចលនទ្រព្យ ចំពេលអ្នកទិញមិនព្រមបង់ប្រាក់លើគម្រោងលំនៅដ្ឋានជាប់គាំង

ព័ត៌មាន
និយតករចិនកាលពីថ្ងៃអាទិត្យទី ១៧ ខែ កក្កដា បានជំរុញឱ្យគ្រឹះស្ថានធនាគារពង្រីកការផ្តល់ប្រាក់កម្ចីដល់គម្រោងអចលនទ្រព្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន…

ប្រធានាធិបតីស្តីទីស្រីលង្កា ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជាថ្មីទៀតហើយ ខណៈសេដ្ឋកិច្ចប្រទេសកំពុងត្រដាបត្រដួស

ព័ត៌មាន
ប្រធានាធិបតីស្តីទីរបស់ស្រីលង្កាលោករ៉ានីល វីគ្រីមស៊ីងហ៊ី (Ranil Wickremesinghe) បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នជាថ្មីទៀតហើយ ខណៈដែលរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ