ការដឹកជញ្ជូន​តាមច្រកព្រំដែន

ថៃបន្តបើកច្រកព្រំដែនខាវឌីនឲ្យកម្ពុជាអាចចូលដឹកជញ្ជូនទំនិញចេញចូល តែត្រូវគោរពតាមលក្ខខណ្ឌ


ដោយសារតែការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ ទទួលបានលទ្ធផលកាន់តែប្រសើរ និងដើម្បីបន្ថយផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំបន់ អាជ្ញានៃខេត្តស្រះកែវប្រទេសថៃ បានសម្រេចបន្ធូរបន្ថយការប្រើប្រាស់ផ្លូវសម្រាប់ការដឹកជញ្ជូននាំចេញនាំចូលទំនិញ ពិសេសការដឹកជញ្ជូនទំនិញឆ្លងកាត់តាមច្រកព្រំដែន ខាវឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ។
រូបឯកសារ​ ច្រកព្រំដែនរវាង​កម្ពុជា និងថៃ (រូបភាព៖https://www.live-less-ordinary.com)
ដោយ

បទបញ្ជាថ្មី ដែលបាន​ដាក់ចេញ​ដោយរដ្ឋបាល​ខេត្ត​ស្រះកែវនេះ គឺនឹងចូលធរមាន​នៅថ្ងៃទី ១៥ ខែកក្កដា​ឆ្នាំ២០២០ ដោយ​សម្រួល​លើការ​ប្រើប្រាស់​ផ្លូវ​សម្រាប់​ការនាំចេញ នាំចូល​ជាពិសេស​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រកព្រំដែន​ខាវឌីន ស្រុកខ្លងហាត ទៅតាម​ប្រតិបត្តិការដូចខាង​ក្រោម៖

ទី១, អនុញ្ញាត​ឲ្យធ្វើការឆ្លងកាត់​សម្រាប់​យានជំនិះ ដឹកជញ្ជូន​ទំនិញ ដែលមាន​អ្នកបើក​ និងអ្នកត្រួត​ពិនិត្យ​មិនលើសពី ២នាក់​ ចាប់ពីម៉ោង ៦ព្រឹកដល់ ម៉ោង​៦ល្ងាច។

ទី២, ​ត្រួតពិនិត្យ​ការធ្វើដំណើរ​ចេញចូល​របស់បុគ្គល និងយានជំនិះ ដោយអនុវត្ត​យ៉ាងត​ម៉ឹងម៉ាត់​តាមច្បាប់។

ទី៣, អនុញ្ញាត​ឲ្យ​នាំចូល នាំចេញ និងដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ព្រំដែន ដែលមិនមែន​ជា​ទំនិញ​ហាមឃាត់ ដោយត្រូវ​អនុវត្ត​តាមបទបញ្ញត្តិ និងច្បាប់ពាក់ព័ន្ធ នៃមុខទំនិញ នីមួយៗ ព្រមទាំងតម្លៃលក់​ទិញ ទៅតាម​ច្បាប់គយ។

និងទី៤, អនុញ្ញាត​ឲ្យ​មន្ត្រីគយ ត្រួតពិនិត្យ​ទំនិញ និងយានជំនិះ ដែលដឹកទំនិញចេញចូល ពីប្រទេស។

ក្នុងលក្ខខណ្ឌ​ស្រដៀងគ្នានេះដែរ កាលពីពេល​ថ្មីៗនេះ ​ ខាងភាគីថៃ ក៏បាន​បើកច្រក​ព្រំដែនខ្លងលុក អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​នៅប៉ោយប៉ែត​អាចចូលទៅ​ដឹកជញ្ជូនទំនិញ​របស់ពួកគេ​ដែលជាប់​គាំង​នៅក្នុង​ទឹកដីថៃ អំឡុងពេល​បិទព្រំដែន​ផងដែរ។ ដោយក្នុងនោះ អាជ្ញាធរថៃ ផ្ដល់ពេលវេលា​តែ៥​ម៉ោង​ប៉ុណ្ណោះ ក្នុងមួយថ្ងៃ​សម្រាប់​ឆ្លង​ចូល​ព្រំដែនថៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មករក្នុងវិស័យវាយនភណ្ឌវៀតណាមកាន់តែច្រើនទៀតអាចនឹងត្រូវបាត់បង់ការងារនៅឆមាសទី២

ព័ត៌មាន
នៅឆមាសទី២ នៅឆ្នាំ២០២០នេះ កម្មករ​និយោជិត​ក្នុងវិស័យ​វាយនភណ្ឌ​ កាត់ដេរ​វៀតណាម អាចនឹងត្រូវ​បាត់បង់​ការងារ​ធ្វើ​កាន់តែច្រើន​ថែមទៀត ដោយស…

វិស័យធានារ៉ាប់រងសុខភាព កំពុងទទួលបានឱកាសធំក្នុងវិបត្តិកូវីដ-១៩

ព័ត៌មាន
នៅអំឡុងនៃការរាតត្បាតនៃវិបត្តិកូវីដ-១៩នេះ បានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចជាច្រើន ប៉ុន្ដែសម្រាប់វិស័យធានារ៉ាប់រងសុខភាពវិញ កំពុងទទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ