ថៃកំពុងខ្នះខ្នែង បង្កើនការឧបត្ថម្ភធន

ថៃកំពុងខ្នះខ្នែង បង្កើនការឧបត្ថម្ភធន ដើម្បីបន្ទាបតម្លៃប្រេងឥន្ធនៈ ដែលកំពុងកើនខ្ពស់


លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកថាមពលរបស់ថៃ លោក កូលីត សម្បត្ដិសីរី (Kulit Sombatsiri) បាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងថាមពលថៃនឹងកំណត់តម្លៃលក់រាយប្រេងមាស៊ូតមិនឱ្យលើសពី ៣៥ បាត ឬ ប្រមាណ ៤ ០០០ រៀល ក្នុងមួយលីត្រនោះទេ រហូតដល់ចុងខែនេះ ខណៈពេលដែលកំពុងរង់ចាំវិធានការអនុម័តឧបត្ថម្ភធនតម្លៃថាមពលថ្មី ដើម្បីបន្តសម្របសម្រួលតម្លៃប្រេងឥន្ធនៈកុំឲ្យឡើងថ្លៃខ្ពស់បន្ថែមទៀត។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
ថៃកំពុងខ្នះខ្នែង បង្កើនការឧបត្ថម្ភធន ដើម្បីបន្ទាបតម្លៃប្រេងឥន្ធនៈ ដែលកំពុងកើនខ្ពស់

ទោះយ៉ាងណាលេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកថាមពលរបស់ថៃរូបនេះ បានអះអាងថា តម្លៃប្រេងម៉ាស៊ូតនៅថៃអាចរក្សានៅកម្រិតបច្ចុប្បន្នទៅបាន លុះត្រាតែតម្លៃប្រេងម៉ាស៊ូតអន្តរជាតិ មានមិនឡើងលើសពី ១០៨ ដុល្លារក្នុងមួយបារ៉ែល ឬ តម្លៃប្រេងឆៅមិនលើស ១២០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។

លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកថាមពលរបស់ថៃ លោក កូលីត សម្បត្ដិសីរី បាននិយាយថា ភាគីពាក់ព័ន្ធឯកជន និង សាធារណៈកំពុងបញ្ជួនសំណើដែលនឹងរួមចំណែកដល់វិធានការឧបត្ថម្ភធនតម្លៃថាមពលថ្មី ជូនទៅកាន់គណៈរដ្ឋមន្ត្រី ដើម្បីពិចារណានៅសប្តាហ៍ក្រោយ។ លោកបានបន្តថា វិធានការថ្មីនៃការឧបត្ថម្ភធននេះ គឺនឹងជំនួសវិធានការបច្ចុប្បន្ន ដែលត្រូវផុតកំណត់នៅចន្លោះពាក់កណ្តាលខែមិថុនា និង ពាក់កណ្តាលខែកក្កដាខាងមុខ។

លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកថាមពលរូបនេះបានអះអាងថា ប្រសិនបើតម្លៃប្រេងម៉ាស៊ូតត្រូវបានទុកចោលដោយគ្មានការអន្តរាគមន៍ពីរដ្ឋទេនោះ តម្លៃវានឹងកើនឡើងដល់ ៤៥ បាត ឫ ស្មើប្រមាណ ៥០០០រៀលក្នុងមួយលីត្រនាពេលបច្ចុប្បន្ននេះ។ លោកបានបន្ថែមថា គម្រោងនៃការឧបត្ថម្ភធនតម្លៃប្រេងម៉ាស៊ូត និង មូលនិធិប្រេង ត្រូវបានគេរំពឹងថានឹងមានចំនួនជិត ៦ ពាន់លានដុល្លារ ដែលជាចំនួនដ៏ច្រើនបំផុតត្រៀមនឹងចំណាយនៅចុងខែនេះ។

រដ្ឋមន្ត្រីថាមពលរបស់ថៃលោក សផាត់ថាណាផុង ផុនមេចៅ (Supattanapong Punmeechaow) បាននិយាយថា ក្រសួងហិរញ្ញវត្ថុ ធនាគារកណ្ដាលថៃ ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គម និងក្រសួងថាមពលកំពុងវាយតម្លៃផលប៉ះពាល់នៃតម្លៃប្រេងពិភពលោក ដែលជាផ្នែកមួយចំពោះការពិចារណាលើការអនុម័តវិធានការថ្មី ដើម្បីជួយអ្នកប្រើប្រាស់ក្នុងប្រទេសថៃ ទប់ទល់នឹងតម្លៃថាមពលដែលកំពុងកើនខ្ពស់ឡើងៗនៅមួយរយៈកន្លងមកនេះ។

គួរជម្រាបថា ចាប់តាំងពីមានការឡើងថ្លៃតម្លៃថាមពលដោយសារការព្រួយបារម្ភពីបញ្ហាសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក រដ្ឋាភិបាលថៃបានចាត់នូវវិធានការជាច្រើន រួមមានការ បន្ធូបន្ថយពន្ធនាំចូលប្រេងឥន្ធនៈ និង ការបញ្ចេញប្រាក់ឧបត្ថម្ភធនរបស់រដ្ឋជាបន្តបន្ទាប់ ដើម្បីសម្របសម្រួលមិនឱ្យតម្លៃថាមពលមានការកើនឡើងខ្ពស់ខ្លាំងនោះឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO នឹងបើកកិច្ចប្រជុំនៅសប្តាហ៍ក្រោយ ដើម្បីកំណត់ពីកម្រិតនៃភាពគ្រោះថ្នាក់នៃជំងឺអុតស្វា

ព័ត៌មាន
អង្គការសុខភាពពិភពលោក (WHO) នឹងបើកកិច្ចប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍ ទី១៤ មិថុនា ក្នុងសប្តាហ៍ក្រោយ ដើម្បីវាយតម្លៃពីក…

គណៈប្រតិភូក្រុមហ៊ុន Axiata Group Berhad និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជួបពិភាក្សាអំពីអនាគតវិស័យ ICT និងឌីជីថលនៅកម្ពុជា

ព័ត៌មាន
នាយកប្រតិបត្តិស្តីទីរួមក្រុមហ៊ុន Axiata Group Berhad លោកបណ្ឌិត Hans Wijayasuria និងប្រធានក្រុមហ៊ុន Smart Axiata លោក Tan Sri Dr Hali…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ