ហានិភ័យនៃសេដ្ឋកិច្ចពិភពលោក

តើសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជះឥទ្ធិពលដល់អ្វីខ្លះ ដល់ពិភពលោក?


ឆាកប្រយុទ្ធដ៏ក្ដៅគគុករវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន កំពុងបន្ដធ្វើឡើងនៅតំបន់ហ្គាហ្សា ហើយផលប៉ះពាល់ផ្ទាល់កំពុងកើតមានចំពោះពលរដ្ឋប៉ាឡេស្ទីន ចំនួនប្រមាណជា ២លាននាក់ នៅតំបន់នោះ ខណៈដែលកងទ័ពអ៊ីស្រាអែល បានឡោមព័ទ្ធបិទខ្ទប់តំបន់ ទាំងមូល ដោយបានកាត់ផ្តាច់ស្បៀង ទឹក និង អគ្គីសនី ស្របពេលដែលពិភពលោកកំពុងតែ ប្រឈមមុខនឹងការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ រីឯតម្លៃមាសនៅពេលនេះកំពុងតែកម្រើកឡើងវិញ។
ហានិភ័យនៃសេដ្ឋកិច្ចពិភពលោក
ដោយ

សារព័ត៌មានធំៗបានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល បាន​ឡោមព័ទ្ធតំបន់ហ្គាហ្សាស្ទ្រីបទាំងមូល ហើយបាន កាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និងអគ្គិសនីទាំងស្រុងដល់ប្រជាជនក្នុងតំបន់នេះប្រហែលពីរលាននាក់។

នេះគឺជាឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហាររបស់ពួកហាម៉ាស ដែលមានទំហំ និងវិសាលភាពធំ មិនធ្លាប់មានពីមុនមក រហូតដល់អ្នកវិភាគខ្លះអះអាងថា គឺជាការវាយប្រហារដ៏សាហាវបំផុត ដែលអ៊ីស្រាអែល បានជួបប្រទះក្នុងរយៈពេល ៥០ ឆ្នាំ។

មកដល់ពេលនេះ យោងតាមកងកម្លាំងការពារអ៊ីស្រាអែល អះអាងថា ជនជាតិអ៊ីស្រាអែល ជាង ៩០០ នាក់ត្រូវបានសម្លាប់ រីឯខាង ប៉ាឡេស្ទីន បានអះអាងថា មនុស្សប្រមាណជិត ៧០០នាក់នៅហ្គាហ្សា និងតំបន់ វេសបេង( West Bank) ត្រូវបានសម្លាប់។

ក្រៅពីពលរដ្ឋជាង ២លាននាក់ ដែលកំពុងស្ថិតនៅក្នុងការហ៊ុមព័ទ្ធរបស់អ៊ីស្រាអែល និង ពលរដ្ឋដែលរបួស និងស្លាប់ ដោយសារតែការវាយប្រហារ ដោយភាគីទាំងសងខាងនិងសម្ព័ន្ធមិត្ត​កំពុងតែបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច រហូតដល់អ្នកវិភាគខ្លះបានអះអាងថា អាចនឹង​មានវិសាលភាពធំមួយ បន្ទាប់ពីសង្រ្គាមរវាងរុស្ស៊ី និង អ៊ុយក្រែន ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNBC បានឲ្យដឹងថា ក្រោយសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើងតម្លៃប្រេងបានហក់ឡើងភ្លាមដល់ ៨៩ ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃចន្ទ ដោយសារការព្រួយបារម្ភថា ការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល នឹងបង្កើនភាពតានតឹងនៅទូទាំងមជ្ឈិមបូព៌ា ។

ទីផ្សារប្រេងឆៅអង់គ្លេស បានហក់ឡើង ដល់ទៅ ៥,២ ភាគរយ នៅក្នុងការជួញដូរដំបូងនៅអាស៊ី ខណៈដែលមុនពេលផ្ទុះសង្រ្គាមតម្លៃគឺនៅត្រឹមតែ ជិត ៨៧,៨៣ ដុល្លារ ប៉ុណ្ណោះនៅក្នុងមួយបារ៉ែល។

អ្នកវិភាគបានអះអាងថា ប្រសិនបើសង្រ្គាមនេះនៅតែបន្តអូសបន្លាយថែមទៀតនោះ តម្លៃប្រេងឆៅអាចនឹងបន្តហក់ឡើងបន្ថែមទៀត ហើយបូករួមទាំងក្រុមប្រទេសផលិតប្រេង OPEC+ ជាពិសេសគឺអារ៉ាប់ប៊ីសាអូឌីត និង រុស្ស៊ីកាត់បន្ថយការផលិតថែមទៀតនោះ នៅចុងខែតុលានេះ តម្លៃប្រេងឆៅនៅលើពិភពលោអាចនឹងហក់ឡើងពី ៩៧ ដុល្លារ ទៅ ១០០ ដុល្លារនៅក្នុងមួយបារ៉ែល​ ។

ដោយឡែក តម្លៃមាសវិញ ក៏កំពុងតែកញ្ជ្រោលឡើងវិញដែរ ក្រោយពេលដែលធ្លាក់ចុះមួយរយៈ ដោយ​សារ​តែតម្លៃប្រាក់ដុល្លារមានស្ថិរភាព ។

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា តម្លៃមាសនៅទូទាំងពិភពលោកបានកើនឡើងជិត ១% ឯណោះ ពោលគឺបានឡើងដល់ ១ ៨៤៨ ដុល្លារនៅក្នុងមួយអោន ឫក៏ប្រមាណជា ២ ៤០០ ដុល្លារនៅក្នុងមួយតម្លឹង ។

តាមសារព័ត៌មាន វៀតណាម អ៊ិចប្រេស៍ បានឲ្យដឹងថា តម្លៃមាសនៅទីក្រុងហូជីមិញបានឡើងថ្លៃប្រមាណជា ០,៥% ពោលគឺឡើងដល់ប្រមាណជា ២ ៨៥២ ដុល្លារនៅក្នុងមួយតម្លឹង ។

អ្នកវិភាគបាននិយាយថា ការកើនឡើងហានិភ័យភូមិសាស្ត្រនយោបាយអាចឃើញពីនិន្នាការកម្រើកឡើងវិញនៃការប្រមូលទិញមាសចូលស្តុក៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីទីផ្សារហ៊ុនថៃស្ថិតក្រោមសម្ពាធនៃសង្រ្គាមអ៊ីស្រាអែល និង ហាម៉ាស

ព័ត៌មាន
សន្ទុះនៃការលក់មូលបត្របំណុលថៃ មានការកើនឡើងខ្លាំងក្រោយរដ្ឋាភិបាលថៃថ្មីចូលកាន់កាប់តំណែងដែលមានទំហំទឹកប្រាក់ដល់ទៅជាង ២ ៥០០ លានដុល្លារ ប៉…

អ៊ីស្រាអែលបន្តផ្លោងមីស៊ីល និងទម្លាក់គ្រាប់បែកទៅលើតំបន់ Gaza

ព័ត៌មាន
ស្ថានការណ៍មិនបានថមថយនៅឡើយ គឺកាន់តែសាហាវ និងព្រៃផ្សៃ នៅថ្ងៃទីបួននៃការប៉ះទង្គិចគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ