អាជីវកម្មជ្រូកខ្វៃ

ទីផ្សារជ្រូកខ្វៃឆ្នាំនេះហាក់កាក់កបជាងឆ្នាំមុន ខណៈតម្លៃមានការកើនឡើងបន្តិច


ក្រុមអាជីវករលក់ជ្រូកខ្វៃនៅផ្សារអូរឫស្សី ហាក់មានភាពមមាញឹកខ្លាំងជាមួយការលក់ជ្រូកខ្វៃជូនក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននៅឆ្នាំនេះ។ បើតាមការអះអាងរបស់ក្រុមអាជីវករទាំងនោះ ការលក់ជ្រូកខ្វៃរបស់ពួកគេនៅឆ្នាំនេះហាក់កាក់កបខ្លាំងជាងឆ្នាំមុន ព្រោះមានអ្នកមកទិញយកទៅសែនច្រើននៅឆ្នាំនេះ។
អាជីវកម្មជ្រូកខ្វៃ
ដោយ

ពាក់ព័ន្ធតម្លៃជ្រូកខ្វៃវិញ ក្រុមអាជីវករលក់អះអាងថា តម្លៃជ្រូកខ្វៃឆ្នាំនេះមានការឡើងតិចតួចបើធៀបនឹងឆ្នាំមុន ដោយសារតម្លៃជ្រូករស់មានការកើនឡើង។

យ៉ាងណាក៏ដោយ បើតាមការលើកឡើងរបស់លោក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តម្លៃជ្រូករស់នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះពុំមានការឡើងថ្លៃនោះទេ។ កត្តាដែលធ្វើឱ្យតម្លៃជ្រូកនៅឆ្នាំនេះមិនមានការឡើងថ្លៃ ត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺអាចបណ្តាលមកពីជ្រូកចាលនៅក្នុងទ្រុងច្រើនពេក គួបផ្សំសាច់បង្កកនៅតែចរាចរណ៍លើទីផ្សារ។

បើតាមប្រធានសាមគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះ ជ្រូករស់បច្ចុប្បន្នអាចលក់បានចម្លោះពី៨ពាន់រៀល ទៅ៨ពាន់៣រយរៀលក្នុង១គីឡូក្រាម វាអាស្រ័យលើតំបន់មានតម្រូវការសាច់ជ្រូកតិច ឬច្រើន ដែលតម្លៃនេះវាហាក់ផ្ទុយពីអ្វីលោករំពឹងទុក ដែលរំពឹងអាចហក់ដល់១ម៉ឺនរៀលក្នុងមួយគីឡូក្រាម៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុងឌូបៃ បានបំបែកកំណត់ត្រាថ្មីមួយ ក្រោយទទួលបានភ្ញៀវទេសចរ១៧លាននាក់នៅឆ្នាំ២០២៣

ព័ត៌មាន
ព្រះអង្គម្ចាស់ សេក ហេមដាន ប៊ីន ម៉ូហាម៉េដ (Sheikh Hamdan bin Mohammed) របស់ប្រទេសអារ៉ាប់រួម បានប្រកាសតាមប្រព័ន្ធ X ថា ទីក្រុងឌូបៃ បាន…

សេចក្ដីថ្លែងការណ៍រួមពីឧស្សាហកម្មភេសជ្ជៈមានជាតិសុរានៅកម្ពុជា“ប្រកាសពីការប្តេជ្ញារួមគ្នាក្នុងការលើកកម្ពស់វប្បធម៌ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ”

ព័ត៌មាន
ក្នុងនាមជាក្រុមហ៊ុនដែលមានប្រតិបត្តិការអាជីវកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា យើងប្តេជ្ញាក្នុងការលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ