វិស័យអាកាសចរណ៍

តើអាកាសយានដ្ឋានធំបំផុតទាំង១០របស់ពិភពលោកប្រចាំឆ្នាំ២០២៤ ធំខ្លាំងកម្រិតណា និងស្ថិតនៅក្នុងប្រទេសណាខ្លះ?


ដោយសារចំនួនអ្នកដំណើរតាមផ្លូវអាកាសបន្តកើនឡើងនៅឆ្នាំ២០២៤ នេះ អាកាសយានដ្ឋាននានាប្រឈមនឹងការចង្អៀតកកកុញ ហើយដើម្បីដោះស្រាយបញ្ហានេះ ប្រទេសមួយចំនួនកំពុងពង្រីកអាកាសយានដ្ឋានរបស់ខ្លួនក្រោមទុនវិនិយោគយ៉ាងច្រើនសម្បើម។ តើអាកាសយានដ្ឋានធំបំផុតទាំង១០របស់ពិភពលោកប្រចាំឆ្នាំ២០២៤ ធំខ្លាំងកម្រិតណា និងស្ថិតនៅក្នុងប្រទេសណាខ្លះ?
វិស័យអាកាសចរណ៍
ដោយ

យោងតាមគេហទំព័រ អ៊ែរ៉ូថាម (Aerotime) ចុះផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា អាកាសយានដ្ឋានធំបំផុតទាំង១០ប្រចាំឆ្នាំ២០២៤ នេះមានឈ្មោះ និងស្ថិតនៅក្នុងប្រទេសដូចខាងក្រោម៖ ចំណាត់ថ្នាក់លេខ១០ បានទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងគែរ (Cairo International Airport) ក្នុងប្រទេសអេហ្ស៊ីប ដោយបានសាងសង់លើផ្ទៃដីសរុប៣៦គីឡូម៉ែត្រការ៉េ និងបើកដំណើរការក្នុងឆ្នាំ១៩៦៣។

ចំណាត់ថ្នាក់លេខ៩ បានទៅលើអាកាសយានដ្ឋានអន្តរជាតិសៀងហៃ ភូតុង (Shanghai Pudong International Airport) ក្នុងក្រុងសៀងហៃ ប្រទេសចិន ដោយលាតសន្ធឹងលើផ្ទៃដីសរុប៣៩គីឡូម៉ែត្រការ៉េ និងបើកដំណើរការក្នុងឆ្នាំ១៩៩៩។ ចំណាត់ថ្នាក់លេខ៨ បានទៅលើអាកាសយានដ្ឋានអន្តរជាតិ ចច ប៊ូស អាំងទែកុងទីណង់តាល់ (George Bush Intercontinental Airport) នៅសហរដ្ឋអាម៉េរិក ដោយលាតសន្ធឹងលើផ្ទៃដីសរុប៤៤គីឡូម៉ែត្រការ៉េ និងបើកដំណើរការក្នុងឆ្នាំ១៩៦៩។

ចំណាត់ថ្នាក់លេខ៧ បានទៅលើអាកាសយានដ្ឋានអន្តរជាតិប៉េកាំង តាស៊ីង (Beijing Daxing International Airport) ក្នុងប្រទេសចិន នៅលើផ្ទៃដីសរុប៤៧គីឡូម៉ែត្រការ៉េ និងបើកដំណើរការក្នុងឆ្នាំ២០១៩។ ចំណាត់ថ្នាក់លេខ៦ បានទៅលើអាកាសយានដ្ឋានអន្តរជាតិវ៉ាស៊ីនតុន ដាលីស (Washington Dulles International Airport) នៅសហរដ្ឋអាម៉េរិក នៅលើផ្ទៃដីសរុប៤៧គីឡូម៉ែត្រការ៉េ និងបើកដំណើរការក្នុងឆ្នាំ១៩៦២។ ចំណាត់ថ្នាក់លេខ៥ បានទៅលើអាកាសយានដ្ឋានអន្តរជាតិអូលែនដូ (Orlando International Airport) ក្នុងសហរដ្ឋអាម៉េរិក នៅលើផ្ទៃដីសរុប៥២គីឡូម៉ែត្រការ៉េ និងបើកដំណើរការក្នុងឆ្នាំ១៩៤០។

ចំណែកចំណាត់ថ្នាក់លេខ៤ បានទៅលើអាកាសយានដ្ឋានអន្តរជាតិដាឡាស/ហ្វត វ៉ស (Dallas/Fort Worth International Airport) ក្នុងសហរដ្ឋអាម៉េរិក ដោយលាតសន្ធឹងលើផ្ទៃដីសរុប៦៧គីឡូម៉ែត្រការ៉េ និងបើកដំណើរការក្នុងឆ្នាំ១៩៧៣។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើអាកាសយានដ្ឋានអ៊ីស្ទែនប៊ុល (Istanbul Airport) ក្នុងប្រទេសតួកគី នៅលើផ្ទៃដីសរុប៧៦គីឡូម៉ែត្រការ៉េ និងបើកដំណើរការក្នុងឆ្នាំ២០១៩។

ដោយឡែក ចំណាត់ថ្នាក់លេខ២ បានទៅលើអាកាសយានដ្ឋានអន្តរជាតិដិនវើ (Denver International Airport) ក្នុងសហរដ្ឋអាម៉េរិក នៅលើផ្ទៃដីសរុប១៣៧គីឡូម៉ែត្រការ៉េ និងបើកដំណើរការក្នុងឆ្នាំ១៩៩៥។ ហើយចុងក្រោយចំណាត់ថ្នាក់លេខ១ បានទៅលើអាកាសយានដ្ឋានអន្តរជាតិ ឃីង ហ្វាដ (King Fahd International Airport) ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅលើផ្ទៃដីសរុប៧៧៤គីឡូម៉ែត្រការ៉េ និងបើកដំណើរការក្នុងឆ្នាំ១៩៩៩៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យទេសចរណ៍របស់ពិភពលោកបាត់ចំណូលដល់ទៅ១៣០ពាន់លានដុល្លារ ដោយសារការធ្លាក់ចុះភ្ញៀវទេសចរចិន

ព័ត៌មាន
ភ្ញៀវទេសចរចិន ត្រូវបានគេទទួលស្គាល់យ៉ាងទូលំលាយថា ជាភ្ញៀវចាយលុយធូរ និងចាយច្រើនបំផុតក្នុងពេលធ្វើដំណើរកម្សាន្តនៅបរទេស ប៉ុន្តែចាប់តាំងពីប្រទ…

Simmons ប្រារព្ធខួប ១២ ឆ្នាំនៅកម្ពុជាជាមួយក្រុមហ៊ុន RS Residence

ព័ត៌មាន
ក្រុមហ៊ុនពូក Simmons ជាពូកម៉ាកល្បីឈានមុខគេពីសហរដ្ឋអាមេរិក និងត្រូវបានសម្ពោធដំបូងក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១២ ក្រោមភាពជាដៃគូផ្តាច់ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ