ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេលេនស្គី

ហេតុអ្វីលោកហ្សេលេនស្គី សម្រេចផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិក្នុងពេលសង្គ្រាម ហើយប្រមុខដឹកនាំថ្មីជានរណា?


ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានសម្រេចចិត្តធ្វើការផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ ក្រោយប្រឈម នឹងការចោទប្រកាន់ ពីបទពុករលួយ ក្នុងជួរយោធា ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងបន្ទាប់ពីមានផ្តោតសំខាន់ លើយុទ្ធនាការបោសសម្អាតអំពើពុករលួយពេញផ្ទៃប្រទេស។ ការសម្រេចប្តូរក្បាលម៉ាស៊ីនយោធាកំពូលនេះ ចង់ ឬមិនចង់នឹងធ្វើឱ្យមានការរង្គោះរង្គើក្នុងជួរយោធាអ៊ុយក្រែន ពិសេសកងទ័ពកម្លាំងនៅលើសមរភូមិ ដែលកំពុងរុលសម្រុកវាយបកលើកងទ័ពរុស្ស៊ីដែលកំពុងឈ្លានពាន។
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេលេនស្គី
ដោយ

ទោះយ៉ាងណា លោកហ្សេលេនស្គីត្រូវរង់ចាំការគាំទ្រចុងក្រោយពីសភាជាតិសិន ទើបអាចដករដ្ឋមន្ត្រីការពារចាស់ និងដាក់អ្នកថ្មីជំនួសបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
លោក Oleksii Reznikov រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានលោក ហ្សេលេនស្គីដកតំណែង។ លោក Reznikov បានកាន់តំណែងនេះ កាលខែវិច្ឆិកាឆ្នាំ២០២១ ពោលគឺប្រមាណតែ៣ខែមុនពេល ដែលរុស្ស៊ីចូលលុកលុយលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។ ពេញមួយរយៈពេលនៃសង្គ្រាម លោកបានចំណាយពេលភាគច្រើនធ្វើដំណើរទៅកាន់ប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីស្វែងរកការគាំទ្រទាំងផ្លូវទូត និងជំនួយយោធា។

ក្រោមការដឹកនាំរបស់លោក Reznikov ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ចុះបញ្ចូល ដោយជោគជ័យ ឱ្យប្រទេសលោកខាងលិច ផ្គត់ផ្គង់ឧបករណ៍យោធាសំខាន់ៗ ដល់កងកម្លាំងអ៊ុយក្រែន ក្នុងការប្រយុទ្ធទប់ទល់ជាមួយកងទ័ពរុស្ស៊ី រួមទាំងរថក្រោះធន់ធ្ងន់Leopardរបស់អាល្លឺម៉ង់ មីស៊ីលស្ទក់ចាប់HIMARS និងចុងក្រោយយន្តហោះចម្បាំងF-16ជាដើម។
ទោះបីជាយ៉ាងណា ចុងក្រោយនេះ លោកត្រូវបានសកម្មជន និងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនចោទប្រកាន់ថា បានចំណាយលើអាហារ និងឯកសណ្ឋានយោធាលើសហួសកម្រិត ប៉ុន្ដែលោកបានបដិសធ។ ទន្ទឹមគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេលេនស្គី បានថ្លែងសារមួយកាលពីថ្ងៃទី៣ខែកញ្ញាថា «ខ្ញុំបានសម្រេចចិត្តដកលោក Oleksii Reznikov និងជំនួសដោយលោក Rustem Umerov ជាប្រមុខការពារជាតិថ្មី»។ «ក្រសួងត្រូវការវិធីសាស្រ្ត និងទម្រង់បែបបទថ្មី សម្រាប់កិច្ចសហប្រតិបត្តិការជាមួយយោធា និងសង្គម»។
តើលោក Rustem Umerov ជានរណា?
ជាអតីតសមាជិកសភាអ៊ុយក្រែន អាយុ៤១ឆ្នាំ និងបច្ចុប្បន្នជាប្រធានមូលនិធិទ្រព្យសម្បត្តិរដ្ឋតាំងពីឆ្នាំ២០២២។ ក្នុងតួនាទីនេះ លោក Umerov បានរួមចំណែកក្នុងការចរចាកិច្ចព្រមព្រៀងមួយចំនួន ដោយជោគជ័យអំឡុងសង្គ្រាម ដូចជាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅជាដើម។ លោក Umerov ក៏ជាសហប្រធាននៃវេទិកាCrimea កិច្ចប្រជុំការទូតអន្តរជាតិមានគោលបំណងតវ៉ាប្រឆាំងនឹងការបញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤ដែរ។
បន្ធែមពីនេះ បន្ទាប់ពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីកាលពីឆ្នាំមុន លោកUmerov បានចូលរួមក្នុងកិច្ចពិភាក្សានៅពីក្រោយឆាកជាមួយមន្ត្រីរុស្ស៊ី រួមទាំងការដោះដូរអ្នកទោសកម្រិតខ្ពស់ និងការជម្លៀសជនស៊ីវិលពីតំបន់ប្រយុទ្ធផងដែរ។ ជាជនជាតិម៉ូស្លីមភាគតិចនៅតំបន់គ្រីមៀ លោកកក៏ធ្លាប់បម្រើការជាទីប្រឹក្សារបស់មេដឹកនាំសហគមន៍ជនជាតិម៉ូស្លីមភាគតិចនៅតំបន់គ្រីមៀ គឺលោកMustafa Dzhemilevផងដែរ។
មែនទែនទៅ ការផ្លាស់ប្តូរនេះធ្វើឡើងក្រោយពេលដែលប្រធានាធិបតិហ្សេលេនស្គី បានប្រកាសកាលពីពេលថ្មីៗនេះ ឱ្យមានការបោសសម្អាតអំពើពុករលួយក្នុងប្រទេសទាំងមូល ចំពេលដែលអ៊ុយក្រែនបានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប។ ស្របពេលជាមួយគ្នា លោកចូ បៃដិន ថាលោកដឹងអំពីរឿងនេះដែរ ខណៈមន្ទីរបញ្ជកោណអាមេរិកសុំមិនធ្វើការអប្បាធិប្បាយបន្ថែម ដោយថា«វាជាកិច្ចការផ្ទៃ»ក្នុងរបស់រដ្ឋាភិបាលអ៊ុយក្រែន។




អត្ថបទបន្ទាប់


លោកវ៉ាង យីព្រមានបណ្តាប្រទេសអាស៊ីអាគ្នេយ៍ថា «កម្លាំងខាងក្រៅកំពុងបង្កើតភាពមិនចុះសម្រុង» នៅក្នុងតំបន់

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីថ្ងៃទី ២កញ្ញាថា «សោកនាដកម្ម» នៃសង្រ្គាមនៅអ៊ុយក្រែនមិនត្រូវឲ្យកើតឡើងម្តងទៀតនៅក្នុងទ្វីបអាស៊ី…

កូរ៉េខាងត្បូងនឹងផ្ដល់ប្រាក់កម្ចី ១៣៧ពាន់លានដុល្លារដល់ក្រុមហ៊ុននាំចេញរហូតដល់ដំណាច់ឆ្នាំនេះ

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុកូរ៉េបាននិយាយនៅថ្ងៃទី៤ ខែកញ្ញានេះថា ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់ប្រាក់កម្ចីការប្រាក់ទាបដល់ទៅចំនួន ១៣៧ពាន់លានដុល្លារ ដល់ក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ