កម្រិតបំណុល

អាមេរិកអាចនឹងខ្វះលុយសងបំណុលនៅថ្ងៃទី ១ ខែមិថុនា ប្រសិនបើគ្មានការដំឡើងកម្រិតបំណុល


កាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានកោះហៅមេដឹកនាំកំពូលៗនៃសភាទាំងពីរថ្នាក់ ឱ្យទៅសេតវិមាននៅសប្តាហ៍ក្រោយ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុអាមេរិកបានព្រមានថា រដ្ឋាភិបាលអាចខ្វះសាច់ប្រាក់ដើម្បីទូទាត់ការចំណាយរបស់ខ្លួននៅខែមិថុនាខាងមុខ។
អាមេរិកអាចនឹងខ្វះលុយសងបំណុលនៅថ្ងៃទី ១ ខែមិថុនា ប្រសិនបើគ្មានការដំឡើងកម្រិតបំណុល

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណិត យេឡិន បានឱ្យដឹងតាមរយៈលិខិតផ្ញើទៅសហសភាថា ក្រសួងនេះទំនងជាមិនអាចបំពេញកាតព្វកិច្ចបង់ប្រាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងអស់«ដែលនឹងមកដល់នៅថ្ងៃទី ១ ខែមិថុនា»ឡើយ ប្រសិនបើគ្មានវិធានការពីសហសភា។ ការព្យាករនេះបានបង្កើនហានិភ័យដែលថា សហរដ្ឋអាមេរិកកំពុងបោះពួយទៅរកស្ថានភាពអលទ្ធភាពសងបំណុលដែលមិនធ្លាប់មានពីមុនមក។ ស្ថានភាពនេះនឹងអង្រួនសេដ្ឋកិច្ចពិភពលោកឱ្យរង្គោះរង្គើ ហើយទាមទារឱ្យមានជាបន្ទាន់នូវការពិចារណាផ្នែកនយោបាយនៅសហរដ្ឋអាមេរិក ទីដែលគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ កំពុងប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនខែ។

កាលពីសប្តាហ៍មុន សមាជិកសភាជាន់ទាបមកពីគណបក្សសាធារណរដ្ឋបានអនុម័តច្បាប់មួយរួចហើយ ដើម្បីអនុញ្ញាតឱ្យមានការបង្កើនកម្រិតបំណុលអតិបរមា ដោយភ្ជាប់លក្ខខណ្ឌតម្រូវឱ្យកាត់បន្ថយការចំណាយយ៉ាងច្រើន ចាប់ពីការចំណាយលើសេវាថែទាំសុខភាពសម្រាប់អ្នកក្រីក្រ រហូតដល់ការចំណាយលើអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។ ប៉ុន្តែ ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ និងលោក បៃឌិន ធ្លាប់បាននិយាយថាពួកគេនឹងមិនយល់ព្រមឱ្យកាត់ការចំណាយទាំងនោះទេ។ លោក បៃឌិន ធ្លាប់បានប្រកាសក្ដែងៗថា លោកនឹងមិនចរចារឿងដំឡើងពិដានបំណុលនោះទេ ប៉ុន្តែថាលោកនឹងពិភាក្សាអំពីរឿងកាត់បន្ថយថវិកា បន្ទាប់ពីកម្រិតបំណុលអតិបរមាថ្មីត្រូវបានអនុម័តដោយសភាជាន់ទាបដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។ ជារឿយៗ សហសភាសហរដ្ឋអាមេរិកតែងភ្ជាប់ការដំឡើងកម្រិតបំណុលអតិបរមាជាមួយថវិកាជាតិនិងវិធានការចំណាយផ្សេងៗទៀតរបស់ប្រទេសនេះ៕




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឲ្យ IMF ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ី?

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី០២ ឧសភា បានបញ្ចេញនូវរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួន ដោយបានដំឡើងការព្យាករកំណើនសេដ្ឋកិ…

លោកចូ បៃដិន ប្រាប់លោកម៉ាកូសថា ការប្តេជ្ញារបស់អាមេរិកដើម្បីការពារហ្វីលីពីនគឺ«ម៉ឺងម៉ាត់»

ព័ត៌មាន
ការឆ្លើយតបទៅនឹងការពង្រីកឥទ្ធិពលយ៉ាងឆាប់រហ័សលើផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក ក៏ដូចជាការក្រសោបយកបន្តិចម្តងៗនូវបណ្ដាកោះយុទ្ធសាស្ត្រជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ