ប្រទេសវៀតណាម

វៀតណាមជួបការលំបាកកាន់តែខ្លាំងក្នុងការការនាំចេញជលផលទៅចិន


ចិន និងវៀតណាមជាប្រទេសក្បែរខាងគ្នា និងមានទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មយ៉ាងស្អិតល្មួតផងដែរ។ ប៉ុន្តែ ចាប់តាំងពីមានកូវីដ-១៩រាតត្បាត ពិសេសករណីឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំនៅវៀតណាមនាពេលកន្លងមកនេះ បានជំរុញពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរកំពុងមានភាពរអាក់រអួលជាបន្ដបន្ទាប់។ ជាក់ស្ដែង កន្លងមកនេះ ចិនបានរឹតត្បិតការនាំចូលទំនិញពីវៀតណាមកាន់តែខ្លាំងតាំងពីផលិតផលផ្លែឈើ ហើយឥឡូវផលិតផលជលផលក៏អាជ្ញាធរចិនបានចាប់ផ្ដើមរឹតត្បិតដែរ។
ក្រុមហ៊ុន នាំចេញត្រីរបស់វៀតណាម
ដោយ

វិស័យ​ជលផល​វៀតណាម​កំពុង​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង​ឡើង ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន បន្ទាប់​ពី​អាជ្ញាធរ​ចិន​បាន​ដាក់​ការ​រឹត​បន្តឹង​លក្ខខណ្ឌ​នាំ​ចូល​កាន់តែ​ខ្លាំង​ជាង​មុន ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ភ្នា​ក់​ដារ​សារព័ត៌មាន​វៀតណាម​។

ប្រទេស​ចិន​បាន​រឹត​បន្តឹង​លក្ខខណ្ឌ​នាំ​ចូល​ផលិតផល​ជលផល​វៀតណាម ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ យោង​តាម​របាយការណ៍​ពី​សមាគម​អ្នក​នាំ​ចេញ​និង​ផលិត​គ្រឿង​សមុទ្រ​វៀតណាម បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៧ ខែ​ដំបូង​ការ​នាំ​ចេញ​ទៅ​កាន់​ចិនដីគោក និង​ទីក្រុង​ហុងកុង​បាន​ធ្លាក់​ចុះ ៥%​មក​នៅ​ចំនួន​ទឹកប្រាក់ ២៣៨​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈ​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ចន្លោះ​ពី​ថ្ងៃ​ទី ២០​ខែមិថុនា ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ខេត្ត​ហ្ស៊ា​ន​ជាំ​ង ដែល​ជាម​ជ្ឍ​មណ្ឌល​ដឹក​ជញ្ជូន​ទំនិញ​ធំ​បំផុត​របស់​ចិន បាន​បញ្ឈប់​ការ​នាំ​ចូល​ផលិតផល​គ្រឿង​សមុទ្រ​កក ពី​ប្រទេស​ចំនួន​១១ រួម​ទាំង​ឥណ្ឌា វៀតណាម និង​ថៃ​ផង​ដែរ ដែល​ប្រទេស​ទាំង​៣​នេះ គឺជា​ប្រទេស​ធំ​ៗ​ក្នុង​ការ​នាំ​ចេញ​គ្រឿង​សមុទ្រ​ទៅ​ចិន​។ ការ​ផ្អាក​នាំ​ចូល​នេះ គឺ​ក្រោម​ហេតុផល​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩​។

សូម​ជម្រាប​ថា នៅ​ត្រីមាស​ទី ២ ការ​នាំ​ចេញ​ត្រី​ប្រា ទៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ១១,៤%​។ ក្នុង​នោះ​របាយ​ការ​សមាគម​អ្នក​នាំ​ចេញ និង​ផលិត​គ្រឿង​សមុទ្រ​វៀតណាម​បាន​និយាយ​ថា ការ​នាំ​ចេញ​ត្រី​ប្រា​ទៅ​កាន់​ទីផ្សារ​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ដ​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី ៣​បន្ត​ទៀត ប៉ុន្តែ​ការ​ធ្លាក់​ចុះ​អាច​នៅ​ក្រោម ១០% ប្រសិនបើ​អាជីវកម្ម​ជលផល​អាច​ដំណើរការ​ឡើង​វិញ​បន្ទាប់​ពី​មាន​វិធានការ​គម្លាត​សង្គម ខណៈ​បច្ចុប្បន្ន វៀតណាម​មាន​ក្រុមហ៊ុន​ប្រមាណ​១០០​ក្រុមហ៊ុន នាំ​ចេញ​ត្រី​ទៅ​កាន់​ទីផ្សារ​ចិន​។

គួរ​ជម្រាប​ថា ក្រៅ​តែ​ពី​ការ​រឹត​បន្តឹង​ការ​នាំ​ចូល​ផ​លិ​ផល​ជលផល ថ្មី​ៗ​នេះ​ប្រទេស​ចិន​ក៏​បាន​បញ្ឈប់​ការ​នាំ​ចូល​កសិផល​នៅ​តាម​ព្រំ​ដ​ន​ផង​ដែរ ជា​ពិសេស​ផ្លែ​ស្រកានាគ​វៀតណាម ដោយសារ​ការ​ភ័យ​ខ្លាច​ការ​រីក​រាល​ដាន​ជំងឺ​កូ​វី​ដ​១៩​។

ទោះ​យ៉ាងណា ចិន​នៅ​តែ​ជាទី​ផ្សារ​នាំ​ចេញ​ធំ​បំផុត​ទី ២ របស់​វៀតណាម ខណៈ​ក្នុង​រយៈពេល ៧ ខែ​ដំបូង​ការ​នាំ​ចេញ​វៀតណាម​ទៅ​ចិន​មាន​តម្លៃ ជិត​៣០​ពាន់​លាន​ដុល្លារ​កើនឡើង ២៤ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសជប៉ុន៖ មនុស្សពីរនាក់បានស្លាប់បន្ទាប់ពីបានចាក់វ៉ាក់សាំង Moderna ដែលរកឃើញសារធាតុអាចចម្លងរោគក្នុងដបវ៉ាក់សាំង

ព័ត៌មាន
ក្រោយប្រទេសជប៉ុនបានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង Moderna ដែលបានរកឃើញមានសារធាតុអាចចម្លងមេរោគក្នុងដបវ៉ាក់សាំងប្រមាណ ១លាន ៦សែនដូសនោះ នៅថ្…

ជោគជ័យ​ខ្លាំង​ជាមួយ​គម្រោង ៣​ធំៗ​កន្លងមក ម្ចាស់គម្រោង Urban Village ប្ដេជ្ញា​ប្រគល់​ផ្ទះក្នុង​ក្ដីសុបិន​ជូន​អតិថិជន​ឲ្យ​ទាន់ពេលវេលា

ព័ត៌មាន
ក្រោយពីបានបញ្ចប់គម្រោងធំៗចំនួន៣របស់ខ្លួនរួចរាល់ រួមមានគម្រោង Urban Loft, Factory Phnom Penh និង Urban Village ដំណាក់កាលទី១ ក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ