ការនាំចេញទំនិញពីខេត្តស្វាយរៀងមានចំណែក២៣% នៃការនាំចេញសរុបរបសកម្ពុជា

ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស៩ មានទំហំនាំចេញជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន៩ ដោយបានស្រូបទាញកម្លាំងពលកម្មជាង៨ម៉ឺននាក់ ជាមួយទំហំនាំចេញទំនិញប្រមាណ៥ពាន់លានដុល្លារក្នុង១ឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ២០២២ ការនាំចេញទំនិញពីខេត្តនៅភាគអាគ្នេយ៍មួយនេះទៅកាន់ទីផ្សារអន្តរជាតិមានទំហំជាង៥ពាន់២រយលានដុល្លារអាមេរិក ដោយបានក្តោបចំណែក២៣% នៃការនាំចេញទំនិញសរុបរបស់កម្ពុជា។
ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស៩ មានទំហំនាំចេញជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំ

នៅក្នុងត្រីមាសទី១កន្លងទៅ ការនាំចេញទំនិញរបស់ខេត្តស្វាយរៀងសម្រេចបានជាង១ពាន់២រយលានដុល្លារកើនឡើងជាង១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងកំណើន៦,៦% នៅឆ្នាំ២០២៤ និង៥,៦% នៅឆ្នាំ២០២៣ នេះ។

នាពិធីជួបសំណាលជាមួយកម្មករ កម្មការិនីនៅតំបន់សេដ្ឋកិច្ច មេនហាតធេន នៅក្រុងបាវិត ខេត្តស្វាយរៀង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានគូសបញ្ជាក់ថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន៩ ដោយបានស្រូបទាញកម្លាំងពលកម្មជាង៨ម៉ឹននាក់ ដែលជាចំនួនមួយច្រើន ដែលធ្វើឲ្យគេស្ទើរមិននឹងស្មានដល់។ បើនិយាយពីការរបស់តំបន់សេដ្ឋកិច្ចទាំង៩វិញ សម្តេចតេជោ អះអាងថា សម្រេចបានក្នុងទំហំមួយដ៏ច្រើនបើធៀបនឹងរាជធានីភ្នំពេញ និងខេត្តផ្សេងៗ។ ជាក់កាលពីឆ្នាំ២០២២ ការនាំចេញទំនិញពីខេត្តនៅភាគអាគ្នេយ៍មួយនេះសម្រេចបានជាង៥ពាន់២រយលានដុល្លារអាមេរិក ដោយបានក្តោបចំណែក២៣% នៃការនាំចេញទំនិញសរុបរបស់កម្ពុជា។ នៅក្នុងត្រីមាសទី១កន្លងទៅការនាំចេញទំនិញរបស់ខេត្តនេះសម្រេចបានជាង១ពាន់២រយលានដុល្លារកើនឡើង១៤,៤០% បើធៀបនឹងទំហំនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

បើទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជាស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចពិសេសចិន និងអាមេរិកក្តី ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នៅតែបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយសម្តេចរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងអាចរក្សាបានកំណើនក្នុងរង្វង់៥,៦% នៅឆ្នាំ២០២៣ និង៦,៦% នៅឆ្នាំ២០២៤ ខាងមុខ។

នៅក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការធ្វើពាណីជ្ជកម្មរវាងកម្ពុជាជាមួយវៀតណាម ដែលមានព្រំប្រទល់ជាប់នឹងខេត្តស្វាយរៀងផងដែរ។ បើតាមការអះអាងរបស់សម្តេច បច្ចុប្បន្នការធ្វើពាណិជ្ជកម្មពាណិជ្ជកម្មរវាងកម្ពុជាជាមួយវៀតណាមបានកើនឡើងលើស១០ពាន់លានដុល្លារហើយ។ សម្តេចបានសង្កត់ធ្ងន់ថា កាលពីមុនធ្លាប់តែវៀតណាមនាំចូលទំនិញមកកម្ពុជាច្រើនជាងកម្ពុជានាំចេញទៅវៀតណាម តែមានឆ្នាំខ្លះការនាំចេញទំនិញរបស់កម្ពុជាមានទំហំធំជាងវៀតណាមនាំចូលមកកម្ពុជា ដែលនេះឆ្លុះបញ្ជាំងពីភាពរីកចម្រើនរបស់កម្ពុជា និងបង្ហាញពីការបំពេញឲ្យគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនក្នុងស្រុកធំមួយទទួលបានសិទ្ធិស្របច្បាប់ ចែកចាយ Forklift ប្រើអាគុយស្ងួតម៉ាក STILL (Ep-WSP) លំដាប់លេខ១ពីអាល្លឺម៉ង់

ព័ត៌មាន
ក្រុមហ៊ុន វេរហោស៏ សឹលូសិន ស្ពេសលឡាយដ៏ ឯ.ក គឺជាក្រុមហ៊ុនមួយដែលឈានមុខគេនៅក្នុងទីផ្សារបច្ចុប្បន្ន ដែលបាននាំយកប្រភេទ Forklift ប្រើអាគុយស្ងួ…

កាស៊ីណូចំនួន ១៧៨ ទីតាំងហើយ ដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ដើម្បីធ្វើប្រតិបត្តិការស្របច្បាប់

ព័ត៌មាន
ឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ គឺជាឆ្នាំ ដែលវិស័យល្បែងពាណិជ្ជកម្ម កំពុងមានការរឹតបន្តឹងក្នុងការអនុវត្តច្បាប់ ពោលគឺជាឆ្នាំដែលត្រូវអនុវត្តច្បាប់ស្តីពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ