ឥណ្ឌូនេស៊ី និងអាមេរិកពិចារណាធ្វើសមយុទ្ធយោធា

ឥណ្ឌូនេស៊ី និងអាមេរិកពិចារណាធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា នៅតំបន់ក្ដៅគគុកមួយនៃសមុទ្រចិនខាងត្បូង


ប្រទេសឥណ្ឌូណេស៊ីកំពុងពិចារណាធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកនៅលើតំបន់ប្រជុំកោះ Natuna ស្ថិតនៅក្បែរខ្សែបន្ទាត់ដែនទឹក ដែលប្រទេសចិនបានប្រកាសអះអាងដោយខ្លួនឯងជាដែនទឹករបស់ខ្លួន ហើយទីតាំងនោះ ក៏ជាចំណុចក្ដៅគគុកដ៏លេចធ្លោមួយនៅក្នុងការពង្រីកដែនសមុទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងផងដែរ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានជប៉ុន Nikkei។
ឥណ្ឌូនេស៊ី និងអាមេរិកពិចារណាធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា នៅតំបន់ក្ដៅគគុកមួយនៃសមុទ្រចិនខាងត្បូង

តំបន់ប្រជុំកោះណាតូណា​ (Natuna) នេះ​​​​នឹងក្លាយជាទីតាំងមួយ​សម្រាប់ល្បែង​សង្គ្រាម​ហ្ការូដា​សៀល​ (Garuda Shield)​ នៅឆ្នាំនេះ​ ដែលគ្រោងនឹងធ្វើ​រយៈពេល ២ សប្តាហ៍ចាប់​ពីថ្ងៃទី០១ ខែសីហា​ ហើយ​យោធា​អាមេរិក​ និង​ឥណ្ឌូនេស៊ី​​បាន​ធ្វើ​រៀបចំធ្វើ​​សមយុទ្ធ​យោធា​​​រួមគ្នានេះ ​​តាំង​ពី​ឆ្នាំ​២០០៧មក​ម្ល៉េះ​។ នេះ​បើ​យោងតាមប្រភព​មួយ​ចំនួន​ដែលបានបញ្ជាក់​ប្រាប់ Nikkei។

តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសឥណ្ឌូនេស៊ី​នៅ​ជុំវិញប្រជុំ​កោះនេះ បាន​​​​ត្រួតលើ​​គ្នា​មួយផ្នែក​ជា​មួយ​នឹង​អ្វីដែលគេហៅថា "បន្ទាត់៩ (Nine-dash line)" ​ដែលភាគី​ចិន​បាន​គូរ ​​​ដើម្បីបោះបង្គោល​យុត្តា​ធិការ​​របស់ខ្លួន​នៅក្នុងសមុទ្រចិនខាងត្បូង។​

ទោះបីជា​ប្រជុំ​កោះ​ Natuna ស្ថិតនៅខាងក្រៅខ្សែបន្ទាត់៩នេះ​​ក៏ដោយ ​ប៉ុន្តែ​​ទូកនេសាទរបស់ចិន​ និងនាវា​រដ្ឋាភិបាល​​ត្រូវបាន​​​ប្រទះឃើញ​​បើក​​ល្បាត​​នៅជិតកោះនេះ​ជា​ហេតុ​​បង្ខំ​ឱ្យ​​ប្រទេស​​ឥណ្ឌូនេស៊ី​ដាក់​កង​ទ័ព​ជើង​ទឹក​​ប្រចាំ​ការ​នៅ​ក្នុង​ប្រជុំ​កោះនេះ​តែ​ម្ដង​។

ល្បែង​សង្គ្រាមនៃសមយុទ្ធយោធា​ Garuda Shield នៅ​ឆ្នាំនេះ នឹងមានការចូលរួមពីប្រទេសចំនួន ១៤ រួមទាំងក្រុម​​ប្រទេស​​ជា​​អ្នក​សង្កេតការណ៍​ផង​ដែរ​។ ​បើតាមប្រភព័ត៌មាន​​បាន​ឱ្យ​​ដឹង​ថា ប្រទេស​ទាំង​នេះ​​​បាន​រួម​បញ្ចូល​ទាំង​​​សម្ព័ន្ធមិត្ត​​របស់​សហរដ្ឋ​អាមេរិក ​ចក្រភព​អង់គ្លេស អូស្ត្រាលី និង​កាណាដា​​ព្រម​ទាំង​ប្រទេស​ជិត​​ខាង​ឥណ្ឌូនេស៊ី​​ដូចជា​​​សិង្ហបុរី និង​ម៉ាឡេស៊ី​ជា​ដើម​។ ​កងកម្លាំងស្វ័យការពារ​​ដីគោក​របស់ប្រទេសជប៉ុន​ ក៏​នឹង​ចូល​រួមក្នុង​កងការពារ​​លំហាត់​យោធា​Garuda ​ជាលើកដំបូង​របស់​ខ្លួន​ផងដែរ។

លំហាត់យោធា​ទាំងនេះ​​អាចជាសមយុទ្ធ​ Garuda Shield ដ៏ធំបំផុតមួយដោយ​​​គេ​រំពឹង​ថា ​​​កងទាហាន​សរុប​ចំនួន ៣ពាន់នាក់​​នឹង​​​ចូលរួម​នៅ​ក្នុង​លំហាត់​យោធា​នេះ ហើយ​ចំនួន​នេះ​​មាន​ការ​កើន​ឡើង​​ជាង​​កាល​ពី​ឆ្នាំ​មុន​៥០%​​។

ដូចទៅ​នឹង​ឆ្នាំមុនដែរ​​គឺ​ថា​ សមយុទ្ធ​យោធា​នេះ ​នឹងត្រូវ​ធ្វើ​​នៅ​លើ​កោះ​បាទូរ៉ាដា​ (Baturada)​ ដែលជាផ្នែក​មួយ​នៃ​កោះ​សូម៉ាត្រា ​រ​បស់ប្រទេសឥណ្ឌូនេស៊ី​ និង​ធ្វើ​នៅ​​លើ​កោះ ​កាលីម៉ាន់​តាន់​ (Kalimantan)​ នៅ​ក្នុង​ខេត្ត​ អំ​បូរ៉ាវ៉ាង​​ (Amborawang)​ ផងដែរ។ សមយុទ្ធនេះនឹងផ្តោតលើ​លំហាត់​ហោះ​​ឆ្លង​​កាត់​សមុទ្រ ​​​​ដើម្បីកែលម្អ​ទំនាក់ទំនង​ផ្លូវ​សមុទ្រ​ ការ​សង្គ្រោះតាមសមុទ្រ ​និង​លំហាត់​ហោះហើរ​​ដោយ​ប្រើ​​ផ្លូវ​រត់​បណ្តោះ​អាសន្ន​។

សូម​បញ្ជាក់​ថា ពេល​នេះកងកម្លាំង​​ការ​ពារ​រដ្ឋ​ចច​ជា​ (GSDF) ដែល​ឈរ​ជើង​​នៅ​ប្រទេស​ជប៉ុន​​ក៏​កំពុង​តែ​ត្រៀម​ខ្លួន​ចូល​រួមក្នុង​សមយុទ្ធរួមគ្នា​​ជាមួយ​យោធា​សហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ីនេះ​​​ផង​ដែរ​៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Samsung បោះទុន ៣៥៦ពាន់លានដុល្លារ សម្រាប់ការវិនិយោគថ្មីក្នុងរយៈពេល ៥ ឆ្នាំខាងមុខ

ព័ត៌មាន
ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Samsung Group បានបង្ហាញពីផែនការវិនិយោគដ៏ធំសម្បើមមួយរបស់ខ្លួន ក្នុងចំនួនទឹកប្រាក់ ៣៥៦ ពាន់លានដុល្លារ សម្…

មហាសេដ្ឋីផ្នែកហិរញ្ញវត្ថុជើងចាស់អាមេរិកថា សង្គ្រាមនៅអ៊ុយក្រែនអាចជាការចាប់ផ្ដើមសង្គ្រាមលោកលើកទី៣ហើយ

ព័ត៌មាន
មហាសេដ្ឋីផ្នែកហិរញ្ញវត្ថុជើងចាស់ដើមកំណើតហុងគ្រី សញ្ជាតិអាមេរិកាំង លោក ចច សូរ៉ូស (George Soros)បាននិយាយចំៗនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ