វៀតណាម

វៀតណាមគ្រោងនាំចេញកាហ្វេឲ្យបាន ៦ពាន់លានដុល្លារនៅឆ្នាំ២០៣០ ខណៈអ្នកជំនាញថា បានបញ្ហាប្រឈមច្រើន


អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្ម ក៏ដូចជាការដាំដុះកាហ្វេនៅវៀតណាម បច្ចុប្បន្នកំពុងតែ ដាក់ចេញនូវផែនការយុទ្ធសាស្រ្តនានានៅក្នុងការជំរុញការនាំចេញកាហ្វេឲ្យបានដល់ ៦ដល់៦ពាន់លានដុល្លារនៅក្នុងឆ្នាំ២០៣០ខាងមុខ ខណៈកាលពីឆ្នាំមុន ការនាំចេញកាហ្វេរបស់វៀតណាមសម្រេចបានប្រមាណ ១លាន៧សែនតោន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារ។ នេះបើតាមសេចក្ដីរាយការណ៍មួយដោយសារព័ត៌មាន Vietnam News។
២០៣០ វៀតណាមគ្រោងនាំចេញកាហ្វេឲ្យបានដល់ ៦ពាន់លានដុល្លារ រូបភាព Helena coffee Vietnam

លោក Do Ha Nam អនុប្រធានសមាគមកាហ្វេ និងកាកាវវៀតណាម ហៅកាត់ថា Vicofa និងជាប្រធានក្រុមហ៊ុន Intimex Group បានអះអាងនៅក្នុងសារព័ត៌មានដដែលនេះថា ដើម្បីអាចឈានទៅសម្រេចបានគោលដៅនាំចេញកាហ្វេ ៦ពាន់លានដុល្លារ នៅរយៈពេល៧ឆ្នាំខាងមុខនេះ អ្នកដែលពាក់ព័ន្ធ គឺត្រូវតែខិតខំដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឲ្យគោលដៅនេះ សម្រេចបាន ខណៈដែលទិន្នផលកាហ្វេសម្រាប់ឆ្នាំ២០២២ និង២០២៣ត្រូវបានគេរំពឹងថា នឹងថយចុះពី ១០ ទៅ ១៥ ភាគរយពោលគឺ មកនៅត្រឹមតែជិត ១លាន៥សែនតោនប៉ុណ្ណោះ ។

លោកបានបន្តទៀតថា ផ្ទៃដីដាំកាហ្វេនៅវៀតណាមក៏កំពុងមាននិន្នាការថយចុះ ដោយសារអ្នកដាំកាហ្វេមួយចំនួនបានប្តូរទៅដាំដំណាំ ផ្សេងទៀត ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចជាងដំណាំកាហ្វេ ដូចជាទុរេន និងផ្លែបឺរ ឬដាំដំណាំរួមផ្សំឯទៀត ។

ក្រៅពីនេះ មូលហេតុចំបងមួយទៀត ដែលកំពុងតែបង្កផលប៉ះពាល់ដល់គោលដៅនាំចេញកាហ្វេវៀតណាមដែរនោះ គឺការប្រែប្រួលនៃអត្រាប្តូរប្រាក់រវាងលុយដុងវៀតណាម និង លុយដុល្លារអាមេរិក ជាហេតុនាំឲ្យកសិករ និងអ្នកនាំចេញកាហ្វេវៀតណាមប្រឈមមុខនឹងការខាតបង់ រីឯកង្វះពលកម្មក៏ជាបញ្ហាប្រឈមមួយផ្សេងទៀត ដោយសារពលរដ្ឋវៀតណាមវ័យក្មេងមិនចាប់អារម្មណ៍នឹងចង្វាក់ផលិតកម្មកាហ្វេនៅក្នុងស្រុកបន្តទៀតនោះទេ ។

ទាំងនេះ គឺជាបញ្ហាប្រឈមត្រួសៗ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កាហ្វេវៀតណាមឥឡូវនេះមានគុណសម្បត្តិក្នុងការប្រកួតប្រជែងជាមួយកាហ្វេប្រេស៊ីល ដែលជាគូប្រជែងនាំចេញដ៏ចម្បងរបស់កាហ្វេ វៀតណាម នៅក្នុងទីផ្សារពិភពលោក ជាពិសេស ក្នុងបរិបទដែលសហភាពអឺរ៉ុបបន្តអនុវត្តស្តង់ដារយ៉ាងតឹងរ៉ឹងទាក់ទងនឹងការដាំដុះកាហ្វេដែលប្រើប្រាស់ប្រភេទជីថ្នាំមួយចំនួន។

មកដល់ពេលនេះ វៀតណាមមានផ្ទៃដីដាំកាហ្វេសរុប ៥ម៉ឺនហិកតា ហើយនៅក្នុងនោះ ៨% គឺជាដំណាំកាហ្វេ Arabica ។ ដើម្បីជំរុញការនាំចេញវៀតណាមមានផែនការពង្រីកផ្ទៃដីដាំកាហ្វេ ដល់ទៅជាង១០ម៉ឺន ហិកតា កាលពីឆ្នាំ២០២២ កន្លងទៅស្ថិតិបានបង្ហាញថា វៀតណាមអាចនាំចេញកាហ្វេបាន១លាន៧សែនតោន នៅក្នុងតម្លៃសរុបប្រហែល ៤ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីលាតត្រដាងផែនការឧបត្ថម្ភធន ដើម្បីតាមចែចូវ Tesla និង BYD ឲ្យមកវិនិយោគ

ព័ត៌មាន
រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីបានប្រកាសកាលពីថ្ងៃទី ៦មីនា អំពីកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី ម៉ូតូស្គូធឺ និងរថយន្តក្រុង នៅក្នុ…

កម្ពុជាខិតខំជំរុញការប្រើប្រាស់យានយន្ដអគ្គិសនីកាន់តែខ្លាំង ខណៈបច្ចុប្បន្នមានជិត៨០០គ្រឿងត្រូវបានចុះបញ្ជី

ព័ត៌មាន
ក្រសួងសាធារណការ និងដឹកជញ្ជូនដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំមែនទែនក្នុងការជំរុញកំណើនការប្រើប្រាស់យានយន្តអគ្គិសន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ