ទីផ្សារមាស

តើប្រទេសណាខ្លះជាប់ចំណាត់ថ្នាក់កំពូលទាំង១០ ដែលមានមាសបម្រុងច្រើនបំផុតប្រចាំឆ្នាំ២០២៣?


យោងតាមស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) ជាអង្គការឃ្លាំមើលការវិវត្តនៃទីផ្សារសម្រាប់ឧស្សាហកម្មមាស ដែលមានការិយាល័យកណ្ដាលនៅប្រទេសអង់គ្លេស បង្ហាញថា ប្រទេសកំពូលទាំង១០ដែលមានមាសបម្រុងច្រើនជាងគេបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៣ រួមមាន មហាយក្សចិន រុស្ស៊ី សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ អ៊ីតាលី បារាំង ស្វីស ជប៉ុន ឥណ្ឌា និងហូឡង់។
ទីផ្សារមាស
ដោយ

ក្នុងចំណោមប្រទេសទាំងនេះ តើប្រទេសណាជាប់ចំណាត់ថ្នាក់លេខ១ និងមានចំណែកគ្របដណ្ដប់ប៉ុន្មាន%នៃទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) របស់ខ្លួន?

មាសត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាទុនបម្រុងអន្តរជាតិ ដ៏សំខាន់បំផុតមួយសម្រាប់ប្រទេសនានាជុំវិញពិភពលោក ហើយផ្អែកតាមទិន្នន័យរបស់ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) បង្ហាញថា ប្រទេសកំពូលទាំង១០ដែលមានមាសបម្រុងច្រើនបំផុតប្រចាំឆ្នាំ២០២៣ រួមមានហាយក្សចិន រុស្ស៊ី សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ អ៊ីតាលី បារាំង ស្វីស ជប៉ុន ឥណ្ឌា និងហូឡង់។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ ចាហ្គ្រានចូស (Jagranjosh) កាលពីសប្ដាហ៍មុន។

ក្នុងនោះចំណាត់ថ្នាក់លេខ១០ បានទៅលើប្រទេសហូឡង់ ដែលមាសចំនួនជាង៦១២តោន រីឯចំណាត់ថ្នាក់លេខ៩ បានទៅលើប្រទេសឥណ្ឌា ដែលមាសចំនួន៨០០តោន, ចំណាត់ថ្នាក់លេខ៨ បានទៅលើប្រទេសជប៉ុន ដែលមានមាសចំនួន៨៤៦តោន, ចំណាត់ថ្នាក់លេខ៧ បានទៅលើប្រទេសស្វីស ដែលមានមាសចំនួន១.០៤០តោន, ចំណាត់ថ្នាក់លេខ៦ បានទៅលើមហាយក្សចិន ដែលមានមាសចំនួន២.១៩១តោន។

ចំណែកចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសរុស្ស៊ី ដែលមានមាសចំនួន២.៣៣២តោន ខណៈចំណាត់ថ្នាក់លេខ៤ បានទៅលើប្រទេសបារាំង ដែលមាសចំនួន២.៤៣៦តោន, ចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសអ៊ីតាលី ដែលមានមាសចំនួន២.៤៥១តោន, ចំណាត់ថ្នាក់លេខ២ បានទៅលើប្រទេសអាល្លឺម៉ង់ ដែលមានមាសចំនួន៣.៣៥២តោន។

ហើយចុងក្រោយគឺចំណាត់ថ្នាក់លេខ១ បានទៅលើសហរដ្ឋអាម៉េរិក ដែលមានមាសចំនួន៨.១៣៣តោន ដោយមាសទាំងនេះមានចំណែកគ្របដណ្ដប់រហូតដល់ទៅ៧៩%នៃទុនបម្រុងអន្តរជាតិរបស់មហាអំណាចទី១ ទាំងផ្នែកយោធា និងសេដ្ឋកិច្ចមួយនេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ NATO ជាការវិលត្រឡប់នៃសង្គ្រាមត្រជាក់ និងធ្វើឱ្យបញ្ហាភូមិសាស្ត្រកាន់តែឡើងកម្តៅមែនទេ?

ព័ត៌មាន
ពិភពលោកក្នុងឆ្នាំ២០២៤ នេះ កំពុងប្រឈមបញ្ហាឈឺក្បាលច្រើនស្អេកស្កះរួចទៅហើយរាប់ចាប់ពីជម្លោះប្រដាប់អាវុធនៅតំបន់ហ្គាហ្សា និងអ៊ុយក្រែន ការវាយប្រហា…

សហគ្រិនខ្មែរបើកកិច្ចប្រជុំកំណត់ទិសដៅយុទ្ធសាស្រ្ត ដើម្បីជំរុញនវានុវត្តន៍ដល់សហគ្រាសក្នុងស្រុក

ព័ត៌មាន
សហគ្រិនខ្មែរដែលដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ