ទីផ្សារមាស

តម្លៃមាសនៅកម្ពុជាហក់ឡើងដល់ជាង២៦០០ដុល្លារក្នុង១តម្លឹង ខណៈអ្នកជំនាញថា អាចកើនឡើងបន្ថែមទៀត


តម្លៃមាសនៅកម្ពុជា បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់នៅពីរសប្តាហ៍ចុងក្រោយនេះ ពោលគឺបច្ចុប្បន្នមាសមួយតម្លឹងលក់ចេញក្នុងតម្លៃដល់ទៅជាង២៦០០ដុល្លារ កើនឡើងជាង១០០ដុល្លារ បើធៀបនឹងតម្លៃលក់ចេញកាលពីខែមុន។
ទីផ្សារមាស
ដោយ

បើតាមអាជីវករលក់មាសពេជ្រ និងអ្នកជំនាញទីផ្សារជួញដូរមាស ការកើនឡើងតម្លៃមាសនៅកម្ពុជានេះ កើតឡើងបន្ទាប់ពីតម្រូវការមាសនៅលើទីផ្សារអន្តរជាតិ មានការកើនឡើង និងជាពិសេសដោយសារការធ្លាក់ថ្លៃលុយដុល្លារអាម៉េរិក ក្រោយធនាគារកណ្តាលអាម៉េរិក គ្រោងប្រកាសពីការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញជឿជាក់ថា តម្លៃមាសនៅកម្ពុជា និងលើពិភាពលោក នឹងបន្តកើនឡើងបន្តទៀតរហូតដល់២​៧០០ដុល្លារក្នុង១តម្លឹង។

ម្ចាស់ហាងមាសពេជ្រទីមង្គល កត់សម្គាល់ឃើញថា តម្លៃមាសនៅកម្ពុជា បានហក់ឡើងថ្លៃខ្ពស់ជាបន្តបន្ទាប់នៅពីរសប្តាហ៍ចុងក្រោយនេះ ជាក់ស្តែងបច្ចុប្បន្នហាងឆេងមាសនៅហាងរបស់លោក លក់ចេញក្នុងតម្លៃប្រមាណជាង២​៦០០ដុល្លារ ក្នុង១តម្លឹង កើនឡើងជាង១០០ដុល្លារក្នុង១តម្លឹង បើធៀបនឹងតម្លៃលក់ចេញកាលពីខែមុន ដែលមានតម្លៃត្រឹមតែប្រមាណជាង២​៤០០ដុល្លារក្នុង១តម្លឹងប៉ុណ្ណោះ។

តម្លៃមាសកើនឡើងយ៉ាងគំហុកនេះ ត្រូវបានម្ចាស់ហាងមាសរូបនេះវាយតម្លៃថា គឺបណ្តាលមកពីឥទ្ធិពលនៃការធ្លាក់ចុះរបស់តម្លៃប្រាក់ដុល្លារអាម៉េរិក និងគួបផ្សំឥទ្ធិព​លនៃវិបត្តិសកល និងបញ្ហាសង្រ្គាមផងដែរ។ យ៉ាងណាមិញ ក្រោយទីផ្សារមាសឡើងថ្លៃ នៅ២សប្តាហ៍មកនេះ ម្ចាស់ហាងមាសពេជ្ររូបនេះ កត់សម្គាល់ឃើញថា ចរន្តទិញលក់មាសនៅហាងរបស់លោក ក៏មានភាពមមាញឹកផងដែរ ពិសេសអតិថិជនដែលយកមាសមកលក់តែម្តង។

ពាក់ព័ន្ធតម្លៃមាសកើនឡើងនេះដែរ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បានគូសបញ្ជាក់ថា តម្លៃមាសនៅកម្ពុជា និងពិភពលោកពិតជាបានហក់ឡើងថ្លៃខ្ពស់ខ្លាំងពិតមែននៅរយៈពេលពីរសប្តាហ៍មកនេះ ហើយលោកជឿជាក់ថា តម្លៃមាសនឹងមានទំនោរឡើងខ្ពស់បន្ថែមទៀត ពោលគឺបច្ចុប្បន្នមាសនៅទីផ្សារកម្ពុជា មានតម្លៃប្រមាណជាង២​៦០០ដុល្លារក្នុង១តម្លឹង ហើយនឹងអាចកើនដល់ជាង២​៧០០ដុល្លារ ក្នុង១តម្លឹងនៅពេលខាងមុខនេះ។ បើតាមអ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យតម្លៃមាសនៅកម្ពុជា និងពិភពលោកមានការកើនឡើងនេះ ក៏ដោយសារតម្រូវការបញ្ជាទិញមាសនៅលើពិភពលោកមានការកើនឡើង ពិសេសដោយសារធនាគារកណ្តាលអាម៉េរិក គ្រោងប្រកាសពីការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន។

​សូមជម្រាបថា តម្លៃហាងឆេងមាសនៅលើទីផ្សារពិភពលោកបច្ចុប្បន្ន មានតម្លៃប្រមាណជាង២,១៧០ដុល្លារក្នុង១អោន ដោយមួយអោនស្មើនឹងជិត៨ជីមាស ដែលបានកើនឡើងពីតម្លៃជាង១,៩០០ ដុល្លារក្នុង១អោន កាលពីពីរសប្តាហ៍មុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា រំពឹងការកែច្នៃគ្រាប់ស្វាយចន្ទីនឹងកើនឡើង ខណៈមន្រ្តីពាក់ព័ន្ធរកវិធីរក្សាលំនឹងតម្លៃស្វាយចន្ទីកុំឲ្យធ្លាក់ថ្លៃខ្លាំង

ព័ត៌មាន
ក្រុមប្រតិភូសហភាពអឺរ៉ុបថ្មីៗនេះ បានចុះសិក្សាស្វែងយល់ពីខ្សែច្រវាក់ផលិតកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ដើម្បីត្រៀមនាំចេញទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុ…

តម្លៃកៅស៊ូរើបឡើងបន្តិច ខណៈនៅពីរខែឆ្នាំនេះ ការនាំចេញកើនឡើង៩០%

ព័ត៌មាន
កម្ពុជារកចំណូលបានជាង២០០លានដុល្លារ ពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ