ទីផ្សារមាស

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃមាសគីឡូនៅវៀតណាមហក់ឡើងដល់កម្រិតខ្ពស់បំផុតជាង៣ពាន់ដុល្លារក្នុងមួយតម្លឹង?


តម្លៃមាសគីឡូនៅវៀតណាម បានស្ទុះងើបឡើងខ្លាំងកាលពីចុងសប្តាហ៍កន្លងទៅ ដល់កម្រិត១តម្លឹងជិត៣ពាន់៣រយដុល្លារ ខណៈដែលទីផ្សារអន្តរជាតិ មានតម្លៃប្រមាណជាង២ពាន់ដុល្លារនៅក្នុងមួយអោន ឫប្រមាណជា២ពាន់៨រយដុល្លារប៉ុណ្ណោះនៅក្នុងមួយតម្លឹង។ តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃមាសគីឡូនៅវៀតណាមហក់ឡើងខ្ពស់បែបនេះ?
ទីផ្សារមាស
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express តម្លៃមាសគីឡូរបស់ក្រុមហ៊ុន Saigon Jewelry បានឈានដល់កម្រិតកំពូលជាប្រវត្តិសាស្ត្រថ្មីកាលពីថ្ងៃសៅរ៍កន្លងទៅ ដោយមួយតម្លឹងឡើងដល់ជិត៣ពាន់៣រយដុល្លារអាម៉េរិក។ តម្លៃនេះបានកើនឡើងប្រមាណជាជិត២% បើធៀបនឹងតម្លៃមាសគីឡូកាលពីថ្ងៃសុក្រ។ ទន្ទឹមនឹងតម្លៃមាសគីឡូនៅវៀតណាមកើនឡើង មាសជាគ្រឿងអលង្ការ​វិញ គឺធ្លាក់ចុះប្រមាណជិត២% ដោយធ្លាក់មកនៅត្រឹមត្រែប្រមាណ២ពាន់៧រយដុល្លារប៉ុណ្ណោះនៅក្នុងមួយតម្លឹង។

នៅដើមខែមីនា ឆ្នាំ២០២៤ នេះតម្លៃមាសជាសកលបានចាប់ផ្តើមជាមួយកំណត់ត្រាដ៏វិជ្ជមានជាថ្មី ដោយតម្លៃបានកើនឡើងដល់កម្រិតខ្ពស់ បន្ទាប់ពីធនាគារកណ្តាលអាម៉េរិក នៅតែបន្តរក្សាអត្រាការប្រាកដដែល ហើយរំពឹងថា នឹងអាចមានការកែសម្រួលរហូតដល់ខែមិថុនា។ ក្រោយមានការសម្រេចបែបនេះរបស់ធនាគារកណ្តាលអាម៉េរិក បានជំរុញឱ្យតម្លៃមាសនៅលើទីផ្សារអន្តជាតិ បានពុះកញ្រ្ជោលឡើងនៅថ្ងៃសុក្រប្រមាណជា២,១% ដោយតម្លៃមាសឡើងដល់២ពាន់៨៦ដុល្លារក្នុងមួយអោន ឫប្រមាណជាជិត២ពាន់៨រយដុល្លារនៅក្នុងមួយតម្លឹង។

តម្លៃមាសនៅដើមខែមីនា នេះ ត្រូវបានអ្នកវិភាគអះអាងថា មានតម្លៃខ្ពស់បំផុតបើធៀបនឹងតម្លៃមាសកាលពីចុងខែធ្នូ។ ផ្អែកតាមនិន្នាការសកល និងក្នុងងតំបន់ ហាងឆេងមាសនៅកម្ពុជា ក៏មានការប្រែប្រួលផងដែរ ដោយកាលពីថ្ងៃទី១ ខែមីនា មាសគីឡូលក់ចេញមួយតម្លឹងថ្លៃ២ពាន់៤រយ៩០ដុល្លារ តែនៅថ្ងៃទី២ ខែមីនា បានឡើងថ្លៃដល់២ពាន់៥រយ២០ដុល្លារ នៅក្នុងមួយតម្លឹង៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេសសម្ដែងភាពស្ញប់ស្ញែងចំពោះសេដ្ឋកិច្ចកម្ពុជា និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក លោកស្រី Anne-Marie Trevelyan មកបំពេញទស្សនកិច្ចលើកដំបូងនៅកម្ពុជា នាថ្ងៃទី២-៤ ខែមីន…

ការផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្តនឹងគ្រប់គ្រងទ្រព្យសកម្មរបស់ពិភពលោករហូតដល់៥ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០២៧

ព័ត៌មាន
ឧស្សាហកម្មផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្ត ឬ Robo-Advising ត្រូវបានរំពឹងថា នឹងគ្រប់គ្រងទ្រព្យសកម្មរបស់អតិថិជនរហូតដល់ទៅ៥ទ្រីលានដុល្លារអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ