ទីផ្សារមាស

តម្លៃមាសនៅថៃ កើនឡើងកប់ពពក ក្រោយតម្លៃមាសលើពិភពលោកកើនឡើងបន្តិច


សមាគមពាណិជ្ជករមាស (GTA) របស់ប្រទេសថៃ បានដំឡើងការព្យាកររបស់ខ្លួនថា ហាងឆេងមាសនៅលើទីផ្សារពិភពលោកនឹងហក់ឡើងដល់២,២៥០ដុល្លារអាម៉េរិក ក្នុងមួយអោន (Ounce) ឬប្រមាណ៣ពាន់ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងនៅចុងឆ្នាំ២០២៤ នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ទីផ្សារមាស
ដោយ

ប្រធានសមាគមពាណិជ្ជករមាសថៃ លោក ជីតទី តាងស៊ីតផាកឌី (Jitti Tangsithpakdi) បាននិយាយថា ការកើនឡើងតម្លៃមាស នៅក្នុងប្រទេសថៃ គឺមួយផ្នែកដោយសារតែមនុស្សកំពុងបន្តទិញមាសទុក ដើម្បីលក់យកចំណេញ ដោយពួកគេរំពឹងថា តម្លៃមាសនឹងបន្តកើនឡើងថែមទៀត។ ជាក់ស្ដែងកាលពីពេលកន្លងទៅ មានពលរដ្ឋថៃជាច្រើនបានលក់មាសនៅពេលតម្លៃមាសឡើងថ្លៃ ដើម្បីបានចំណេញ។ បន្ថែមលើនេះមានធនាគារកណ្តាលនៅប្រទេសអាស៊ីមួយចំនួនរួមទាំងចិន និងថៃផងដែរ បានបង្កើនការទិញមាសទុកសម្រាប់ធ្វើជាទុនបម្រុងអន្តរជាតិ ដែលជាកត្តាមួយទៀតក្នុងការជំរុញឱ្យតម្លៃមាសហក់ឡើងកាន់តែខ្ពស់ផងដែរ។

តម្លៃមាសនៅប្រទេសថៃ បានឡើងថ្លៃជាង៤ដុល្លារក្នុងមួយទម្ងន់បាត ដោយក្នុងមួយទម្ងន់បាតស្មើនឹង០,៥អោន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលបានជំរុញឱ្យតម្លៃមាសឡើងដល់ជិត២ពាន់៥០ដុល្លារក្នុង១អោន ប៉ុន្តែវាបានធ្លាក់ចុះបន្តិចវិញនៅពេលរសៀលថ្ងៃដដែលនោះ។ តម្លៃមាសសកលបានធ្លាក់ចុះបន្តិចកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែវាបានស្ទុះងើបឡើងវិញមកដល់២,១៧០ដុល្លារក្នុងមួយអោននៅរសៀលថ្ងៃដដែលនោះ ដោយសារប្រាក់ដុល្លារអាម៉េរិកកាន់តែរឹងមាំ និងទិន្នផលរតនាគារកើនខ្ពស់ ខណៈដែលអ្នកជួញដូរកំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ចអាម៉េរិកបន្ថែមទៀត ដែលអាចផ្ដល់ក្ដីសង្ឃឹមថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅពាក់កណ្តាលឆ្នាំនេះ។

លោក ជីតទី បាននិយាយថា តម្លៃមាសពិភពលោកអាចមានលទ្ធភាពឡើងដល់២,២៥០ដុល្លារក្នុងមួយអោននៅចុងឆ្នាំនេះ ហើយការកើនឡើងតម្លៃនេះទំនងជានឹងកើតឡើងបន្ទាប់ពីធនាគារកណ្ដាលអាម៉េរិក ចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់។ លោកបានបន្ថែមថា សមាគមរបស់លោកបានរក្សាការព្យាករពីតម្លៃមាសក្នុងស្រុកក្នុងចំនួនជាង២ពាន់១រយដុល្លារក្នុងមួយអោនសម្រាប់ត្រីមាសទី៣ ដោយសារតែមានកត្តាផ្សេងទៀត ដែលកំពុងរួមចំណែកដល់កំណើននេះរួមទាំងអត្រាប្តូរប្រាក់ផងដែរ។

ក្រុមហ៊ុន JPMorgan Chase & Co បានប៉ាន់ប្រមាណថា តម្លៃមាសអាចឡើងដល់២,៥០០ដុល្លារក្នុងមួយអោននៅឆ្នាំនេះ បន្ទាប់ពីមាសដុំបានឡើងថ្លៃខ្ពស់គ្រប់ពេល គឺ២,១៩៥ដុល្លារ កាលពីថ្ងៃសុក្រសប្ដាហ៍​មុន។ ចំណែកប្រធានក្រុមយុទ្ធសាស្រ្តទំនិញសកល គឺលោក ណាតាសា កាណេវ៉ា (Natasha Kaneva) បាននិយាយនៅក្នុងបទសម្ភាសជាមួយនឹងទូរទស្សន៍ Bloomberg ថា ពួកគេជឿថា តម្លៃមាសអាចនឹងឡើងដល់២,៥០០ដុល្លារក្នុងមួយអោន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទីផ្សារលំនៅឋាននៅចិន មានស្ថានភាពយ៉ាងណា ក្រោយរដ្ឋាភិបាលបញ្ចេញទុនជួយសង្គ្រោះ?

ព័ត៌មាន
ដើម្បីសង្រ្គោះទីផ្សារអចលនទ្រព្យ ដែលស្រុតចុះបន្តិចម្តងៗតាំងពីឆ្នាំ២០២១ និងធ្លាក់ដុនដាបខ្លាំងតាំងពីចុងឆ្នាំ២០២៣ មក រដ្ឋាភិបាលចិន បានដាក់ចេញន…

ស្វែងយល់អំពី ជំងឺមហារីកឈាម និងវិធីព្យាបាល

ព័ត៌មាន
ឈាម គឺជាសរីរាង្គមួយ ដែលមានតួនាទីដ៏សំខាន់មួយ នៅក្នុងរាងកាយរបស់មនុស្សម្នាក់ៗ ប៉ុន្ដែ ប្រសិនបើ ឈាមរបស់យើងមានបញ្ហាខុសប្រក្រតី វាក៏បង្កផលប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ