វៀតណាមចង់កសាងមូលដ្ឋានយោធា

វៀតណាមថា ខ្លួនមានផែនការកសាងមូលដ្ឋានយោធានៅទីតាំងសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះជាមួយចិន និងហ្វីលីពីន


តណាមត្រូវបានរាយការណ៍មកថា គ្រោងនឹងពង្រឹងវត្តមានយោធារបស់ខ្លួននៅលើកោះស្ព្រាតលី ដែលស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយទីតាំងនោះកំពុងមានជម្លោះជាប់គាំងជាមួយប្រទេសចិន និងហ្វីលីពីន។ ក្រៅពីមូលដ្ឋានយោធា ទីក្រុងហាណូយក៏មានបំណងសាងសង់លំនៅដ្ឋានសម្រាប់ប្រជាជនស៊ីវិលដើម្បីរស់នៅ ភ្ជាប់ផ្លូវដឹកជញ្ជូន ប្រព័ន្ធថាមពល និងសម្ភារៈបរិក្ខារសម្រាប់ការចម្រោះទឹកសំណល់ និងការចោលកាកសំណល់ផ្សេងៗផងដែរ។
វៀតណាមចង់កសាងមូលដ្ឋានយោធា
ដោយ

តាមការរាយការណ៍ដោយកាសែតហ្វីលីពីន Manila Times ឱ្យដឹងថា គម្រោងសាងសង់មូលដ្ឋានយោធានៅសមុទ្រចិនខាងត្បូងនេះ ដឹកនាំដោយក្រសួងការពារជាតិ និងកងទ័ពជើងទឹករបស់ប្រទេសវៀតណាម ហើយវាពាក់ព័ន្ធនឹងការសាងសង់ និងពង្រីកកន្លែងយោធា ព្រមទាំងកន្លែងផ្សេងទៀតនៅតំបន់ថ្មប៉ប្រះទឹក Pearson និង Pigeon ដែលទីក្រុងហាណូយអះអាងថា ជាដែនទឹករបស់ខ្លួន។
យោងតាមឯកសារវៀតណាមមួយ ដែលត្រូវបានចុះផ្សាយដោយកាសែតហ្វីលីពីនខាងលើ «ហានិភ័យដែលអាចកើតមាននៅសមុទ្រចិនខាងត្បូង និងពិសេសប្រជុំកោះស្ព្រាតលី បង្កើនភាពមិនច្បាស់លាស់ក្នុងតំបន់»។

ដូច្នេះហើយការបង្កើតឱ្យមានវត្តមានយោធាវៀតណាមនៅក្នុងដែនទឹកជម្លោះនោះ ទីក្រុងហានូយចាត់ទុកថា នឹងបង្កើនសម្ពាធបន្ថែមមសម្រាប់ប្រទេសក្បែរខាង»។ វៀតណាមមិនត្រឹមតែកសាងមូលដ្ឋានសម្រាប់យោធាប៉ុណ្ណោះទេ ថែមទាំងកន្លែងស្នាក់នៅនិងបរិក្ខារអនាម័យសម្រាប់ប្រជាជនវៀតណាមផងដែរ។
យោងតាមឯកសារខាងលើ គម្រោងនេះនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ២៧០លានដុល្លារ រួមមានការបូមខ្សាច់ និងការចាក់បំពេញដី ដើម្បីពង្រីកផ្ទៃដីនៃកោះសម្រាប់ដំឡើងអាវុធមីស៊ីល និងមីស៊ីលប្រឆាំងយន្តហោះចម្បាំងជាដើម។ យោងតាមរបាយការណ៍ចេញនៅខែធ្នូឆ្នាំមុន ដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ការងារចាក់បំពេញដីរបស់វៀតណាមនៅប្រជុំកោះ Spratlys បានកើនឡើងនៅចុងឆ្នាំ២០២២ ក្នុងរយៈមួយទសវត្សរ៍ ដោយបានកើនឡើងដល់ប្រហែល២២ហិកតា។
ទោះបីជាយ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងការសាកសួររបស់ Nikkei Asia អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយថា លោកស្រីមិនបានដឹងអំពីព័ត៌មាន ដែលបានរាយការណ៍ដោយកាសែតហ្វីលីពីន Manila Times នោះទេ។ ដោយឡែក បើតាមប្រភពពីមនុស្សម្នាក់ ដែលដឹងអំពីគម្រោងនេះឱ្យដឹងថា ដើមឈើរាប់ពាន់ដើមនឹងត្រូវដាំនៅលើកោះទាំងនោះ ដើម្បីលាក់កំបាំងភ្នែកពីមនុស្សគ្រប់គ្នា»។ ប្រភពដដែលថា ការធ្វើយោធាតូបនីកម្មលើកោះទាំងនោះ នឹងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ដែនទឹកហ្វីលីពីនដែលនៅជិតនោះដែរ។
គួរជម្រាបថា ប្រជុំកោះ Spratlys មានកោះតូចៗប្រមាណ១០០ នៅក្នុងសមុទ្រចិនខាងត្បូង ដែលចិន វៀតណាម និងហ្វីលីពីនបាននិងកំពុងដណ្តើមអះអាងយករៀងៗខ្លួនមកទល់នឹងពេលបច្ចុប្បន្ននេះ។ ក្នុងនោះ ប្រទេសចិនបានដាក់ពង្រាយនាវាទាំងស៊ីវិល និងយោធាជាច្រើនគ្រឿងនៅសមុទ្រចិនខាងត្បូង និងកំពុងសាងសង់កោះសិប្បនិម្មិតយោធាយ៉ាងម្រើន ខណៈហ្វីលីពីនក៏កំពុងបង្កើនវត្តមានយោធាខ្លួននៅលើកោះក្បែរនោះផងដែរ។




អត្ថបទបន្ទាប់


អាមេរិកនឹងចាប់ផ្ដើមយកពន្ធនាំចូលលើផលិតផលថាមពលពន្លឺព្រះអាទិត្យពីតំបន់អាស៊ីអាគ្នេយ៍ ដើម្បីកុំឱ្យក្រុមហ៊ុនចិនឆ្លៀតឱកាសគេចពន្ធបាន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី១៨ ខែសីហា បានធ្វើការសម្រេចចិត្ត ជាចុងក្រោយថា នឹងយកពន្ធលើក…

ការលំបាកខាងសេដ្ឋកិច្ចធ្វើឱ្យតម្រូវការមាសនៅវៀតណាមកំពុងមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់

ព័ត៌មាន
តម្រូវការមាស នៅក្នុងទីផ្សារក្នុងស្រុករបស់វៀតណាមបានធ្លាក់ចុះ ប្រមាណជា ៩% នៅត្រីមាសទី២ នៃឆ្នាំ២០២៣ ដោយសារតែរងឥទ្ធិពលពីបញ្ហាសេដ្ឋកិច្ចខាងក្រៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ