ការនាំចេញ​គ្រឿងសមុទ្រវៀតណាម

ចិន លើកលែងពន្ធនាំចូលផលិតផលគ្រឿងសមុទ្រ ៣៣មុខ ពីប្រទេសវៀតណាម


ប្រទេសចិន បានសម្រេចលើកលែងពន្ធលើ ការនាំចូលផលិតផលគ្រឿងសមុទ្ររបស់ វៀតណាម រហូតដល់ ៣៣មុខឯណោះ ដែលក្នុងនោះមានទាំង ប្រភេទគ្រឿងសមុទ្រនាំចេញសំខាន់ៗរបស់វៀតណាមថែមទៀតផង ដែលអាចធ្វើឲ្យប្រទេសចិន ក្លាយជាជម្រើសគោលដៅនាំចេញដ៏ល្អមួយបន្ថែមទៀត បន្ទាប់ពី អាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម Vietnam Express។
វៀតណាម រំពឹងនាំចេញគ្រឿងសមុទ្រតម្លៃជាង ៣.៥00 លានដុល្លារ ក្នុងឆ្នាំ ២០១៩នេះ (www.vietnamnet.vn)
ដោយ

ប្រទេសចិន ដែលជាប្រទេស​នាំចេញគ្រឿង​សមុទ្រ​ដ៏ធំមួយនៅ​លើពិភពលោក​នោះ បែរជាសម្រួល​ដល់គោល​នយោបាយ​ពន្ធលើ ការនាំចូល​គ្រឿងសមុទ្រ មកពីប្រទេស​វៀតណាម​ទៅវិញ ដែលមាន​មុខទំនិញ​សំខាន់ៗដូចជា បង្កង បង្គា ត្រីប្រា ត្រីធូណា និងមឹក​ជាដើម។

លោក ដ្រួង ឌិញ ហូ អគ្គលេខាធិការ​សមាគម​អ្នកនាំចេញ​ និងផលិត​គ្រឿង​សមុទ្រ​វៀតណាម បានលើកឡើងថា ប្រទេសចិន បានក្លាយជា​ជម្រើសមួយ​ទៀត ក្រៅពីទីផ្សារ​អាមេរិក សម្រាប់​ផលិតផល​ត្រីប្រា ដែលត្រូវបាន រងប៉ះពាល់​ដោយ អត្រាពន្ធខ្ពស់​របស់​អាមេរិក រហូតដល់​ជាង ៧ដុល្លារ​អាមេរិក ក្នុងមួយគីឡូក្រាម។

លោកបន្តថា វៀតណាម​ បានដាក់គោល​ដៅនាំចេញ​គ្រឿង​សមុទ្រទៅកាន់ ចិន ឲ្យបានលើស ១,៥ ពាន់ លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១៩នេះ ដោយសារតែ ចិន កំពុងតែ​មានតម្រូវការ​គ្រឿងសមុទ្រខ្ពស់ តែយ៉ាងណាមិញ ក៏ទាមទារ​ឲ្យមានការ​ត្រួតពិនិត្យ​ស្តង់ដារ​គុណភាព និងគ្រប់គ្រង​សកម្មភាព​នាំចេញ-នាំចូល ឲ្យម៉ត់ចត់ ដើម្បី​ពង្រឹងភាព​ស្មើគ្នានៃការ​ប្រកួតប្រជែង​ឆ្លងព្រំដែន។

បើតាមសមាគម​អ្នកនាំចេញ​ និងផលិតគ្រឿង​សមុទ្រវៀតណាម​ បានបញ្ជាក់​ឲ្យដឹងថា ប្រទេសចិន ជាទីផ្សារគ្រឿង​សមុទ្រដ៏សំខាន់​មួយ សម្រាប់វៀតណាម ព្រោះ ទីផ្សារចិន កាន់ចំណែក​ជាង ១៤ភាគរយ នៃការនាំចេញ​គ្រឿងសមុទ្រ​របស់​វៀតណាម ដែលស្មើនឹង​ប្រមាណ ១,២ ពាន់​លានដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១៨។

គិតមកទល់​ខែឧសភា ឆ្នាំនេះ គឺមាន​សហគ្រាស​វៀតណាម​ចំនួន ១៥០ បាននាំ​ចេញគ្រឿង​សមុទ្រទៅ​កាន់ប្រទេសចិន ដែលក្នុងនោះ​មាន ៤៥សហគ្រាស​នាំចេញ​ត្រីប្រា និង ៥០សហគ្រាស​នាំចេញបង្គា ក្រៅពីនោះ នាំចេញ​ផលិតផល​គ្រឿងសមុទ្រ​ជាច្រើន​ប្រភេទទៀត។

សម្រាប់ឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម រំពឹងអាចនឹង​នាំចេញ ត្រីប្រា គិតជាទឹកប្រា​ក់សរុប​ប្រមាណ ២,៤ ពាន់​លានដុល្លារ​អាមេរិក ដោយសារតែ​ការកើនឡើង​នៃតម្រូវការ​របស់​ប្រទេស​ចិន និងការបន្ធូរ​បន្ថយ​ពន្ធនៅលើ​ទីផ្សារអឺរ៉ុប។

កាលពីឆ្នាំ ២០១៨កន្លងទៅ ប្រទេសវៀតណាម បាននាំចេញ​ត្រីប្រា គិតជាទឹក​ប្រាក់​ប្រមាណ ២,៣ ពាន់​លានដុល្លារ​អាមេរិក ដែលមាន​កំណើនប្រមាណ ២៧% ធៀបនឹងឆ្នាំ ២០១៧ ហើយ​សហរដ្ឋអាមេរិក​ ជាអ្នកនាំចូល​ត្រីប្រា​ច្រើនជាងគេ​បង្អស់ពី វៀតណាម ដែលមានតម្លៃ ៥៥០លាន​ដុល្លារ​អាមេរិក ខណៈដែលប្រទេស​ចិន នាំចូលជាង ៥៣០​លានដុល្លារ​អាមេរិក និងសហភាព​អឺរ៉ុប នាំចូលជាង ២៤០​លានដុល្លារ​អាមេរិក។

បើតាម ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម បានបញ្ជាក់​ឲ្យដឹងថា ប្រទេសវៀតណាម បានក្លាយទៅជា ប្រទេសនាំចេញ​គ្រឿងសមុទ្រ​ធំជាងគេ លំដាប់ទី ៤ នៅលើ​សកលលោក ដែលផលិតផល​របស់ខ្លួន នៅក្នុង ១៧០ប្រទេស និងតំបន់ ហើយគោលដៅ​សម្រាប់​ឆ្នាំ ២០១៩នេះ គឺនាំចេញ​សរុបឲ្យ​បានដល់​ ១០ពាន់​លានដុល្លារ​អាមេរិក កើនឡើង ១១ភាគរយ ធៀប​នឹងឆ្នាំមុន។

ប្រទេសវៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ ៤ លើសកលលោក បន្ទាប់ពី ប្រទេសណ័រវេ ចិន និងរុស្ស៊ី ក្នុងការនាំចេញ​គ្រឿងសមុទ្រ ហើយវៀតណាម រកចំណូល​បានជាង ៨,៨ពាន់លាន​ដុល្លារអាមេរិក​ពី ការនាំចេញ​គ្រឿងសមុទ្រ​ក្នុងឆ្នាំ ២០១៨ ​ជាពិសេសគឺ បង្គា និងត្រី ដែលជំរុញ​ឲ្យមាន​កំណើន ៦ភាគរយ ធៀបនឹងឆ្នាំ ២០១៧។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញជ័រកៅស៊ូ ថៃកំពុងជួបគ្រោះដោយសារសង្គ្រាមពាណិជ្ជកម្មអាមេរិក និង ចិន

ព័ត៌មាន
ការនាំចេញជ័រកៅស៊ូប្រទេសថៃកំពុងជួបការរងគ្រោះ ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និង ចិន មិនទាន់បញ្ចប់ ហើយរិតតែពុះកញ្ជ្រោលថែមទៀតនោះ…

ធនាគារ ABA ប្រកាសបោះផ្សាយលក់មូលបត្របំណុល ទំហំ ២៥ លានដុល្លារអាមេរិក

ព័ត៌មាន
ធនាគារ ABA ដែលជាសមាជិកសម្ពន្ធធនាគារជាតិ កាណាដា បានប្រកាសកាលពីថ្ងៃទី ៣១ ឧសភា កន្លងទៅថ្មីៗនេះថា ខ្លួនទើបទទួលបានការអនុម័តពីធនាគារជាតិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ