WHOផ្អាកការចាក់វ៉ាក់សាំងដូសទីបី

អង្គការសុខភាពពិភពលោកអំពាវនាវឱ្យផ្អាកការចាក់វ៉ាក់សាំងដូសទីបី តើមកពីហេតុអ្វី?


ប្រធានអង្គការសុខភាពពិភពលោក WHO លោក តេត្រូស បានអំពាវនាវឲ្យប្រទេសទាំងអស់ដែលកំពុងចាក់វ៉ាក់សាំងដូសទី៣ ឬដូសបន្ថែមដល់ប្រជាជន សូមឲ្យផ្អាកការចាក់នេះសិន យ៉ាងហោចណាស់ដល់ចុងខែកញ្ញា។ តើមានហេតុផលអ្វីខ្លះ ដែលជំរុញឲ្យអង្គការសុខភាពពិភពលោកចេញមុខអំពាវនាវឲ្យផ្អាកយ៉ាងដូច្នេះ? បើតាមថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោកបានអះអាងថា ការអំពាវនាវឲ្យផ្អាកការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដូសបន្ថែមនេះ គឺមានគោលបំណង ដើម្បីអាចអនុញ្ញាតឲ្យប្រទេសទាំងអស់ បានចាក់វ៉ាក់សាំងដូសធម្មតាដល់ពលរដ្ឋបានយ៉ាងហោចណាស់១០%សិន។
ប្រធានអង្គការសុខភាពពិភពលោក WHO លោក តេត្រូស បានអំពាវនាវឲ្យប្រទេសទាំងអស់ដែលកំពុងចាក់វ៉ាក់សាំងដូសទី៣ ឬដូសបន្ថែមដល់ប្រជាជន សូមឲ្យផ្អាកការចាក់នេះសិន យ៉ាងហោចណាស់ដល់ចុងខែកញ្ញា

តាម​សេចក្ដីរាយការណ៍​ពី​សារព័ត៌មាន​រ៉​យ​ទ័​រ បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ដំបូង​ហើយ ដែល ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក តេ​ត្រូ​ស បាន​ចេញ​មុខ​មក​អំពាវនាវ​ជុំវិញ​សំណុំរឿង​ដែល​ប្រទេស​មួយ​ចំនួន ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ស​ដូ​ស​បន្ថែម ឬ​ដូ​ស​ទី​៣ ដល់​ពលរដ្ឋ​រៀងខ្លួន ស្រប​ពេល​ដែល​ការ​ចាក់​វ៉ាក់សាំង​រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ មាន​គម្លាត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​។

លោក តេ​ត្រូ​ស ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​គូសបញ្ជាក់​ថា លោក​យល់​ច្បាស់ គឺ រដ្ឋាភិបាល​ចង់​ការពារ​ប្រជាជន​របស់​ខ្លួន​ពី​កូ​វី​ដ​១៩ និង​ជា​ពិសេស​ពី​កូ​វី​ដ​១៩​ឌែ​លតា ប៉ុន្តែ​យើង​មិន​អាច​ទទួលយក​បាន​ទេ នៅ​ពេល​ដែល​ប្រទេស​ខ្លះ​បាន​ប្រើប្រាស់​វ៉ាក់សាំង​ក្នុង​ចំនួន​ច្រើន​រួច​ហើយ នៅ​តែ​បន្ត​ប្រើប្រាស់​បន្ថែម​ទៀត​។

ទិន្នន័យ​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​នៅ​ពេញ​មួយ​ខែឧសភា​ប៉ុណ្ណោះ ពលរដ្ឋ​ក្នុង​ប្រទេស​អ្នកមាន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​គោលដៅ​របស់​គេ​ទៅ​ហើយ ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​។ ចំនួន​នេះ​មានការ​កើនឡើង​ទ្វេ​ដង នៅ​ខែ​បន្តបន្ទាប់ ខណៈ​ដែល​ទិន្នន័យ​ក្នុង​ប្រទេស​ក្រីក្រ​វិញ  បង្ហាញ​ថា ក្នុង​ចំណោម​ពលរដ្ឋ​១០០​នាក់ មាន​ពលរដ្ឋ​មិន​ដល់​២​នាក់​ផង​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​។

គួរ​ជម្រាប​ថា គិត​មក​ដល់​ពេល​នេះ មាន​ប្រទេស​អ្នកមាន​ធំ​ៗ​ជា​ច្រើន បាន​និង​កំពុង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​ដល់​ពលរដ្ឋ​របស់​ខ្លួន​។ ជាក់ស្តែង​អ៊ី​ស្រា​អែ​ល​កំពុង​អនុវត្ត​រួច​ហើយ ដោយ​ចាប់ផ្តើម​កាលពី​ស​ប្តា​ហ៍​មុន ខណៈ​អា​ល្លឺ​ម៉​ង់​គ្រោង​នឹង​ចាប់ផ្តើម​ពី​ខែកញ្ញា​តទៅ​។

គួរ​កត់សម្គាល់​ដែរ​ថា ក្រោយ​រយៈពេល​ជិត​ពីរ​ឆ្នាំ​នៃ​វត្តមាន​របស់​កូ​វី​ដ​១៩ មនុស្ស​ជុំវិញ​ពិភពលោក​សរុប​ជាង ៤០០​លាន​នាក់​ត្រូវ​បាន​រាយការណ៍​ថា ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​មនុស្ស​ជាង ៤​លាន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។

ជាក់ស្តែង WHO បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​ការ​អូស​បន្លាយ​នៃ​វិបត្តិ​ជំងឺ​រាតត្បាត​សកល​មួយ​នេះ ដោយ​អ្នកជំនាញ​បារម្ភ​ពី​ផល​ប៉ះពាល់​សុខភាព​យូរអង្វែង​លើ​អ្នក​ដែល​បាន​ឆ្លង​កូ​វី​ដ​១៩ ទោះបី​ពួក​គេ​បាន​ព្យាបាល​ជា​សះស្បើយ​ហើយ​ក៏​ដោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់ចម្ការលម៉ើ៖ តម្លៃទីផ្សារឆ្នាំនេះ មានការប្រែប្រួលខុសឆ្នាំមុន

ព័ត៌មាន
ម្ចាស់ចម្ការលម៉ើនៅកម្ពុជាបាននិយាយថា តម្លៃទីផ្សារលម៉ើនៅឆ្នាំនេះ ហាក់មានការប្រែប្រួលតម្លៃតិចតួច ខុសពីឆ្នាំមុន ដោយសារតម្លៃមានការឡើងចុះចន្លោ…

អាមេរិកយល់ព្រមលក់សព្វាវុធទៅឲ្យកោះតៃវ៉ាន់តម្លៃរាប់រយលានដុល្លារ ខណៈចិនចេញមុខជំទាស់ដាច់ខាត

ព័ត៌មាន
សហរដ្ឋអាមេរិកបានយល់ព្រមលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់ក្នុងកិច្ចព្រមព្រៀងមានតម្លៃទឹកប្រាក់រហូតដល់ ៧៥០ លានដុល្លារ ដែលសកម្មភាពនេះ ត្រូវបានគេមើលឃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ