បច្ចេកវិទ្យាបន្ទះឈីប

តើមហាយក្សសេដ្ឋកិច្ចពិភពលោកកំពុងតែលេងហ្គេមអ្វីលើបញ្ហាផលិតកម្មបន្ទះឈីប?


ក្រុមអ្នកវិភាគ និងតាមដានព្រឹត្តិការណ៍សេដ្ឋកិច្ចពិភពលោកកំពុងតែតាមដានដំណើរវិវត្តន៍ទៅមុខនៃបញ្ហាបន្ទះឈីបលើសកលលោក ដោយនៅចុងខែមករា ឆ្នាំ២០២៤ នេះ សហរដ្ឋអាម៉េរិក និងចិន ដែលសុទ្ធតែជាមហាអំណាចសេដ្ឋកិច្ចកំពុងតែបង្កចម្ងល់ ខណៈដែល សហរដ្ឋអាម៉េរិក ប្រកាសផ្ដល់ឧបត្ថម្ភធនដល់ឧស្សហកម្មផលិតបន្ទះឈីប ហើយមហាយក្សចិន ឯណោះវិញ បានបញ្ចេញរបាយការណ៍ស្ដីពីការប្រមូលទិញបន្ទះឈីបក្នុងឆ្នាំ២០២៣ ដែលមានតម្លៃរហូតដល់ទៅប្រមាណ៤០ពាន់លានដុល្លារ។
បច្ចេកវិទ្យាបន្ទះឈីប
ដោយ

សារព័ត៌មានបរទេសធំៗបានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃឌិន ត្រូវបានគេរំពឹងថា នឹងផ្តល់ឧបត្ថម្ភធនរាប់ពាន់លានដុល្លារ នៅប៉ុន្មានសប្តាហ៍ខាងមុខ ដល់បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីប ដើម្បីជំរុញផលិតកម្ម ខណៈដែលចិន ឯណោះវិញ គឺបានបញ្ចេញសាច់ប្រាក់ដល់ទៅជិត​៤០ពាន់​លាន​ដុល្លារ ដើម្បីប្រមូលទិញបន្ទះឈីបក្នុងឆ្នាំ២០២៣ កន្លងទៅ។

ប្រភពដដែលបានបន្តថា នៅពេលនេះសហរដ្ឋអាម៉េរិក កំពុងតែយកចិត្តទុកដាក់ខ្លាំងលើ​ផលិតកម្ម​បន្ទះ​ឈីប ដើម្បីគាំទ្រដល់ឧស្សាហកម្មទូរសព្ទវៃឆ្លាត ឬស្មាតហ្វូន បញ្ញាសិប្បនិមិត្ត (AI) និងប្រព័ន្ធសព្វាវុធ ហើយផែនការនេះត្រូវបានគេរំពឹងថា នឹងបង្ហាញរូបរាងនៅក្នុងរង្វង់សប្តាហ៍ទី១ ដើមខែមីនា ខាងមុខ។ តាមការរំពឹងទុក ក្រុមហ៊ុនដែលនឹងទទួលការឧបត្ថម្ភធននេះរួមមានក្រុមហ៊ុនអាម៉េរិក Intel ដែល​មាន​គម្រោងកំពុងដំណើរការនៅក្នុងរដ្ឋអារីហ្សូណា (Arizona) រដ្ឋអូហាយយ៉ូ (Ohio) រដ្ឋញូវ មិកស៊ីកូ (New Mexico) និងរដ្ឋអូរីហ្គុន( Oregon) ដែលមានតម្លៃសរុបជាង៤៣ពាន់លានដុល្លារ។

ក្រៅពីនេះអាចមានក្រុមហ៊ុនតៃវ៉ាន់ TSMC (Taiwan Semiconductor Manufacturing Co) ដែល​មានរោងចក្រពីរកំពុងសាងសង់នៅជិតក្រុងហ្វូនិច (Phoenix) ក្នុងគម្រោងវិនិយោគ​តម្លៃ៤០​ពាន់​លានដុល្លារ និងក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics ដែលកំពុងមានគម្រោងតម្លៃ​ជាង​១៧​ពាន់​លានដុល្លារនៅរដ្ឋតិចសាស។

ស្របពេលមានការរំពឹងទុកបែបនេះ ក៏មានព័ត៌មានរាយការណ៍ដែរថា មហាយក្សចិន ក្នុងឆ្នាំ២០២៣ កន្លងទៅ បានប្រមូលទិញបន្ទះឈីបយ៉ាងច្រើនសម្បើម​ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ​ជិត៤០ពាន់​លាន​ដុល្លារឯណោះ។

នៅពេលនេះបន្ទះឈីបបានក្លាយជាមូលដ្ឋានថ្មីមួយ ដែលមហាអំណាចទាំងពីរកំពុង​តែលេងហ្គេម​នយោបាយ និងសេដ្ឋកិច្ចជាមួយគ្នា ខណៈដែលអាម៉េរិកកំពុងរឹតបន្តឹងលើបញ្ហាបច្ចេកវិទ្យា ហើយមហា​យក្ស​ចិន រឹតបន្តឹងលើវត្ថុធាតុដើម ពោលគឺរ៉ែសំខាន់ៗដែលភាគច្រើនគឺមានតែនៅក្នុងប្រទេសចិន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាម៉េរិកភាគច្រើន មិនសប្បាយចិត្តនឹងការបង់ពន្ធ ដោយសារបានផលតបស្នងតិចតួច

ព័ត៌មាន
ការបង់ពន្ធជូនរដ្ឋ គឺជាកាតព្វកិច្ចដែលពលរដ្ឋគ្រប់រូបត្រូវអនុវត្ត ព្រោះពន្ធដែលរដ្ឋប្រមូលបាននឹងត្រូវយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជាស្ពាន ថ្នល់…

តើប្រទេសកំពូលទាំង៥ ដែលផលិតប្រេងច្រើនជាងគេបំផុតក្នុងពិភពលោកមានប្រទេសណាខ្លះ?

ព័ត៌មាន
ប្រេងពិតជាមានសារសំខាន់ណាស់សម្រាប់បម្រើឱ្យសេចក្ដីត្រូវការរបស់មនុស្សក្នុងជីវិតប្រចាំថ្ងៃ តួយ៉ាងដូចជាយានយន្ត ដែលយើងជិះទៅណាមកណារាល់ថ្ងៃ និងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ