សួនកម្សាន្ដ

សួនសត្វដាយណូស័រសិប្បនិម្មិតដ៏ធំមួយទៀត ត្រៀមបើកដំណើការឆាប់ៗ ខណៈមានមួយទើបតែបិទស្ងាត់ៗ


សួនសត្វដាយណូស័រសិប្បនិម្មិត ដ៏ធំមួយទៀត របស់មហាសេដ្ឋីជូរមុខនៅកម្ពុជា គឺអ្នកឧកញ៉ា ពុង ឃាវសែ គ្រោងនឹងបើកឲ្យភ្ញៀវចូលទស្សនានៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះហើយ។ ការត្រៀមបើកដំណើរការសួនសត្វដាយណូស័រថ្មីនេះ ត្រូវបានគេមើលឃើញថា គឺធ្វើឡើងបន្ទាប់ពីមានសួនសត្វដាយណូស័រ សិប្បនិម្មិតធំមួយស្រដៀងគ្នានេះ ដែលជារបស់អ្នកកឧញ៉ា លី យ៉ុងផាត់ ទើបតែបានបិទទ្វាររុះរើចេញពីតាំងកាលពីពេលថ្មីៗកន្លងទៅនេះ។
សួនកម្សាន្ត ដាយណូស័រ ដំបូង​គេ​និង​ធំ​ជាង​គេ​បង្អស់នៅកម្ពុជា។
ដោយ

សួនសត្វដាយណូស័រ របស់​អ្នកឧកញ៉ា ពុង ឃាវសែ បច្ចុប្បន្ន បាននិងកំពុង​សម្រុក​សាងសង់​យ៉ាងសកម្ម នៅក្នុង​តំបន់ទីក្រុង​រណប​ជ្រោយចង្វារ ដែលត្រូវបានគេរំពឹងថា នឹង​បើកដំណើរការ​នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ​ ពោលគឺ​នៅខែមេសា​ខាងមុខនេះហើយ។

បើតាម​ប្រភពព័ត៌មាន​ ដែល​សារព័ត៌មាន​ខេមបូណូមីស ទទួលបាន​ពី​ក្រុមហ៊ុន​​គ្រប់គ្រងគម្រោងសួនសត្វ​ដាយណូស័រសិប្បនិម្មិតនេះ បាន​ឲ្យដឹងថា វា គឺជា​សួនសត្វដាយណូស័រ​សិប្បនិម្មិត​ដ៏ធំជាង​គេទី១​នៅកម្ពុជា ដោយ​បានសាងសង់​នៅលើ​ផ្ទៃដី​​ប្រមាណ ៣ ហិកតា វិនិយោគដោយ​មហាសេដ្ឋី​អាត់កឺ ពុង ឃាវសែ ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​​នៃក្រុមហ៊ុន​ OCIC។

លក្ខណ:ពិសេសនៅ​ក្នុងសួន​សត្វដាយណូស័រ​សិប្បនិម្មិត​នេះ គឺមានការរៀបចំ​ជាសួនច្បារ​អម​ដោយ​ខ្សែទឹក មានរូបសត្វ​ដាយណូស័រ ធ្វើឡើង​ពី​ជ័រ​ប្លាស្ទិច និង ថ្ម ។ ពិសេសមានកន្លែងរំអិល​ក្មេង​លេង និង កន្លែង​​កម្សាន្ដ​ជាច្រើនទៀត។

សួនដាយណូស័រ​សិប្បនិម្មិត​របស់អ្នកឧកញ៉ា ពុង ឃាវសែ កំពុងសាងសង់នៅតំបន់ជ្រោយចង្វារ (រូបថតពីលើ)

ស្ថិតនៅក្នុងតំបន់​អភិវឌ្ឍន៍​ទីក្រុងរណប​ជ្រោយចង្វារ របស់មហាសេដ្ឋី​​អ្នក​ឧកញ៉ា ពុង ឃាវសែ សួនសត្វ​ដាយណូស័រ​​សិប្បនិម្មិត​មួយនេះ គ្របដណ្តប់លើផ្ទៃដី​ប្រមាណ​ជាង ២០០ ហិកតា ដែលនឹងហ៊ុមព័ទ្ធ​ទៅដោយលំនៅដ្ឋាន​​ប្រណីត តំបន់​ពាណិជ្ជកម្ម ដែលអមដោយ​​ទីក្រុងម្ហូប​អាហារ​ធំជាង​គេ​​នៅរាជធានី​ភ្នំពេញនៅ​ក្បែរនោះផងដែរ។

សួនដាយណូស័រសិប្បនិម្មិត Jurassic Kingdom ពេលនៅបើកដំណើរការ

ទោះយ៉ាងណា សួន​សត្វ​ដាយណូស័រ​សិប្បនិម្មិត​របស់​អ្នកកឧកញ៉ា ពុង ឃាវសែ ដែលត្រៀម​បើកដំណើរនេះ គឺ​មិនមែន​ជា​សួនដាយណូស័រ ​ដែលទើបតែមាន​ដំបូងគេ​នៅកម្ពុជានោះទេ។ គេនៅចាំបានថា កាលពីចុងឆ្នាំ២០១៨ ក៏មាន​សួនសត្វដាយណូស័រ​សិប្បនិម្មិត​ ដ៏ធំ​មួយឈ្មោះ Jurassic Kingdom បើកដំណើរការ​ឲ្យភ្ញៀវចូល​លេងកម្សាន្ដ ដោយវា​ត្រូវបាន​គេដឹងថា គឺជាវិនិយោគ​ដោយ​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ នៅលើ​ទឹកដីខណ្ឌ​សែនសុខ ក្បែរ​ផ្សារទំនើប​អ៊ីអន២ និងផ្សារម៉ាក្រូ។ ប៉ុន្ដែ មួយរយៈ​ក្រោយមក សួនសត្វ​ដាយណូស័រ​មួយនេះ​បាន​បិទទ្វា​​រ​លែងដំណើរការ ហើយ​ក៏បាន​រើ​សត្វដាយណូស័រ​សិប្បនិម្មិតទាំងនោះ ចេញពីតាំងគ្មានសល់ឡើយ។ មិនមាន​ការបញ្ជាក់ពីក្រុមហ៊ុន​នោះទេ ថា​សួនសត្វដាយណូស័រ Jurassic Kingdom នេះ ត្រូវបានបិទទ្វារ ដោយសារមូលហេតុអ្វីនោះ៕

ខាងក្រោមនេះ ជាវីដេអូ​អំពី​សួន​សត្វ​ដាយណូស័រ Jurassic Kingdom ដែលបាន​បើកដំណើរការ​កាលពីខែ​វិច្ឆិកា ឆ្នាំ​២០១៨ តែបច្ចុប្បន្ន​ សួនសត្វ​នេះបានបិទ​ទ្វារហើយ។ ​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន៖ ប្រសិនបើមានអ្នកជំងឺនេះ(វីរុសកូរ៉ូណា)នៅលើនាវា Westerdamមែន ខ្ញុំនឹងឲ្យចូលចតលឿនបំផុតតាមដែលអាចធ្វើទៅបាន

ព័ត៌មាន
នៅព្រឹកថ្ងៃនេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទៅទទួលអ្នកដំណើរប្រមាណជាង២០០០នាក់ ដោយផ្ទាល់នៅកំពង់ផែ ខេត្តព្រះសីហនុ ដោយអ្នកដំណើរ…

ផ្សារឃ្លាំងរំសេវ នឹងបិទជាស្ថាពរនៅត្រឹមខែមេសាខាងមុខនេះ និងត្រូវប្តូរមកជាអគារទំនើបវិញ

ព័ត៌មាន
នៅមិនដល់៤ខែ ទៀតទេ ផ្សារឃ្លាំងរំសេវក៏ដូចជាមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ នឹងត្រូវបាត់ខ្លួន ដោយនឹងជំនួសមកវិញនៅអគារទំនើបថ្មីមួយវិញ ខណៈដែលដំណឹងលេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ