ធនធានមនុស្ស​ក្នុងវិស័យ Fintech

វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា តម្លៃជាង ៣៦ លានដុល្លារ ត្រៀមខ្លួនផលិតធនធានមនុស្សសម្រាប់វិស័យ Fintech


វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបានវិនិយោគសាងសង់ក្នុងតម្លៃទឹកប្រាក់ជាង ៣៦លានដុល្លារអាមេរិកនោះ បានតាំងចិត្តថា នឹងបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកធនាគារ និងហិរញ្ញវត្ថុ ឲ្យដើរស្របទៅនឹងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech នាពេលបច្ចុប្បន្ន និងអនាគត ខណៈដែលវិស័យនេះ ត្រូវបានអ្នកជំនាញមើលឃើញថា បាននិងកំពុងមាននិន្នាការកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជា។
វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា តម្លៃជាង ៣៦ លានដុល្លារ ត្រៀមខ្លួនផលិតធនធានមនុស្សសម្រាប់វិស័យ Fintech
ដោយ

ថ្លែង​ក្នុងពិធី សម្ពោធ​វិទ្យាស្ថាន​​ពាណិជ្ជសាស្ត្រ​​អេស៊ីលីដា នាពេលថ្មីៗនេះ ឯកឧត្តម អគ្គបណ្ឌិត​សភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី, រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានលើក​ឡើងថា ការរីកចម្រើន​នៃបច្ចេក​វិទ្យាឌីជីថល នឹងធ្វើឲ្យ​វិស័យហិរញ្ញវត្ថុ​ផ្លាស់​ប្ដូរទៅ រកទម្រង់​ថ្មីមួយ ដែលទាមទារ​ឲ្យវិស័យ​រដ្ឋ និងឯកជន ត្រូវរៀប​ចំ​នូវក្រប​ខ័ណ្ឌ​គតិយុត្ត រៀបចំ​យន្តការ អនុវត្តច្បាប់ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ និង បណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី ចាប់យក​កាលានុវត្ត​ភាព ឲ្យ​បាន​ជាអតិបរមា​ពីការប្រែប្រួល​នេះ ។ 

វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា

ឯកឧត្តម  អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូស​បញ្ជាក់​ថា និស្សិតត្រូវ​​ព្យាយាម​ក្រេប​ជញ្ជក់​ចំណេះ​ដឹង​ពីសាលា ពិសេស​​ខាង​​បច្ចេកវិទ្យា​​ហិរញ្ញវត្ថុ​ ឬ Fintechនេះ ព្រោះ​វិស័យនេះ បច្ចុប្បន្ន កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ទាំងក្នុង​​ផ្នែក​ហិរញ្ញវត្ថុ ក៏ដូចជា​​សេដ្ឋកិច្ច​​ ពាណិជ្ជកម្ម​ទាំងមូល​ផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត ផុន ណារិន នាយក វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានលើកឡើង​ដែរថា វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានត្រៀម​នូវ​មុខ​វិជ្ជា​សិក្សា​​រួចរាល់​ហើយ ដើម្បីបណ្ដុះបណ្ដាល​និស្សិត​​ឲ្យឆ្លើយ​តប​ទៅនឹង តម្រូវការ ​នៃការវិវត្ត​វិស័យ​​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Fintech ក៏ដូចជា ​ការ​វិវត្ត​​នៃសេដ្ឋកិច្ច​​ឧស្សាហកម្ម​​ជំនាន់​ទី​៤នេះ។ 

ការ​កើនឡើង​ខ្លាំងនៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏​ត្រូវបាន​​គេមើលឃើញថា អាចនឹង​ធ្វើឲ្យ​ការងាររបស់មនុស្ស​ក្នុងវិស័យ​ធនាគារ និងហិរញ្ញ ត្រូវ​កាត់បន្ថយ​ផងដែរ។

ទោះយ៉ាងណា លោកបណ្ឌិត ផុន ណារិន បាន​គូសបញ្ជាក់ថា ដ្បិតតែ​វិស័យ​ Fintech កំពុង​មាននិន្នាការ​​ប្រើប្រាស់​នៅក្នុងវិស័យ​ធនាគារ និងហិរញ្ញវត្ថុ​នៅកម្ពុជាក៏ដោយ ប៉ុន្ដែ​លោកថា ការប្រើប្រាស់​នូវ​ប្រតិបត្តិការ​បែបប្រពៃណី​ក្នុងវិស័យ​ធនាគារ និងហិរញ្ញ​វត្ថុ​នៅតែមានច្រើនដដែល។ តួយ៉ាង បច្ចុប្បន្ន ធនាគារ ដែលមានប្រើប្រាស់​សេវា​ Fintech មានចំនួន​តែ ២ ទៅ៣ ប៉ុណ្ណោះ។ ដូច្នេះ ទៅ៥ ឬ១០ឆ្នាំខាងមុខទៀតនេះ វិស័យ Fintech ​ក៏នឹង​មិនធ្វើ​ឲ្យប៉ះពាល់​ដល់ធ្ងន់ធ្ងរ​ដល់​​​ការងារមនុស្ស​នៅក្នុងវិស័យនេះឡើយ។ ​​

បើតាម ប្រសាសន៍​ឯកឧត្តម អគ្គបណ្ឌិត​​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន វិទ្យា​ស្ថាន​ពាណិជ្ជសាស្រ្ត អេស៊ីលីដា នេះ អាចត្រូវ​បានចាត់​ទុកថា ជាមជ្ឈមណ្ឌល សម្រាប់​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយគុណភាព​ខ្ពស់ និង ស្របតាម​គោល​នយោបាយ របស់​រាជរដ្ឋាភិបាល និង ក្រសួងអប់រំ យុវជន និង កីឡា និង ជាជម្រើស​ដ៏ល្អមួយ​សម្រាប់​សិស្ស និសិ្សត និង សិក្ខាកាម ទំាងក្នុង និង ក្រៅប្រទេស។ វិទ្យាស្ថាន​នេះ មាន​អគារ​សិក្សា​​ចំនួន ២ កម្ពស់​ ៥ជាន់ មានបន្ទប់រៀន ចំនួន៨១ បន្ទប់ ដែលអាច​ទទួល​និសិ្សត​បាន​ពី ៦ពាន់ ទៅ​៧ពាន់​នាក់។

ក្នុងរយៈពេល ២ ទសវត្សរ៍​ចុងក្រោយ​នេះ, វិស័យ​ហិរញ្ញវត្ថុ និង ធនាគារ​ក្នុង​ប្រទេស កម្ពុជា មានការរីកលូតលាស់ និង បោះជំហាន​ទៅមុខ​គួរជាទី​មោទនៈ។ ជាក់ស្តែង ទំហំ​ទ្រព្យសកម្ម​នៃវិស័យ​ធនាគារ និង មីក្រូហិរញ្ញវត្ថុ ធៀបនឹង ផសស បានបន្ត​កើន​ឡើងជា​លំដាប់ ពី​កម្រិត​ប្រមាណ​ត្រឹមតែ ៤៤% នៃ ផសស ក្នុងឆ្នាំ ២០០៨ កើនឡើង​រហូត​ដល់ ១៤៨% នៃ ផសស ក្នុងឆ្នាំ ២០១៧ ។ 

លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ អេស៊ីលីដា

ទន្ទឹមនេះដែរ ចំនួន​ធនាគារ​ពាណិជ្ជ​ក៏បានកើន​ឡើង រហូត​ដល់ជាង ៥០ ហើយគ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏បានកើន​ឡើង​រហូត​ដល់​ជិត ៨០ នៅ​ក្នុង​ឆ្នាំ ២០១៧ ។ ប្រាក់បញ្ញើ​ក៏មាន​ការកើន​ឡើងខ្លាំង​ផងដែរ ក្នុងទំហំ​ប្រមាណ ១០០% នៃ ផសស ក្នុងឆ្នាំ ២០១៧ ដែលឆ្លុះ​បញ្ជាំង​ពីការកើន​ឡើង​នៃទំនុក​ចិត្ត និងការចូល​រួម របស់​ប្រជាជន​ក្នុង​វិស័យ​ធនាគារ ។ លើសពីនេះ​ទៀត, ការដាក់​ចេញនូវ​ពិដាន​អត្រា​ការ- ប្រាក់​របស់​រាជរដ្ឋាភិបាល បានធ្វើឲ្យ​អត្រា​ការប្រាក់​ថយចុះ​គួរឲ្យ​កត់​សម្គាល់ ដែលបាន​ផ្តល់ លទ្ធភាពបន្ថែម​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ទទួល​បាន​ឥណទាន ដែលមាន​តម្លៃ​សមរម្យ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រាន់តែ​ជប៉ុន​បើក​ទ្វារ​ភ្លាម វៀតណាម​សម្រុក​បញ្ជូន​​ពលករ​ទៅ​ទីនោះភ្លាម!

ព័ត៌មាន
ឆ្នាំ​២០១៨​នេះ របាយការណ៍​បង្ហាញថា ប្រទេស​វៀតណាម​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការនៅ​ក្រៅ​ប្រទេស​ចំនួន ១សែន ៤ម៉ឺន​នាក់ ដោយ​ក្នុង​នោះ​ជប៉ុន​គ…

កត្តា​អ្វីខ្លះ​នៅ​ពីក្រោយ​ភាព​ជោគជ័យ​ខ្លាំង​នៃ​សេដ្ឋកិច្ច​របស់​វៀតណាម?

ព័ត៌មាន
កាលពីប្រមាណ ៣០​ឆ្នាំ​មុន វៀតណាម​ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែលក្រីក្រ​បំផុត​នៅ​លើ​ពិភព​លោក។ ប៉ុន្តែ បច្ចុប្បន្ន កំណើន​សេដ្ឋកិច្ច​របស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ