កម្ពុជា-ចិន-អាមេរិក

ជា​ថ្មី​ម្តង​ទៀត នៅ​ចំពោះ​មុខ​ទូត​អាមេរិក មេទ័ព​កម្ពុជា​បដិសេធ​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា


អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន នៅ​ពេល​ជួប​ឯកអគ្គរដ្ឋទូត​អាមេរិក លោក ផាទ្រីក ម៊ួរហ្វ៊ី (W.Patrick Murphy)​ កាលពី​ថ្ងៃ​ទី៣ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បាន​បដិសេធ​ជា​ថ្មី​ម្តង​ទៀត ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​ចិន នៅលើ​ទឹក​ដី​របស់​ខ្លួន​នោះ​ទេ ដោយ​បាន​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​កម្ពុជា​នោះ​ឡើយ។
កាលពីថ្ងៃទី៣ ធ្នូ ២០១៩ ឯកអគ្គរដ្ឋទូត​អាមេរិក លោក W. Patrick Murphy ជួប​ជាមួយ​អគ្គមេបញ្ជាការ​កង​យោលពល​ខេមរភូមិន្ទ លោក វង្ស ពិសេន។
ដោយ

អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​និយាយ​តាយ​រយៈ​ហ្វេសប៊ុក ដូច្នេះ​ថា «នាយ​ឧត្តមសេនីយ៍ វង្ស ពិសេន ក៏​បាន​បញ្ជាក់​ច្បាស់ ជា​ថ្មីម្តង​ទៀត នូវ រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​មិន​មាន​មាត្រា​ណា​មួយ អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​កម្ពុជា​នោះ​ទេ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​នោះដែរ លើកលែង​តែ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​តែ​ប៉ុណ្ណោះ។»

កាសែត​អាមេរិក  Wall Street Journal បាន​សរសេរ​កាល​ពី​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ​២០១៩ ថា ចិន​និង​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​ កាល​ពី​និទាឃរដូវ​កន្លង​ទៅ ដើម្បី​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​ឱ្យ​ប្រទេស​ចិន​ក្នុង​ការ​ប្រើប្រាស់​ផ្នែក​មួយ​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ រាម នៅ​កម្ពុជា។

អត្ថបទ​នោះ​ ដែល​ដក​ស្រង់​សម្ដី​មន្រ្តី​អាមេរិក​និង​សម្ព័ន្ធ​មិត្ដ​ដោយ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​នោះ គឺ​សម្រាប់​រយៈពេល​៣០​ឆ្នាំ ហើយ​អាច​បន្ត​ជា​ស្វ័យ​ប្រវត្តិ​រយៈពេល ១០​ឆ្នាំ​ទៀត។

កាលពី​ថ្ងៃ​ទី២៦ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ក្រសួង​​ការពារ​ជាតិ​បាន​ដឹក​ជញ្ជូន​អ្នក​សារព័ត៌មាន​ចំនួន​ជាង ៧០នាក់ មក​ពី ៣៨​ស្ថាប័ន ផ្សេងៗ​គ្នា ទៅ​មើល​មូលដ្ឋាន​ទ័ព​ជើង​ទឹក រាម ផ្ទាល់​តែ​ម្តង ហើយ​បាន​ច្រាន​ចោល​ព័ត៌មាន​នោះ ថា ជា​ព័ត៌មាន​ក្លែងក្លាយ។

យោងតាម​ហ្វេកប៊ុក​របស់​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ផាទ្រីក ម៊ួរហ្វ៊ី (W.Patrick Murphy) បាន​ចាត់​ទុក​ការ​ផ្សាយ​ព័ត៌មាន​នេះ គឺ​ជា​ការមិន​ពិត ហើយ​ដែល​ចង់​ធ្វើ​ឲ្យ​បាត់បង់​ស្ថិរភាព​តែ​ប៉ុណ្ណោះ។ 

ក៏ប៉ុន្តែ ស្ថានទូត​អាមេរិក​នៅ​កម្ពុជា ក៏​បាន​បង្ហោះ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដែរ បន្ទាប់ពី​ជំនួប​ជាមួយ​លោក វង្ស ពិសេន ប៉ុន្តែ មិន​បាន​និយាយ​ពី​រឿង​មូលដ្ឋាន​ទ័ព​ចិន​ចំៗ ឬ​ក៏​ហៅ​ការផ្សាយ​នោះ​ជា​ព័ត៌មាន​មិន​ពិត​នោះ​ដែរ។

សេចក្តី​ថ្លែងការណ៍​អាមេរិក បាន​និយាយ​ថា ការ​ពិភាក្សា​ជាមួយ​លោក វង្ស ពិសេន បាន​ផ្តោត​លើ​ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន បេសកកម្ម​ថែ​រក្សា​សន្តិភាព និង​សកម្មភាព​បោស​សម្អាត​គ្រាប់​មីន។

ក្រៅពី​នេះ​ទៀត យោងតាម​សេចក្តី​ថ្លែងការណ៍​ដដែល លោក ផាទ្រីក ម៊ួរហ្វ៊ី (W.Patrick Murphy) ក៏​«បាន​ពិភាក្សា​ពី​ភាព​ជឿនលឿន​នានា​ដែល​ចាំបាច់​សម្រាប់​ពង្រីក​កិច្ចសហការ​ផ្នែក​សន្តិសុខ ដែល​រួមមាន ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​ការពារ​អធិបតេយ្យ​របស់​ព្រះរាជាណាចក្រកម្ពុជា​ពី​ការ​តាំង​មូលដ្ឋាន​យោធា​បរទេស។»

លោក ផាទ្រីក ម៊ួរហ្វ៊ី (W.Patrick Murphy) បាន​ជំរុញ​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​កងទ័ព​​កម្ពុជា ក្នុង​ការ​ការពារ​​និង​ធ្វើ​ជា​ដៃគូ​ជាមួយ​សង្គមស៊ីវិល និង​បាន​ថ្លែង​អំណរគុណ​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក វង្ស ពិសេន ចំពោះ​ការ​ទប់​ស្កាត់​ការ​គំរាម​កំហែង និង​ការយាយី​ទៅ​លើ​មនុស្ស និង​អង្គការ ដែល​ប្រទេស​កម្ពុជា​ត្រូវការ​ដើម្បី​បង្កើន​កិច្ច​ខិតខំ​លើ​វិស័យ​សិទ្ធិមនុស្ស បរិស្ថាន សមភាព​យេនឌ័រ សិទ្ធិ​ដីធ្លី នីតិរដ្ឋ និង​បញ្ហា​សំខាន់ៗ​ដទៃទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ បានអនុម័តផែនការ២០ឆ្នាំ ដើម្បីកាត់បន្ថយការដាំដុះកៅស៊ូឲ្យបាន២១% នៅទូទាំប្រទេស ក្រោយពីទីផ្សារកៅស៊ូបន្ដដាំក្បាលចុះ

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ កាលពីពេលថ្មីៗនេះ បានសម្រេចអនុម័តផែនការរយៈពេល ២០ឆ្នាំ ដើម្បីកាត់បន្ថយការដាំដុះដំណាំកៅស៊ូឲ្យបាន២១% នៅទូទាំប្រទេស ដើម្បីជ…

កម្ពុជា​កំពុង​ចរចា​ជាមួយ​អាមេរិក នាំ​ស្វាយ​ចេញ​ទៅ​ទីផ្សារ​អាមេរិក

ព័ត៌មាន
មន្រ្តី​កសិកម្ម​ជាន់​ខ្ពស់​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ខែ​ធ្នូ​នេះ ថា​ កម្ពុជា​បាន​រៀបចំ​ឯកសារ​បច្ចេកទេស​ ចរចា​ជាមួយ​សហរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ