កិច្ចប្រជុំកំពូលអាស៊ានបញ្ចប់ដោយផ្លែផ្កាសេដ្ឋកិច្ចច្រើន

ប្រធានអាស៊ានអះអាងថា កិច្ចប្រជុំអាស៊ានបញ្ចប់ជាមួយផ្លែផ្កាសេដ្ឋកិច្ចច្រើនជាងនយោបាយ


កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣បានបញ្ចប់ដោយគ្មានដំណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ា ខណៈដែលបញ្ហាសមុទ្រចិនខាងត្បូងក៏នៅតែជាប់គាំង និងនៅតែបន្តតានតឹង។ ប៉ុន្តែ ប្រធាននិងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះបានអះអាងថា កិច្ចប្រជុំរយៈពេលបីថ្ងៃនេះបានបញ្ចប់ប្រកបដោយផ្លែផ្កាសេដ្ឋកិច្ចជាច្រើនសម្រាប់តំបន់ទាំងមូល ដោយរួមទាំងកិច្ចព្រមព្រៀងនៅក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអេកូរបស់រថយន្តអគ្គិសនី និងការបង្កើនល្បឿននៃប្រព័ន្ធទូទាត់ឆ្លងដែនក្នុងតំបន់ជាដើម។
កិច្ចប្រជុំកំពូលអាស៊ានបញ្ចប់ដោយផ្លែផ្កាសេដ្ឋកិច្ចច្រើន
ដោយ

ថ្លែងនៅក្នុងអំឡុងពេលបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ីបានបង្ហាញពីអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលកើតចេញពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ សម្រាប់ប្រទេសឥណ្ឌូនេស៊ី និងតំបន់ រួមទាំងការលើកទឹកចិត្តឲ្យមានប្រព័ន្ធអេកូសម្រាប់រថយន្តអគ្គិសនីប្រកបដោយនិរន្តរភាព ការទូទាត់ឆ្លងដែន និងការបង្កើនប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុកជាជាងបញ្ហាក្តៅគគុកនានា។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Antara នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោក វីដូដូ បាននិយាយថា សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអាស៊ីបូព៌ាស្តីពីចំណុចមជ្ឈភាពនៃកំណើន គឺជាអត្ថប្រយោជន៍ជាក់ស្តែងនៃកិច្ចប្រជុំកំពូលអាស៊ាន។ លោកបានបន្តថា ភាពជាប្រធានប្តូរវេនរបស់ឥណ្ឌូនេស៊ីនៅឆ្នាំនេះបានលើកឡើងក្រោមប្រធានបទ "បញ្ហាអាស៊ាន៖ មជ្ឈភាពនៃកំណើន" ដើម្បីឆ្លុះបញ្ចាំងពីគោលដៅរបស់ខ្លួនក្នុងការធ្វើឱ្យតំបន់នេះកាន់តែរស់រវើក និងមាននិរន្តរភាព ជាពិសេសទាក់ទងនឹងកំណើនសេដ្ឋកិច្ច និងការរួមចំណែកដល់ភាពរុងរឿងនៃប្រជាជន៦៨០លាននាក់ដែលរស់នៅក្នុងតំបន់។

បើតាមការអះអាងរបស់លោក ចូកូ វីដូដូ កិច្ចពិភាក្សាបីថ្ងៃមកនេះ តំបន់បានទទួលនូវកិច្ចព្រមព្រៀងជាច្រើន រួមទាំងសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីមជ្ឈភាពនៃកំណើន ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡានអគ្គិសនី (EV) ការបង្កើនល្បឿននៃប្រព័ន្ធទូទាត់ឆ្លងដែនក្នុងតំបន់ និងប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុកជាដើម។ ជាមួយគ្នានេះលោកក៏បានលើកឡើងពីសមិទ្ធផលនៃការអនុវត្តគម្រោងនានានៅក្នុងយន្តការនៃការរៀបចំវេទិកាអាស៊ាន- ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលទទួលបានគម្រោងរហូតដល់៩៣គម្រោង ដែលមានតម្លៃ ជាង ៣៨,២ ពាន់លានដុល្លារអាមេរិក។ ក្រៅពីគម្រោងទាំងនេះអាស៊ាននិងប្រទេសជាដៃគូក៏បានធ្វើឱ្យចេញនូវរូបរាងនូវ គម្រោងមានសក្តានុពលចំនួន៧៣គម្រោងទៀត ដោយមានតម្លៃជិត១៨ពាន់លានដុល្លារ។

ថ្នាក់ដឹកនាំរូបនេះបានបន្ថែមទៀតថា នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន បូកបី គឺចិន ជប៉ុន និងកូរ៉េខាងត្បូង គឺបានយល់ព្រមអនុវត្តអោយចេញរូបរាងនូវគម្រោងអភិវឌ្ឈន៍នូវប្រព័ន្ធអេកូឧស្សាហកម្មរថយន្តអគ្គីសនីនៅក្នុងតំបន់ ដែលមកដល់ពេលនេះ អាស៊ានត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គីសនីនៅលើពិភពលោក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យនៅវៀតណាមមានការកើនឡើងវិញនៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
ទិន្នន័យដែលទទួលបានពីបណ្តាធនាគារដែលបានចុះបញ្ជីចំនួន១៧នៅវៀតណាម បានបង្ហាញពីការកើនឡើងទំហំប្រាក់កម្ចី សម្រាប់វិស័យអចលនទ្រព្យនៅក្នុងឆមាសទីមួ…

ហានិភ័យបំណុលរបស់ចិនកំពុងកំពុងបង្កភាពខ្មៅងងឹងទៅលើប្រព័ន្ធហិរញ្ញវត្ថុពិភពលោក?

ព័ត៌មាន
ការធ្លាក់ចុះទីផ្សារអចលនទ្រព្យនៅប្រទេសចិន បានបង្កើនហានិភ័យកាន់តែខ្លាំងឡើង ដល់ការខកខានសងបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលអាចធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ