អាមេរិក-ចក្រភពអង់គ្លេស

លោក បៃដិន គ្មានការព្រួយបារម្ភពីភាពចលាចលរបស់ចក្រភពអង់គ្លេស ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិកឡើយ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី២០តុលា បាននិយាយថា លោកគ្មានព្រួយបារម្ភពីភាពចលាចលនយោបាយរបស់ចក្រភពអង់គ្លេសចំពោះការលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសរបស់លោកស្រី លីស ត្រាស ថានឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកនោះទេ។ ទោះយ៉ាងណា មហាយក្សសេដ្ឋកិច្ចលេខ១អាមេរិក ក៏នៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយចក្រភពអង់គ្លេសដដែល។
លោក បៃដិន គ្មានការព្រួយបារម្ភពីភាពចលាចលរបស់ចក្រភពអង់គ្លេស ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិកឡើយ

ប្រធានាធិបតីអាមេរិក​លោក បៃដិន ​បានឆ្លើយ​សំណួរ​​ពាក់​ព័ន្ធ​​នឹង​ភាពចលាចលនយោបាយ​របស់​សម្ព័ន្ធមិត្ត​ជិតស្និទ្ធបំ​ផុត​របស់​សហរដ្ឋអាមេរិក​ គឺអង់គ្លេស​ ដល់​អ្នកយកព័ត៌មាន​នៅពេល​លោក​បាន​ចាកចេញពីសេតវិមានថា លោក​មិនបារម្ភអំពី​​បញ្ហាជ្រើស​រើស​មេ​ដឹក​នាំ​ថ្មី​របស់​ចក្រភពអង់​គ្លេស នឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកនោះទេ។​

លោក បៃដិន ​បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់​ពីលោកស្រី ត្រាស ​បានប្រកាសពីការចុះ​ចេញ​ពីតំណែង​នាយករដ្ឋមន្ត្រីអង់គ្លេស​នៅសប្ដាហ៍ក្រោយថា សហរដ្ឋអាមេរិក​ និង​ចក្រភពអង់គ្លេស​គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំ ​និងជាមិត្តយូរ​ឆ្នាំ​មក​ហើយ​ ហើយជា​​ការពិតវា​​នឹង​គ្មាន​អ្វី​​ប្រែ​ប្រួល​នោះ​ទេ​។

លោក បៃដិន ​បាន​បន្ថែមថា សហរដ្ឋ​អាមេរិក​​នឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ខណៈ​ដែល​ពួកគេ​​ធ្វើការរួមគ្នា ​ដើម្បីដោះស្រាយបញ្ហាប្រឈម​ជាសកល​​ដែលប្រជា​ជាតិ​របស់ពួកគេ​​​កំពុងតែ​​ប្រឈម​។​

ប្រទេសទាំងពីរ​នេះ​បានក្លាយ​ជាដៃគូ​ ដើម្បី​ដោះស្រាយ​រួម​គ្នា​លើបញ្ហា​ជាច្រើន​រួមទាំង​ការដោះស្រាយ​ការលុកលុយ​របស់​រុស្ស៊ីលើ​អ៊ុយក្រែន​ផងដែរ។​

ប្រធានបុគ្គលិកសេតវិមាន​​លោក រ៉ុន ក្លែន (Ron Klain)​ ​បាន​និយាយកាលពីថ្ងៃព្រហស្បតិ៍​ថា​សហរដ្ឋអាមេរិក​នឹងបន្តទំនាក់ទំនង​ជិតស្និទ្ធរបស់ខ្លួនជាមួយ​ចក្រភពអង់គ្លេស និងអ្នកស្នងតំណែងពីនាយករដ្ឋមន្ត្រីអង់គ្លេសគឺ​លោកស្រី ត្រាស។​

សូមរំលឹក​ថា លោកស្រី ត្រាស បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី ២០ ខែតុលា ក្រោយ​ពី​​បាន​ឡើង​កាន់​តំណែង​នាយករដ្ឋ​មន្ត្រី​​បាន​​ត្រឹមតែ ៦ សប្តាហ៍។ ការបោះឆ្នោតជ្រើសរើស​​មេដឹក​នាំ​ថ្មី​នៅ​ក្នុងចំណោម​សមាជិក​គណបក្ស​អភិរក្ស​របស់លោកស្រី​គ្រោង​នឹង​ធ្វើ​នៅរង្វង់ដើម​​សប្តាហ៍​ក្រោយ​នេះ​។

ការរបូត​ចេញ​ពី​អាណត្តិ​របស់​លោកស្រី​ ត្រាស នេះ​គឺ​ដោយ​សារតែ​កម្មវិធីសេដ្ឋកិច្ចរបស់លោក​ស្រី​​​បង្ក​​ឱ្យមាន​ការ​​ភ្ញាក់​ផ្អើលនៅទូទាំង​​ទីផ្សារហិរញ្ញវត្ថុអង់គ្លេស​ ហើយ​ត្រូវបានលុប​ចោល​ទាំងអស់ទៅវិញផង៕

អត្តបទ៖ សុខ ជា




អត្ថបទបន្ទាប់


ការធ្លាក់ចុះទាបបំផុតនៃប្រាក់យ៉េនជប៉ុនអាចបង្កហានិភ័យអ្វីខ្លះដល់ប្រទេសនេះ?

ព័ត៌មាន
ការធ្លាក់ចុះយ៉ាងឆាប់រហ័សរបស់ប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់ដុល្លារអាមេរិកបានគំរាមគំហែងដល់ការរាំងស្ទះសេដ្ឋកិច្ចជប៉ុន ដោយជំរុញឱ្យតម្លៃអាហារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ