សេដ្ឋកិច្ចអង់គ្លេស

ការព្យាករបង្ហាញថា ពលរដ្ឋអង់គ្លេសមិនអស់ចិត្តនឹងការវិវន្តន៍ចុងក្រោយនៃសេដ្ឋកិច្ចរបស់ប្រទេសខ្លួន


តើអ្វីទៅជាការសោកស្ដាយផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតក្នុងចំណោមពលរដ្ឋរបស់អង់គ្លេស? ការស្ទង់មតិថ្មីមួយបានបង្ហាញពីការសោកស្តាយផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតមួយចំនួនក្នុងចំណោមប្រជាជនរបស់អង់គ្លេស ខណៈដែលតម្លៃនៃការចំណាយលើជីវភាពរស់នៅរបស់ពួកគេបានបង្ហាញពីការកើនឡើងខ្ពស់។ នៅក្នុងចំណោមពលរដ្ឋដែលបានសម្ភាស មាន៤៦% នៃពលរដ្ឋអង់គ្លេសលែងមានលទ្ធភាពសន្សំប្រាក់ហើយនៅពេលនេះ។
សេដ្ឋកិច្ចអង់គ្លេស
ដោយ

ការសិក្សាមួយដែលគេធ្វើឡើងពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា ប្រហែល៥១% នៃប្រជាជនអង់គ្លេស បានបង្ហាញការសោកស្តាយចំពោះការវិវត្តន៍ចុងក្រោយ នៃស្ថានភាពសេដ្ឋកិច្ចរបស់អង់គ្លេស ជាពិសេសពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។សារព័ត៌មានបរទេសធំៗបានចុះផ្សាយថា វិបត្តិការរស់នៅរបស់ពលរដ្ឋអង់គ្លេស អាចមានភាពប្រសើរឡើងបន្តិចម្តងៗ ប៉ុន្តែតម្លៃនៃការចំណាយប្រចាំថ្ងៃនៅតែមានបញ្ហាសម្រាប់ពលរដ្ឋមួយចំនួនធំ។

របាយការណ៍ស្ទង់មតិ ចុងក្រោយបំផុតរបស់ការិយាល័យស្ថិតិជាតិ និងនិន្នាការសង្គម បានគូសបញ្ជាក់ថា ប្រហែល៤៦% នៃមនុស្សពេញវ័យនៅចក្រភពអង់គ្លេស បានជួបបញ្ហាការកើនឡើងថ្លៃរស់នៅប្រចាំថ្ងៃ រវាងថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ ការស្ទង់មតិដែលគេបានធ្វើលើមនុស្សប្រមាណ២ពាន់នាក់ ដែលមានអាយុចន្លោះពី១៨ ទៅ៨០ឆ្នាំ បានបង្ហាញថា មានប្រហែល៤៦% គឺលែងមានលទ្ធភាពសន្សំប្រាក់ទុកទៀតហើយ។

ដោយឡែក ពលរដ្ឋ៤៣% បានអះអាងថា ការចំណាយរបស់ពួកគេកំពុងតែរឹតត្បិត ជាពិសេសលើរបស់ដែលគ្មានប្រយោជន៍ ខណៈដែល៣៤% កំពុងរៀនរឹតត្បិតការចំណាយ។ លើសពីនេះទៀត ការស្ទង់មតិបានរកឃើញថា ៥៨%នៃអ្នកឆ្លើយតបបានសារភាពថា ពួកគេមានការព្រួយបារម្ភពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន ដោយស្ត្រីមានការព្រួយបារម្ភច្រើនជាងបុរសជាមធ្យម គឺ១០%។ ដូចគ្នានេះ ៤៣%បាននិយាយថា ភាពតានតឹងនេះនាំឱ្យពួកគេមានការព្រួយបារម្ភគ្រប់ពេលវេលា ខណៈដែល៥៥% រាយការណ៍ពីជំងឺថប់បារម្ភ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីអាម៉េរិកអនុញ្ញាតឱ្យចិនបង្កើនជើងហោះហើរដឹកអ្នកដំណើរដល់៥០ជើងក្នុងមួយសប្តាហ៍?

ព័ត៌មាន
ក្រុងវ៉ាស៊ីនតោននឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ចិន បង្កើនជើងហោះហើរដឹកអ្នកដំណើរផ្ទាល់របស់ពួកគេទៅកាន់សហរដ្ឋអាម៉េរិកបន្ថែមទៀត ដែលជាវិធាន…

ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចាប់ផ្តើមសេវាដឹកអ្នកដំណើរប្រចាំថ្ងៃឡើងវិញ មកកាន់ទីក្រុងភ្នំពេញតាមរយៈប្រទេសសិង្ហបុរី

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិធំជាងគេនឹងនាំយកសេវាដឹកភ្ញៀវធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួនឡើងវិញមកកាន់រាជធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ