រោងចក្រY&W

អាជ្ញាធរសម្រេចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មករនិយោជិតជាង៤ពាន់នាក់ នៅរោងចក្រ Y & W ដើម្បីបញ្ចប់ការតវ៉ា


កម្មករនិយោជិតប្រមាណ៤ពាន់៥រយនាក់នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន នឹងទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅក្នុងសប្ដាហ៍នេះ ក្រោយអាជ្ញាធរអនុវត្តន៍តាមដីកាសម្រេចរបស់របស់សាលាដំបូងរាជធានីភ្នំពេញ រឹបអូសទ្រព្យសម្បត្តិ និងសម្ភាររបស់រោងចក្រនេះ។ ការអនុវត្តន៍តាមដីកានេះ ធ្វើឡើងក្រោយថៅកែក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន បានបិទទ្វាររោងចក្រ និងរត់ចោលកម្មករដោយគ្មានដំណោះស្រាយ។
រោងចក្រY&W
ដោយ

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបណ្តោះអាសន្នឱ្យមានការរឹបអូសទ្រព្យសម្បត្តិ និងសម្ភាររបស់ក្រុមហ៊ុន Y & W ហ្គាមេន ដែលមានទីតាំងស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីថៅកែក្រុមហ៊ុនរត់គេចខ្លួនមិនទទួលខុសត្រូវ ដែលធ្វើឱ្យមានការផ្ទុះការតវ៉ាពីកម្មករនិយោជិត។​តាមរយៈការរឹបអូសទ្រព្យសម្បត្តិ និងប្រាក់កក់របស់អ្នកដេញថ្លៃនេះ បានធ្វើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានថវិកា សម្រាប់បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់កម្មករនិយោជិតប្រមាណជាង៤ពាន់នាក់របស់ក្រុមហ៊ុននេះ។

បើតាមក្រសួងការងារកម្មករនិយោជិតអាចទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់របស់របស់ខ្លួននៅសាលាខណ្ឌដង្កោ ចាប់ពីព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ តទៅ ដោយភ្ជាប់មកជាមួយប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិតច្បាប់ដើម ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ និយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ព្រមទាំងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ។

សូមបញ្ជាក់ដែរថា ពាក់ព័ន្ធបញ្ហាក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញដំណោះស្រាយមួយចំនួនជូនដល់កម្មករនិយោជិត ក្នុងនោះមានការរក្សាអត្ថប្រយោជន៍ ប.ស.ស.នៅដដែលរហូតដល់រយៈពេល៣ខែ ហើយទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗនឹងយកលក់ឡៃឡុង។ ក្រៅពីនេះក្រសួងបានបញ្ជូនមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅផ្តល់ការងារថ្មីដល់កម្មករនិយោជិត។ ទន្ទឹមនេះ អាជ្ញាធរដែនដី ក៏បានស្នើទៅដល់ម្ចាស់ផ្ទះជួលទាំងអស់ឱ្យពន្យារពេលយកថ្លៃឈ្នួលផ្ទះក្នុងអំឡុងពេលរង់ចាំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ជំរុញការតភ្ជាប់វៀតណាម-អូស្ត្រាលីជាមួយនឹងជើងហោះហើរហាណូយ-ស៊ីដនី

ព័ត៌មាន
បណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet ចេញពីទីក្រុងហាណូយរបស់ប្រទេសវៀតណាម នឹងត្រូវបានពង្រីកបន្ថែមទៀតតាមរយៈការបើកដំណើរការផ្លូវហោះហើរត្រង់…

មេពន្ធដារជំរុញឱ្យលុបបំបាត់សកម្មភាពចុះបញ្ជីក្លែងក្លាយ ក្រោយការប្រកាសបង់ពន្ធនៅមានភាពខ្វះចន្លោះច្រើន

ព័ត៌មាន
មេពន្ធដារអំពាវនាវដល់ភាគីពាក់ព័ន្ធត្រូវសហការគ្នាធ្វើយ៉ាងណាលុបបំបាត់ឱ្យបាននូវរាល់សកម្មភាពចុះបញ្ជីក្លែងក្លាយរបស់ក្រុមហ៊ុនខ្មោចមួយចំនួន ដែលក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ