សេចក្តីប្រកាសព័ត៌មាន

ក្រុមហ៊ុន Vietjet ជំរុញការតភ្ជាប់វៀតណាម-អូស្ត្រាលីជាមួយនឹងជើងហោះហើរហាណូយ-ស៊ីដនី


បណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet ចេញពីទីក្រុងហាណូយរបស់ប្រទេសវៀតណាម នឹងត្រូវបានពង្រីកបន្ថែមទៀតតាមរយៈការបើកដំណើរការផ្លូវហោះហើរត្រង់ថ្មីទៅកាន់ទីក្រុងស៊ីដនី។ បន្ទាប់ពីផ្លូវហោះហើរ ហាណូយ - មែលប៊ន ដែលទើបនឹងប្រកាសនៅដើមខែនេះ ជើងហោះហើរ ហាណូយ - ស៊ីដនី ក៏នឹងចាប់ផ្តើមប្រតិបត្តិការក្នុងខែមិថុនាផងដែរ។ ជាមួយនឹងពេលវេលាហោះហើរប្រហែល ១០ ម៉ោងក្នុងមួយជើង ផ្លូវហោះហើរត្រង់នេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើរជាច្រើនម៉ោង ធៀបនឹងការភ្ជាប់ផ្លូវធ្វើដំណើរ ខណៈពេលដែលផ្តល់ជូននូវជម្រើសការធ្វើដំណើរដែលមានតម្លៃសមរម្យជាងមុន។
តម្លៃសំបុត្រដែលមិនអាចកាត់ថ្លៃបានចាប់ពីត្រឹមតែ USD0 សម្រាប់ជើងហោះហើរទាំងអស់រវាងវៀតណាម និងអូស្ត្រាលី
ដោយ
អំពី VietJet Air

បើកដំណើរការនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤ ផ្លូវជើងហោះហើរ ហាណូយ - ស៊ីដនី នឹងដំណើរការពីរដងក្នុងមួយសប្តាហ៍។ នៅថ្ងៃពុធ និងថ្ងៃសៅរ៍ អ្នកធ្វើដំណើរនឹងរីករាយជាមួយការធ្វើដំណើរដ៏ងាយស្រួលពីទីក្រុងហាណូយរបស់ប្រទេសវៀតណាម ហើយមកដល់ទីក្រុងស៊ីដនីដែលជាទីក្រុងដ៏រស់រវើករបស់ប្រទេសអូស្ត្រាលីនៅថ្ងៃបន្ទាប់។ ជើងហោះហើរពីទីក្រុងស៊ីដនី នឹងនាំអ្នកចូលចិត្តធ្វើដំណើរទៅកាន់បេះដូងនៃប្រទេសវៀតណាមនៅថ្ងៃព្រហស្បត្តិ៍ និងថ្ងៃអាទិត្យ ដើម្បីស្វែងយល់ពីទេសភាពដ៏ស្រស់ត្រកាលភាគខាងជើងរបស់វៀតណាម។

ផ្លូវហោះហើរ ហាណូយ-មែលប៊ន នឹងចាប់ផ្តើមប៉ុន្មានថ្ងៃមុខនេះ គឺនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤ ដោយដំណើរការពីរដងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ និងថ្ងៃសុក្រ ពីហាណូយ មកដល់ទីក្រុងមែលប៊នត្រឹមតែប៉ុន្មានម៉ោងបន្ទាប់។ ជើងហោះហើរត្រឡប់ពីមែលប៊នទៅហាណូយ គឺមាននៅថ្ងៃអង្គារ និងថ្ងៃសៅរ៍។

ដើម្បីអបអរសាទរផ្លូវហោះហើរថ្មី ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនតម្លៃប្រូម៉ូសិនពិសេស គឺតម្លៃចាប់ពី 0 ដុល្លារសហរដ្ឋអាមេរិក (*) ដែលផ្តល់ជូនចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៥ ខែមីនា នៅគេហទំព័រ www.vietjetair.com និងកម្មវិធីទូរសព្ទ Vietjet Air ដែលអនុវត្តចំពោះបណ្តាញជើងហោះហើររបស់ប្រទេសវៀតណាម-អូស្ត្រាលីទាំងអស់។ សំបុត្របញ្ចុះតម្លៃមានសម្រាប់ការធ្វើដំណើរចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤។ (**)។

Vietjet's Amy mascott in Sydney

ក្រុមហ៊ុន Vietjet ក៏បានចាប់ផ្តើមជើងហោះហើរលើកដំបូងរបស់ខ្លួនពី សៀមរាប-ហាណូយ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣។ គិតត្រឹមពេលនេះ មានជើងហោះហើរចំនួន ៧ ក្នុងមួយសប្តាហ៍ដោយផ្តល់នូវការតភ្ជាប់ដោយផ្ទាល់រវាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) និងទីក្រុងហាណូយអាកាសយានដ្ឋានអន្តរជាតិ Bai (HAN) ។ អ្នកដំណើរពីប្រទេសកម្ពុជាឥឡូវនេះ អាចធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីតាមរយៈទីក្រុងហាណូយដោយរីករាយវប្បធម៌ដ៏រស់រវើកនៃរដ្ឋធានីវៀតណាមក្នុងពេលតែមួយផងដែរ។

លើសពីនេះ អ្នកដំណើរនឹងទទួលបាន Skypoints រហូតដល់ ៥០០ ពេលដែលធ្វើដំណើរនៅថ្ងៃសម្ពោធផ្លូវហោះហើរហាណូយ-ស៊ីដនី និងហាណូយ-មែលប៊ន។ ការផ្តល់ជូនជាច្រើនទៀត អាចរកបាននៅកម្មវិធី SkyJoy ឬតាមរយៈគេហទំព័រ https://skyjoy.vietjetair.com/ ជាមួយនឹងអត្ថប្រយោជន៍ដ៏គួរឱ្យទាក់ទាញជាច្រើនពី ក្រុមហ៊ុន Vietjet និងមានមុខម្ហូប ទំនិញ និងផលិតផលម៉ាកទេសចរណ៍ល្បីៗជាង ២៥០ មុខ របស់ប្រទេសវៀតណាម និងរបស់មកពីទូទាំងពិភពលោក។

ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះនៃការដំណើារការនៅទីផ្សារអូស្ត្រាលី ក្រុមហ៊ុន Vietjet មានសេវាកម្មនៅទីផ្សារអាកាសចរណ៍នៅអូស្ត្រាលីចំនួនប្រាំពីរ។ ផ្លូវដែលតភ្ជាប់ទាំងទីក្រុងហូជីមិញ និងហាណូយទៅកាន់ទីក្រុងធំៗរបស់ប្រទេសអូស្ត្រាលី ផ្តល់នូវការធ្វើដំណើរដ៏ងាយស្រួលនៅទូទាំងទ្វីបសម្រាប់ការងារ ដំណើរកម្សាន្ត ឬការស្វែងរកបទពិសោធន៍កម្សាន្តថ្មីៗ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះ ផ្តល់ជូនសេវាហោះហើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុងមែលប៊ន ស៊ីដនី ប្រ៊ីសបេន ភើត និងអាឌែលដេត។

ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន Vietjet បានពង្រីកបណ្តាញហោះហើររបស់ខ្លួនដោយបន្ថែមជើងហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មីចំនួន ៣៣។ ក្នុង​ចំណោម​ផ្លូវ​ទាំង​នោះ ​មាន​ផ្លូវ​ថ្មី​ចំនួន​ប្រាំ​ដែល​តភ្ជាប់​ប្រទេស​អូស្ត្រាលី (Adelaide, Brisbane, Melbourne, Perth និង Sydney) ទៅ​កាន់​ប្រទេស​វៀតណាម។

ជាមួយនឹងការបន្ថែមនៃការធ្វើដំណើរផ្លូវឆ្ងាយទាំងនេះឆ្លងកាត់ទ្វីបនានា ក្រុមហ៊ុន Vietjet បន្តទទួលបានភាពជោគជ័យខ្លាំង។ អ្នកដំណើរអាចរីករាយនឹងការហោះហើរលើយន្តហោះថ្មី ជាមួយនឹងតម្លៃដ៏សមរម្យ ហើយក៏អាចទទួលទានម្ហូបអាហារវៀតណាម និងអន្តរជាតិដ៏រីករាយនៅលើយន្តហោះ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា

(**) លើក​លែង​តែ​ថ្ងៃ​ឈប់​សម្រាក អាស្រ័យ​លើ​ផ្សារ និង​ផ្លូវ​នីមួយៗ។

###

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ +84 932 775 066

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង៣ របស់ពិភពលោកនឹងមាននិន្នាការកំណើនបែបណានៅឆ្នាំ២០២៤ នេះ?

ព័ត៌មាន
សហរដ្ឋអាម៉េរិក គឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី១របស់ពិភពលោក រីឯមហាយក្សចិន ជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ ខណៈដែលអាល្លឺម៉ង់ ទើបតែវ៉ាឈ្ន…

អាជ្ញាធរសម្រេចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មករនិយោជិតជាង៤ពាន់នាក់ នៅរោងចក្រ Y & W ដើម្បីបញ្ចប់ការតវ៉ា

ព័ត៌មាន
កម្មករនិយោជិតប្រមាណ៤ពាន់៥រយនាក់នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន នឹងទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅក្នុងសប្ដាហ៍នេះ ក្រោយអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ