វិស័យមីក្រូហិរញ្ញវត្ថុ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ គ្រោងចាក់បន្ថែមដើមទុន ២៥លានដុល្លារ ក្រោយពីបានប្តូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត គ្រោងនឹងចាក់បន្ថែមដើមទុនវិនិយោគ ២៥ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២១ ខាងមុខ បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ ទើបតែបានប្រកាសប្ដូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ នៅថ្ងៃទី ១៩ខែតុលាឆ្នាំ២០២០។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ គ្រោងចាក់បន្ថែមដើមទុន ២៥លានដុល្លារ ក្រោយពីបានប្តូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ
ដោយ

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មានរបស់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាយ័ន​ក្រេឌីត បាន​ឲ្យដឹងថា ការ​ប្រកាស​​ប្តូរម្ចាស់​ភាគហ៊ុន​ថ្មី​​ជាផ្លូវការនេះ គឺធ្វើឡើង​​បន្ទាប់​ពី​ គ្រឹះស្ថាន​នេះ ​បាន​​លក់​ភាគ​ហ៊ុន ១០០%​ទៅឲ្យ​ក្រុមហ៊ុន CHENG FUNG INVESTMENT​(CFI) និង​ក្រុមហ៊ុន NETGOLD INVESTMENT (NETGOLD ) ដែលការទិញ​លក់​នេះធ្វើឡើង​តាំងពី​ថ្ងៃទី​០២ ខែមីនា​ ឆ្នាំ២០២០ និងបាន​បិទ​បញ្ចប់​ការទិញលក់​នៅថ្ងៃទី ០១ខែ តុលា ឆ្នាំ២០២០​។

ប្រធានក្រុម​ប្រឹក្សា​ភិបាលថ្មី លោកស្រី​ ប៊ុត កេរ៉ាឌី បានលើក​ឡើងថា ការសម្រេច​វិនិយោគ​លើ​​វិស័យ​ហិរញ្ញវត្ថុ​​នាពេលនេះ គឺដោយ​មើល​ឃើញ​​ពីតម្រូវការ​​ទីផ្សារខ្ពស់ និងមាន​​សុខមាលភាព​​អាជីវកម្ម​ល្អ​ក៏ដូចជា​​ដើម្បី​រួម​ចំណែក​​លើក​កម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា ទាំងទីក្រុង និងជនបទ​ ដែលកំពុង​មាន​តម្រូវការ​ហិរញ្ញវត្ថុ​យក​ទៅពង្រីក ឬបង្កើត មុខរបរ​របស់​ពួកគាត់។ ពិសេស​ជាងនេះ​ទៅទៀត ​ដើម្បីរួម​​ចំណែក​​ជាមួយរាជរដ្ឋាភិបាល​​ក្នុង​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ជាតិ​ផងដែរ។ លោកស្រី​ប្រធាន​ក្រុមប្រឹក្សាភិបាល​បានបន្ត​ទៀត​ថា សម្រាប់​ឆ្នាំ២០២១​ខាងមុខនេះ ​ក្រុមហ៊ុន​គ្រោង​បន្ថែម​ដើមទុន​វិនិយោគ ២៥លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត។​​ 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ គ្រោងចាក់បន្ថែមដើមទុន ២៥លានដុល្លារ ក្រោយពីបានប្តូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ

លោក ញាណ វីរៈ ប្រធាន​អគ្គនាយក របស់គ្រឹះ​ស្ថានបាយ័ន ក្រេឌីត ម.ក បានមាន​ប្រសាសន៍ ជាមួយនឹង​ភាពប៉ិនប្រសប់ និងគុណវឌ្ឍ​របស់​បុគ្គលិក ក្នុងវិស័យ​ហិរញ្ញវត្ថុ​ជាច្រើន​ឆ្នាំ អាចធ្វើឲ្យ​គ្រឹះស្ថាន​មានសមត្ថភាព​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​សម័យ​ទំនើប នៃវិស័យ​ហិរញ្ញវត្ថុ​ដូចបច្ចុប្បន្ន។ សម្រាប់គ្រឹះ​ស្ថាន​បាយ័ន​ក្រេឌីត​ គឺផ្តោត​យកចិត្ត​ទុក​ដាក់ខ្លាំង​លើការបម្រើ​សេវាកម្ម​អតិថិជន ក្នុងការ​ប្រកួត​ប្រជែង ស្រប​តាមពាក្យ​ស្លោក​របស់​ខ្លួនគឺ “ផ្តល់ជូន​​លោកអ្នក​នូវសេវាកម្ម​ជាទី​គាប់ចិត្ត” (BRING THE BEST) ដោយផ្អែ​ក​លើការ​រចនា​ផលិតផល​តាម​តម្រូវការ​អតិថិជន​ បំពាក់​បច្ចេកវិទ្យា​ធនាគារ​ថ្មីទំនើបៗ គឺធ្វើយ៉ាងណា ​បំពេញ​តាមការ​ចង់បាន​របស់​អតិថិជន និងផ្តល់​លទ្ឋផល​ជាវិជ្ជមាន​ជូនម្ចាស់​ភាគហ៊ុននិក ដោយអនុលោម​តាមច្បាប់​ ជាពិសេស​ការប្រកាន់​ភ្ជាប់ និងអនុវត្ត​តាមសេចក្តី​ណែនាំ​របស់​ធនាគារជាតិ ដែលជា​អាណាព្យាបាល​។ 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ គ្រោងចាក់បន្ថែមដើមទុន ២៥លានដុល្លារ ក្រោយពីបានប្តូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ

លោកប្រធាន​អគ្គនាយក បានបន្ថែម​ដោយសុទិដ្ឋិនិយម​ទៀតថា​ “ គ្រឹះស្ថាន បាយ័ន ក្រេឌីត បានរចនា​នូវពាណិជ្ជសញ្ញា​ថ្មី ដែលជា​អត្តសញ្ញាណ​មួយយ៉ាងជាក់​លាក់​ដល់​សាធារណជន​ ជាមួយនឹង​បេសកម្ម និងចក្ខុវិស័យ​យូរអង្វែង ផែនការ​អាជីវកម្ម​ច្បាស់លាស់ ការសហការ​គ្នា​រវាង​បុគ្គលិក និងបុគ្គលិក​​គ្រប់​ឋានៈ ព្រមទាំង​គោលការណ៍​អភិបាលកិច្ច​ល្អ នឹងធ្វើឲ្យ​ស្ថាប័ន​មួយនេះ​ដណ្តើម​បានការគាំទ្រ​យ៉ាងខ្លាំង​នៅពេល​ដ៏ខ្លីខាងមុខ។​

ស្របពេលជាមួយគ្នានេះដែរ គ្រឹះស្ថាន បាយ័ន ក្រេឌីត ក៏ទើបតែ​បាន​ដាក់​ឲ្យប្រើប្រាស់​នូវ​អគារថ្មី​នេះ​មានកម្ពស់ ១៩ជាន់របស់ខ្លួន​ផងដែរ​ ដោយ​សាងសង់​​ឡើងតាម​​បទដ្ឋាន​ស្តង់ដារ​​ត្រឹមត្រូវ ហើយកន្លែង​បម្រើអតិថិជន​ធំទូលាយ​ប្រកប​ដោយ​ផាសុកភាព និងសុវត្ថិភាព ប្រកបដោយ​ភាពទាក់ទាញ​ខ្ពស់ អគារថ្មីនេះ បានចំណាយ​ទឹកប្រាក់​ជិតមួយ​លានដុល្លារ​អាមេរិក​ក្នុងការរចនា។ 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ គ្រោងចាក់បន្ថែមដើមទុន ២៥លានដុល្លារ ក្រោយពីបានប្តូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ

សូមបញ្ជាក់ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត ម.ក បានបង្កើត​​តាំង​ពីឆ្នាំ ២០១១ ដោយទទួល​បានអាជ្ញាបណ្ណ​​ប្រកប​អាជីវកម្ម​ហិរញ្ញវត្ថុ និងទទួល​បាន​អាជ្ញាបណ្ណ​ប្រកប​អាជីវកម្ម ភតិសន្យា នៅឆ្នាំ​​២០១៧ ពីធនាគារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​ គិតមកទល់សព្វថ្ងៃ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយនេះ មានការិយាល័យ​សាខាប្រតិបត្តិការ​ចំនួន​៦កន្លែង​នៅតាម​បណ្តា​ខេត្ត​សំខាន់ៗ ដែលមាន​អតិថិជន​ខ្ចីប្រាក់ ២.៩៣២​នាក់ និងមាន​បុគ្គលិក​កំពុង​បម្រើការ​ងារ​ជិត ១០០នាក់ មាន​ដើមទុន​ចុះបញ្ជី​ថ្មី ៣លាន​ដុល្លារ​អាមេរិក​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម កំពុងក្លាយជាទិសដៅដ៏សំខាន់សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មរបស់ជប៉ុន

ព័ត៌មាន
ប្រទេសវៀតណាម កំពុងក្លាយជាទិសដៅដ៏សំខាន់នៅក្នុងក្រសែភ្នែករបស់ជប៉ុន ទាំងក្នុងក្របខណ្ឌកិច្ចការនយោបាយការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិ...

តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុថា នឹងនៅតែបន្ដបន្ធូបន្ថយបន្ទុកបំណុលពលរដ្ឋរងគ្រោះទឹកជំនន់ដូចឆ្នាំកន្លងទៅ

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជានៅតែរក្សាគោលនយោបាយរបស់ខ្លួនដែលមានស្រាប់កាលពីឆ្នាំកន្លងម...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ