អត្ថបទក្រុមហ៊ុន

ក្រោមកិច្ចសហការ រវាងបុរី ប៉េង ហួត និង ធនាគារចិន ផ្តល់ជូនអត្រាប្រាក់កាន់តែពិសេសចាប់ពី4.39% ជាមួយនឹងការអនុម័តឥណទានឆាប់រហ័ស


ពិធីចុះហត្ថលេខាក្រោមកិច្ចសហការ រវាងបុរី ប៉េង ហួត និង ធនាគារចិន ក្នុងការផ្តល់ឥណទានគេហដ្ឋានជាមួយនឹងអត្រាការប្រាក់ពិសេស ដើម្បីផ្តល់ជូនជម្រើសដ៏សម្បូរបែប ជូនដល់អតិថិជន បុរី ប៉េង ហួត ដែលបានប្រព្រឹត្តឡើង កាលពីថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2022 កន្លងទៅថ្មីៗនេះ នាការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ។
បុរី ប៉េង ហួត សហការនឹង ធនាគារចិន ផ្តល់ជូនអត្រាប្រាក់ពិសេសចាប់ពី4.39% ជាមួយឥណទានឆាប់រហ័ស

កម្មវិធីចុះហត្ថលេខានេះផងដែរ ទទួលបា​នការអញ្ជើញចូលរួមពីសំណាក់លោកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ តំណាងបុរី ប៉េង ហួត និង អ្នកនាង LIU XIAOWEI នាយករងឥណទានបុគ្គល តំណាងធនាគារចិន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និង ធនាគារចិន ក្នុងការផ្តល់ជូនដល់ជូនភាពសម្បូរបែប និងងាយស្រួល ក្នុងការទទួលបានការអនុម័តឥណទានឆាប់រហ័ស និងផលចំណេញខ្ពស់ សម្រាប់អតិថិជនបុរី ប៉េង ហួត។

ចំពោះកិច្ចសហការដ៏ស្អិតរមួតនេះ ធនាគារចិន​ បានសម្រេចផ្តល់ជូននូវអត្រាការប្រាក់ពិសេសចាប់ពី 4.39% ក្នុងឆ្នាំទី1 និងអត្រាការប្រាក់6.99% ចាប់ពីឆ្នាំទី2 ឡើងទៅ ជាមួយនឹងទំហំកម្ចី 70% នៃតម្លៃគេហដ្ឋាន រហូតដល់20ឆ្នាំ គ្រប់គម្រោងទាំងអស់របស់បុរី ប៉េង ហួត ដោយមិនត្រូវការទ្រព្យបញ្ចាំ ទាំងគម្រោងដែលបញ្ចប់ការសាងសង់រួចរាល់ និងគម្រោងដែលកំពុងសាងសង់ ដោយមានត្រឹមតែឯកសារនៃកិច្ចសន្យាទិញលក់តែប៉ុណ្ណោះ ជាមួយការអនុម័តយ៉ាងឆាប់រហ័សពីធនាគារចិនផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី មេគង្គ លែន នឹងមានការដាក់បង្ហាញគម្រាងទាំង២ រួមជាមួយនឹងប្រូម៉ូសិនយក្ស នៅផ្សារទំនើបអុីអនម៉ល សែនសុខ

ព័ត៌មាន
ដោយមានការគាំទ្រនិងចាប់អារម្មណ៍ ពីសំណាក់អតិថិជនរបស់ បុរី មេគង្គ លែន យ៉ាងច្រើនច្រើនសន្ធឹកសន្ធាប់ ពេលនេះបុរី មេគង្គ លែន នឹងមានការរៀបចំ …

មហាសេដ្ឋីកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី ថាទីផ្សារផ្លែស្វាយកែវរមៀតកំពុងធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មាន

ព័ត៌មាន
មហាសេដ្ឋីកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី បានលើកឡើងទាក់ទងនឹងបញ្ហាទីផ្សារផ្លែស្វាយកែវមៀត ថាគ្មានទីផ្សារ និងមានការធ្លាក់ថ្លៃមិនធ្លាប់មានពីមុនមក។ បើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ