នាំចេញត្រីទីឡាព្យ៉ា-កម្ពុជា

កម្ពុជារំពឹងថាអាចនាំចេញសាច់ត្រីទីឡាព្យ៉ាទៅទីផ្សារជប៉ុន បន្ទាប់ពីគ្រាប់ស្វាយចន្ទី


រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា កំពុងមានក្ដីរំពឹងខ្ពស់ក្នុងការនាំចេញសាច់ត្រីទីឡាព្យ៉ាទៅកាន់ទីផ្សារប្រទេសជប៉ុន នៅក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីផលិតផលគ្រាប់ស្វាយចន្ទី ដែលបានកែច្នៃរួចរាល់ចំនួន ៧តោន ទើបតែបាននាំចេញទៅដល់ទឹកដីជប៉ុនកាលសប្ដាហ៍មុននេះ។ រដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងទៀតថា បើគ្មានការប្រែប្រួលទេ គ្រាប់ស្វាយចន្ទីរកែច្នៃរួចចំនួន ៩តោន នឹងនាំចេញទៅកាន់ទីផ្សារជប៉ុនបន្ថែមទៀតនៅសប្តាហ៍ក្រោយ។
កម្ពុជារំពឹងថាអាចនាំចេញសាច់ត្រីទីឡាព្យ៉ាទៅទីផ្សារជប៉ុន បន្ទាប់ពីគ្រាប់ស្វាយចន្ទី
ដោយ

ក្រៅពី​ផលិតផល​គ្រាប់ស្វាយចន្ទី​ដែល​បាន​កែ​ច្នៃ​រួច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទៅ​ជប៉ុន​រួច​មក ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ អះអាង​ថា ក្រសួងកសិកម្ម​កំពុង​ជំរុញ និង រំពឹង​ថា​អាច​នាំ​ចេញ​សាច់​ត្រី​ទី​ឡា​ព្យ៉ា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ បន្ទាប់​ពី​មាន​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ក្នុងស្រុក​ដ៏​ធំ​មួយ​ឈ្មោះ Cambodia Fresh Farm គ្រោង​នឹង​សាងសង់​រោងចក្រ​កែ​ច្នៃ និង វេច​ខ្ចប់​សាច់​ត្រី​ទី​ឡា​ព្យ៉ា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ បច្ចុប្បន្ន​សាច់​ត្រី​ទី​ឡា​ព្យ៉ា​របស់​កសិដ្ឋាន​នេះ កំពុង​ចរាចរ​ដាក់​លក់​នៅ​តាម​ផ្សារ​ទំនើប​ជា​ច្រើន​ទៀត​នៅ​រាជធានី​ភ្នំពេញ​។

ដោយឡែក ប្រទេស​កម្ពុជា​ទើបតែ​បាន​នាំ​ចេញ​ផលិតផល​គ្រាប់ស្វាយចន្ទី​កែ​ច្នៃ​រួច​ទៅ​កាន់​ទីផ្សារ​ជប៉ុន លើក​ដំបូង​កាលពី​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០២១ ចំនួន​៧​តោន​។​ការ​ដឹ​ជញ្ជូន​នេះ​ត្រូវ​ចំណាយពេល​ជាង​១​ខែ​លើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ហើយ​រំពឹង​ថា​នៅ​ស​ប្ដា​ហ៍​នេះ​ក្រោយ​ការ​ដឹក​ជញ្ជូន​គ្រាប់ស្វាយចន្ទី​កែ​ច្នែ​រួច​ទៅ​ដល់​ប្រទេស​ជប៉ុន នឹង​កើន​ដល់ ៩​តោន​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បញ្ជាក់​បន្ថែម​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​អាច​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​បាន គឺ​ដោយសារ​តែ​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា បាន​កែប្រែ​ចង្វាក់​ផលិតកម្ម​ស្រប​ស្តង់ដារ​គុណភាព​ប្រទេស​ជប៉ុន ក្រោយ​ទទួល​បានការ​បណ្តុះបណ្តាល​បច្ចេកទេស និង ថវិកា​គាំទ្រ​ពី​អង្គការ JICA ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​៤​ខែ​ដំបូង​នៅ​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​នឹង​ជប៉ុន​សម្រេច​បាន​ប្រមាណ​ជាង ៥៧០​លាន​ដុល្លារ មានការ​ធ្លាក់​ចុះ​ជាង​៩% ក្នុង​នោះ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​មាន​ជាង​៣៦០​លាន​ដុល្លារ ធ្លាក់​ចុះ​ប្រមាណ ៥% និង ការ​នាំ​ចូល​ពី​ជប៉ុន​មក​វិញ​មាន​ជាង​២០០​លាន​ដុល្លារ ធ្លាក់​ចុះ​ជាង​១៦%​។ នេះ​បើ​តាម​តួលេខ​ដែល​ផ្ដល់​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដាបានសម្រេចបែងចែកភាគលាភដល់ភាគហ៊ុននិកជាង៤២ម៉ឺនដុល្លារ

ព័ត៌មាន
ធនាគារអេស៊ីលីដា កាលពីថ្ងៃទី១០មិថុនា បានសម្រេចបែងចែកភាគលាភសម្រាប់ប្រាក់ចំណេញឆ្នាំ២០២០សម្រាប់ភាគហ៊ុននិករបស់ខ្លួនហើយ ប៉ុន្ដែ ការបែងចែកន…

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ ការរៀបចំឥណទានឡើងវិញកើនឡើងជាង១០ដង

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់អះអាងថា សន្ទុះ នៃការស្នើសុំរៀបចំប្រាក់កម្ចីឡើងវិញ មានការកើនឡើងយ៉ាងខ្លាំង កាលពីខែឧសភាកន្លងទៅនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ