Breaking News! ថ្ងៃទី១២​ មីនា ២០២០

កម្ពុជា​រកឃើញ​ករណី​ឆ្លង Covid-19 ថ្មី លើ​ជន​បរទេស​ ២នាក់ទៀត​, សរុប​ ៥ករណី​ហើយ!


ក្រសួង​សុខាភិបាល​ នៅ​ថ្ងៃទី១២ មីនា ២០២០នេះ បាន​ប្រកាស​ថា រក​ឃើញ​ករណី​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន ២ករណី​ទៀត នៅលើ​អ្នក​ដំណើរ​ជនជាតិ​អង់គ្លេស នៅ​លើ​នាវា​ទេសចរណ៍ Viking Cruise Journey ដែល​បាន​ធ្វើ​ដំណើរ​ពី​ប្រទេសវៀតណាម ចូល​មក​កម្ពុជា និង​សំចត​នៅ​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម។
នាវា Viking Cruise ដែល​ធ្វើ​ដំណើរពីវៀតណាម មក​ចូលសំចត​នៅ​ខេត្ត​កំពង់ចាម។
ដោយ

គិត​ត្រឹមថ្ងៃទី១២ មីនា ២០២០​នេះ នៅប្រទេស​កម្ពុជា មានករណី​ឆ្លង​វីរុស​ Covid-19 សរុប​ចំនួន ៥ ករណី​ហើយ រួមមាន ករណី​ដំបូង​គេ ឆ្លង​លើ​បុរស​ជនជាតិ​ចិន​ម្នាក់​ វ័យ ៦០ឆ្នាំ នៅ​ខេត្ត​ព្រះសីហនុ, ករណី​ទី២ ឆ្លង​លើ​បុរសជនជាតិ​ខ្មែរ អាយុ ៣៨ឆ្នាំ នៅខេត្ត​សៀមរាប, និង​ ៣ករណី​ចុង​ក្រោយ​បំផុត​នេះ ឆ្លង​លើ​ខ្លួន​អ្នកដំណើរ​ជនជាតិ​អង់គ្លេស នៅលើ​នាវា Viking Cruise Journey។ 

យោង​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃទី១២ មីនា ២០២០ បន្ទាប់ពី​បាន​យក​សំណាក​របស់​អ្នក​ដំណើរ​ទាំងអស់​នៅ​លើ​នាវា​ Viking Cruise ដែល​ចត​នៅ​ខេត្ត​កំពង់ចាម មក​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ជាសរុប អ្នក​ដំណើរ​ជនជាតិ​អង់គ្លេស មាន​ផ្ទុក​វីរុស Covid-19 ចំនួន ០៣នាក់ ក្នុង​ចំណោម​អ្នកដំណើរ និង​អ្នក​បម្រើការ​​នៅ​លើ​នាវាទាំងអស់ ៦៤នាក់។ 

អ្នក​ដំណើរ ៣នាក់​ដែលរកឃើញ​មានផ្ទុក Covid-19 មាន​ម្នាក់​ជា​ស្ត្រី​ជនជាតិ​អង់គ្លេស អាយុ ៦៥​ឆ្នាំ ដែល​បច្ចុប្បន្ន បាន​ផ្ទេរ​មក​ព្យាបាល​និងតាមដាន​សុខភាព នៅ​ភ្នំពេញ និង​ ០២នាក់ទៀត ជា​ប្តីប្រពន្ធជនជាតិ​អង់គ្លេស ដែលប្ដី​មានអាយុ​៧៣ឆ្នាំ និងប្រពន្ធមាន​អាយុ​​៦៩​ឆ្នាំ។ 

បច្ចុប្បន្ន ប្ដីប្រពន្ធ​ជនជាតិ​អង់គ្លេស​នេះ កំពុង​ត្រូវបាន​មន្ទីរសុខាភិបាល​ខេត្ត​កំពង់ចាម ចាត់ចែង​ដាក់​ឲ្យ​នៅ​បន្ទប់​ដាច់​ដោយ​ឡែក ក្នុង​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ដើម្បី​ព្យាបាល​និង​តាមដាន​សុខភាព។ អ្នកដំណើរ​ផ្សេង​ទៀត​ចំនួន ៦១នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន ត្រូវ​យក​មក​ដាក់​ដោយ​ឡែក​នៅ​ទីកន្លែង​សមរម្យ នៅលើគោក ដើម្បីតាមដាន​សុខភាព។

គួរ​បញ្ជាក់ថា នាវា​ទេសចរណ៍ Viking Cruise បាន​ធ្វើ​ដំណើរ​តាមទន្លេមេគង្គ ពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​កម្ពុជា និង​បាន​ចូល​សំចត​នៅ​ក្រុង​កំពង់ចាម កាលពីថ្ងៃចន្ទ ទី៩ មីនា ២០២០៕




អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើរាជរដ្ឋាភិបាលទម្លាក់ទុន ៣០ លានដុល្លារបន្ថែម និងពន្យារពេលសងត្រឡប់

ព័ត៌មាន
ទិញស្រូវនារដូវប្រមូលផលខាងមុខ នៅក្នុងឆ្នាំ២០២០-២០២១ សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់សំណើដល់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ឲ្យទម្…

ទូត​អាមេរិក​និយាយ​ថា ជំនួយ​​អាមេរិក​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០​នេះ ថា ជំនួយ​សហរដ្ឋ​អាមេរិក​ដែល​មាន​ប្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ