ការនាំចេញទំនិញកម្ពុជាទៅចិន សម្រេចបានជិត ៥៩០លានដុល្លារ កើនឡើង ១៣%

ការនាំចេញទំនិញកម្ពុជាទៅចិន សម្រេចបានជិត ៥៩០លានដុល្លារ កើនឡើង ១៣% នៅរយៈពេល៥ខែដើមឆ្នាំនេះ


ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារចិន នៅតែសម្រេចបានកំណើនតួលេខ២ខ្ទង់ នៅ៥ខែដំបូងនៅឆ្នាំនេះ បើទោះជា ការនាំចេញទៅកាន់ទីផ្សារប្រទេសគោលដៅធំៗជាច្រើនទៀត មានការថយចុះយ៉ាងណាក្ដី។ តួយ៉ាង តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញថា នៅរយៈពេល៥ខែដំបូងឆ្នាំនេះ ទំនិញកម្ពុជានាំចេញទៅកាន់ប្រទេសចិនសម្រេចបានក្នុងទំហំទឹកប្រាក់ជិត ៥៩០លានដុល្លារ មានការកើនឡើងជិត ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញទំនិញកម្ពុជាទៅចិន សម្រេចបានជិត ៥៩០លានដុល្លារ កើនឡើង ១៣% នៅរយៈពេល៥ខែដើមឆ្នាំនេះ
ដោយ

ថ្មីៗនេះទៀតសោត ប្រទេសចិន ក៏បានបើកទីផ្សារឲ្យកម្ពុជាចេញផលិតផលកសិកម្មជាច្រើនបន្ថែមទៀតទៅកាន់ទីផ្សារចិន រួមមានម្រេច និងផលិតផលជលផលជាង១០មុខផ្សេងទៀត។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មសរុបជាង ៥ ពាន់លានដុល្លារ គិតនៅក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២៣នេះ ពោលគឺកើនឡើង ១,៧% បើធៀនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះដែរ ឃើញថាការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិននៅរយៈពេល៥ខែដំបូងឆ្នាំនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបានក្នុងទំហំទឹកប្រាក់ជិត ៥៩០លានដុល្លារ មានការកើនឡើងជិត១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈការនាំចូលទំនិញពីប្រទេសចិនមកកម្ពុជាវិញ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៤ពាន់៤រយលានដុល្លារ កើនឡើង ០,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ជុំវិញនឹងទីផ្សារចិននេះដែរ បើតាមឧកញ៉ា ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជាបានចាត់ទុកប្រទេសចិន នៅតែជាទីផ្សារចម្បងសម្រាប់ការនាំចេញអង្កររបស់កម្ពុជា នៅរយៈពេល ៥ខែដើមឆ្នាំ២០២៣នេះ ដែលបានគ្របដណ្តប់រហូតជាង ៤២% នៃទំហំទឹកប្រាក់សរុបដែលបាននាំចេញ ជាមួយនឹងទឹកប្រាក់នាំចេញអង្ករប្រមាណជាង ៧៧លានដុល្លារ។

បើតាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីៗនេះ ក៏បានគូសបញ្ជាក់អំពី ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន ដោយសម្តេចបានអះអាងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានធ្វើឱ្យទំហំពាណិជ្ជកម្ម ដែលនាំចេញពីកម្ពុជាចូលទៅកាន់ប្រទេសចិនមានកាន់តែច្រើនឡើងៗ ពោលគឺដូចជាផលិតផលកសិកម្មមួយចំនួនរួមមាន ស្វាយ មៀន ចេក ត្រី និងផលិតផលកសិកម្មមួយចំនួនទៀត ដែលពីមុនមកកម្ពុជាគ្មានទីផ្សារនាំចេញនោះទេ។

គួរជម្រាបថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ដូចជា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិនជាដើម ដែលតាមរយៈកិច្ចព្រមព្រៀងទាំងនេះសុទ្ធតែបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជា-ចិនផងដែរ។ នោះបើយោងតាមក្រសួងពាណិជ្ចកម្មកម្ពុជា៕




អត្ថបទបន្ទាប់


តើកម្ពុជាមានផែនការនាំចូលអំបិលដែរឬទេនៅឆ្នាំនេះ ខណៈការផលិតបច្ចុប្បន្នសម្រេចបានជាង៨ម៉ឺនតោន?

ព័ត៌មាន
អាកាសធាតុឆ្នាំនេះហាក់អំណោយផលល្អដល់ដំណើរការផលិតអំបិលរបស់ប្រជាកសិករនៅខេត្តកំពត និងកែប ដែលត្រូវបានគេវាយតម្លៃថា ទិន្នផលអំបិលឆ្នាំនេះទំនង…

កូរ៉េខាងត្បូង និងអាមេរិកឯកភាពគ្នាខិតខំថែមទៀត ដើម្បីកាត់ផ្ដាច់មូលនិធិទ្រទ្រង់កម្មវិធីអាវុធកូរ៉េខាងជើង

ព័ត៌មាន
មន្រ្តីចរចារឿងនុយក្លេអ៊ែរដ៏កំពូលរបស់កូរ៉េខាងត្បូងបាននិយាយថា ប្រទេសខ្លួននិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីពង្រឹងកិច្ចខិតខំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ