ចិនទំនងជាកំពុងផ្គត់ផ្គង់បច្ចេកវិទ្យាសម្រាប់យោធារុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន

របាយការណ៍ចារកម្មរបស់អាមេរិកថា ចិនទំនងជាកំពុងផ្គត់ផ្គង់បច្ចេកវិទ្យាសម្រាប់យោធារុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន


ការវាយតម្លៃលើរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃទី ២៧ ខែកក្កដា ដោយការិយាល័យនាយកស៊ើបការណ៍ជាតិ (ODNI) ដែលត្រូវបានបោះពុម្ពផ្សាយដោយគណៈកម្មាធិការជ្រើសរើសអចិន្ត្រៃយ៍របស់សភាតំណាងសហរដ្ឋអាមេរិក ស្តីពីការស៊ើបការណ៍សម្ងាត់បានឱ្យដឹងថា «ចិនកំពុងជួយរុស្ស៊ីគេចពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ហើយទំនងជាផ្តល់ឱ្យក្រុងម៉ូស្គូនូវបច្ចេកវិទ្យាយោធា និងបច្ចេកវិទ្យាប្រើបានទាំងស៊ីវិល និងក្នុងយោធា សម្រាប់ប្រើក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
របាយការណ៍ថ្មីចុងក្រោយរបស់ចារកម្មអាមេរិកថា ចិនកំពុងចាប់ផ្តើមជួយយោធារុស្ស៊ី!
ដោយ

ចាប់តាំងការឈ្លានពានរបស់រុស្ស៊ីពីខែកុម្ភៈឆ្នាំ២០២២មក ប្រទេសចិន​តែងទទូចបដិសេធ​រាល់ការចោទប្រកាន់ថា បានបញ្ជូនសម្ភារៈ និងជំនួយយោធាទៅឱ្យយោធាម៉ូស្គូ។ ទោះយ៉ាងណា​ នៅក្នុងរបាយការណ៍សម្ងាត់ថ្មីចុងក្រោយមួយរបស់អាមេរិកបាន​ឱ្យដឹងថា​ «សាធារណៈរដ្ឋប្រជាមានិតចិន​កំពុងផ្តល់​បច្ចេកវិទ្យា​ពីរមុខ ពោលគឺប្រើសម្រាប់បម្រើវិស័យស៊ីវិលផង និងយោធាផង ទៅឱ្យយោធាទីក្រុងមូស្គូ​ប្រើប្រាស់ ដើម្បីបន្តសង្រ្គាមនៅអ៊ុយក្រែន បើទោះបីជាមានការរឹតបន្តឹង​ពីអន្តរជាតិតាមរយៈការដាក់ទណ្ឌកម្ម និងការត្រួតពិនិត្យការនាំចេញ​ក៏ដោយក្តី»។

របាយការណ៍នោះ​បន្ថែមថា កំណត់ត្រាគយ​បង្ហាញ​ពីក្រុមហ៊ុន​ការពារជាតិ​របស់​ប្រទេសចិន ដឹកជញ្ជូន​ឧបករណ៍​រុករក បច្ចេកវិទ្យាយោធា និងគ្រឿងបន្លាស់យន្តហោះចម្បាំង ទៅឱ្យក្រុមហ៊ុនវិស័យការពារជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ី។ «ក្នុងនោះ ប្រទេសចិន និងរុស្ស៊ីបានបង្កើនការធ្វើ​ពាណិជ្ជកម្មទ្វេភាគី ដែលទូទាត់ជារូបិយបណ្ណយន់របស់ប្រទេសចិន ហើយស្ថាប័នហិរញ្ញវត្ថុ​របស់ប្រទេសទាំងពីរ​ក៏កំពុងពង្រីក​ការប្រើប្រាស់ប្រព័ន្ធ​ទូទាត់​ក្នុងស្រុក​របស់ពួកគេដែរ»។

បន្ថែមលើនេះ ជាថ្នូរមកវិញ ប្រទេស​ចិន​បាន​បង្កើន​ការ​នាំ​ចូល​​ថាមពល​​របស់​រុស្ស៊ីរួម​ទាំង​ប្រេង និង​ឧស្ម័នជាដើម។ ទោះបីជាយ៉ាងណា ភ្នាក់ងារស៊ើបការណ៍របស់​អាមេរិក មិនទាន់មាន​របាយការណ៍​គ្រាប់គ្រាន់​ដើម្បី​ធ្វើការវាយតម្លៃថា តើទីក្រុងប៉េកាំង​ពិតជា​មានចេតនា​រារាំងការត្រួតពិនិត្យ​ការប្រើប្រាស់​ចុងក្រោយ​​របស់រដ្ឋាភិបាល​សហរដ្ឋអាមេរិក រួមទាំងកិច្ចសម្ភាសន៍ និងការស៊ើបអង្កេតនៅក្នុងនៅក្នុងប្រទេសចិនដែរ​ឬយ៉ាងណានោះទេ។ ស្របពេលជាមួយគ្នា គេមិនទាន់ឃើញមានការឆ្លើយតបណាមួយពីស្ថានទូតចិនប្រចាំនៅវ៉ាស៊ីនតោន និងក្រសួងការបរទេសចិននៅឡើយដែរ។

គួរជម្រាបថា កាលពីដើមខែនេះ ទីប្រឹក្សាការទូតកំពូលរបស់ប្រធានាធិបតីបារាំងគឺលោក Emmanuel Macron បាននិយាយថា ប្រទេសចិនកំពុងផ្តល់សម្ភារៈ ដែលអាចប្រើជាឧបករណ៍យោធាបាន ដល់ប្រទេសរុស្ស៊ី ទោះបីជាមិនមែន​នៅក្នុងទ្រង់ទ្រាយធំក៏ដោយក្តី។




អត្ថបទបន្ទាប់


នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រកាសផែនការជំរុញឲ្យម៉ាឡេស៊ីក្លាយជាប្រទេសសេដ្ឋកិច្ចធំបំផុតទី ៣០ នៅ១០ឆ្នាំខាងមុខ

ព័ត៌មាន
លោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាសនូវផែនការជំរុញឲ្យប្រទេសម៉ាឡេស៊ី ប្រែក្លាយពីប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៣៧ មក…

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន កំពុងប្រជែងយកប្រៀបលើទីផ្សារតម្លៃនៅអាមេរិក

ព័ត៌មាន
រថយន្តអគ្គិសនីផលិតទាំងស្រុងនៅអាមេរិកកំពុងជួបបញ្ហាតម្លៃនៅក្នុងទីផ្សារក្នុងស្រុកព្រោះវាមានតម្លៃថ្លៃពេក ដែលវាកំពុងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ