តម្លៃប្រេងឆៅពិភពលោក

តម្លៃប្រេងឆៅពិភពលោកហក់ឡើងក្រឺតដល់ ១០០ដុល្លារក្នុងមួយធុងបារ៉ែល ក្រោយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែផ្ដើមឡើង


តម្លៃប្រេងឆៅពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានតាំងពីឆ្នាំ២០១៤មក ដោយតម្លៃប្រេងមួយធុងបារ៉ែលបានកើនឡើង១០០ដុល្លារអាមេរិកហើយ បន្ទាប់ពី រុស្ស៊ីបានបើកឆាកវាយប្រហារឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
កម្មករដើរពិនិត្យមើលធុងដាក់ប្រេងឆៅ
ដោយ

ព្រឹកព្រលឹមស្រាង​នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ គេបានលឺ​សំឡេងបំផ្ទុះគ្រាប់បែកជាច្រើន នៅក្បែរទីក្រុង​ ហើយបើតាម​ការអះអាង​របស់​រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន បានអះអាងថា រុស្ស៊ីបាន​ចាប់ផ្ដើម​វាយប្រហារឈ្លានពានពេញទំហឹង ទៅលើ​អ៊ុយក្រែនហើយ ហើយ​មានកំពុង​កំណត់គោលដៅទីក្រុងនានា សម្រាប់ការវាយប្រហារដោយអាវុធផងដែរ។

ក្រោយពីមាន​ការផ្ទុះសង្គ្រាមបានចាប់ផ្ដើម តម្លៃប្រេងឆៅនៅអង់គ្លេស​​នៅម៉ោងជួញដូរដំបូងនៅអាស៊ី បាន​ហក់ឡើងខ្ពស់ដលទៅ ១០១ដុល្លារ៣៤សេន កើនឡើងជាង៤ដុល្លារបន្ថែមទៀត ធៀបនឹងតម្លៃកាលពីម្សិលមិញ។ តម្លៃប្រេងនៅថ្ងៃទី ២៤កុម្ភៈ ជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានឡើយគិតតាំងពីខែកញ្ញាឆ្នាំ២០១៤មក។ 

ដោយឡែក តម្លៃប្រេងនៅអាមេរិកវិញ បាន​កើនឡើងជាង៤ដុល្លារបន្ថែមទៀតដូចគ្នាដែរ នាំឲ្យ​មួយប្រេងធុងបារ៉ែល​មានតម្លៃដល់ ៩៦ដុល្លារ​៣២សេន។

តម្លៃប្រេងហក់ឡើងខ្ពស់នេះ ដោយសារតែ​មានក្ដីបារម្ភថា បញ្ហាសង្គ្រាម​រវាងរុស្ស៊ី និងអ៊ុយក្រែន​ គឺនឹងអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ការផ្គត់ផ្គង់​ប្រេង​សកលលោក។ អ្នកជំនាញ ធ្លាប់បានព្រមានថា តម្លៃប្រេង​អាចនឹង​កើនដល់​១២០ដុល្លារក្នុងមួយធុងបារ៉ែល ប្រសិនបើ​វិបត្តិអ៊ុយក្រែនមានស្ថានការកាន់តែអាក្រក់ទៅៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការឈ្លានពានចូលអ៊ុយក្រែន៖ រុស្ស៊ី​ផ្ដើម​​បាញ់​ទៅលើ​ទីតាំងយោធា​របស់អ៊ុយក្រែន

ព័ត៌មាន
ប្រភព​ពី​សារព័ត៌មាន The Guardian ផ្សាយនៅមុននេះបន្តិចថា កងទ័ព​រុស្ស៊ី​បាន​បើកការវាយប្រហារ​យោធា​ទៅលើ​ប្រទេស​អ៊ុយក្រែន​ហើយ តាមបញ្ជារបស់…

កម្ពុជាកំពុងបន្ដស្វែងរកក្រុមហ៊ុនវិនិយោគថ្មីពីក្រៅប្រទេស ដើម្បីបន្ដអភិវឌ្ឍវិស័យប្រេងកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពលបានអះអាងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្ដស្វែងរកការវិនិយោគពីក្រៅប្រទេស សម្រាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ