កិច្ចប្រជុំ G20

ព្រឹត្តិការណ៍សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឲ្យមានភាពអាប់អួរក្នុងកិច្ចជំនួប G20 ខណៈប្រទេសមួយចំនួនចោមគ្នាប្រលះរុស្សីនៅក្នុងអាហារពេលល្ងាច


ដូចការរំពឹកទុកមុនមែន នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G20 កាលពីថ្ងៃសុក្រនេះ តំណាងនៃប្រទេសមួយចំនួនបានលើកឡើងពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងបានរិះគន់យ៉ាងចាស់ដៃទៅលើភាគីអ្នកការទូតកំពូលរបស់ទីក្រុងមូស្គូ គឺលោក សឺហ្គេ ឡារ៉ូវ ដែលបានចូលរួមកិច្ចប្រជុំនោះដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ (Reutes)។
បញ្ហាសង្គ្រាមនៅអ៊ុយក្រែនបានគ្រប់ដណ្តប់នៅក្នុងជំនួប G20!
ដោយ

វេទិកានៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នេះនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីដែលត្រូវពិភាក្សាលើបញ្ហាសង្រ្គាម និងឥទ្ធិពលរបស់វាទៅលើសេដ្ឋកិច្ចពិភពលោក ហើយមន្ត្រីកំពូលមួយចំនួនមកពីបណ្តាប្រទេសលោកខាងលិច និងប្រទេសជប៉ុនបានសង្កត់ធ្ងន់ថា វាមិនមែនជា «ការប្រជុំដូចរាល់ដងនោះទេ»នៅពេលនេះ។

ក្នុងនោះដែរ នៅពេលដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចាប់ដៃជាមួយសមភាគីឥណ្ឌូនេស៊ី លោកស្រី Retno Marsudi នៅពេលចាប់ផ្តើមកិច្ចប្រជុំ គេបានលឺសម្លេងស្រែកឡើងថា៖ «ពេលណារុស្សីបញ្ឈប់សង្គ្រាមឈ្លានពាននៅអ៊ុយក្រែន?!»។

លោកស្រីរេតនូ (Retno) ដែលរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 នេះបាននិយាយកាលពីថ្ងៃសុក្រនៅឯកិច្ចបើកការប្រជុំថា៖ «វាជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា ក្នុងការបញ្ចប់សង្រ្គាមឱ្យបានឆាប់ជាងនេះ ដោយរកដំណោះស្រាយមកដាក់លើតុចរចារ មិនមែននៅក្នុងសមរភូមិនោះទេ»។

ទោះបីជាយ៉ាងណា មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសឥណ្ឌូណេស៊ីបានប្រាប់ទីភ្នាក់ងារ Reuters ថានឹងមិនមានសេចក្តីប្រកាសណាមួយត្រូវបានរំពឹងទុកនៅក្រោយបញ្ចប់កិច្ចប្រជុំនោះទេ។

ទោះយ៉ាងណា រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បាននិយាយទៀតថា «នេះជាលើកទីមួយហើយ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ដែលភាគីពាក់ព័ន្ធទាំងអស់បានអង្គុយក្នុងបន្ទប់តែមួយ»។

មួយវិញទៀត មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដែរថា វាមានសារសំខាន់ក្នុងការទប់ស្កាត់ «ការរំខាន ឬការបង្អាក់ណាមួយ» ចំពោះរបៀបវារៈ G20 ខណៈពេលដែលអាមេរិកលើកឡើងថា «អំពើឃោរឃៅ" របស់រុស្ស៊ីចំពោះអ៊ុយក្រែនមិនអាចប្តូរជាទង្វើស្របច្បាប់បានទេ។

បន្ទាប់ពីកិច្ចពិភាក្សាលើបញ្ហាអ៊ុយក្រែនជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកចៃស្សានកា (S. Jaishankar) កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនឹងប្រឆាំងយ៉ាងដាច់ខាតរាល់ទង្វើនៃការបំផុសឲ្យមានការប្រឈមមុខដាក់គ្នា ឬក៏ការបង្កើត «សង្រ្គាមត្រជាក់ថ្មីណាមួយ»។

មិនតែប៉ុណ្ណោះ លោក Lavrov ជារដ្ឋមន្ត្រីការបរទេសរុស្សី ដែលបានជួបសន្ទនាផ្ទាល់ជាមួយសមភាគីចិន លោក Wang Yi នៅកោះបាលី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយសរសើរទីក្រុងប៉េកាំងមិនដាច់ពីមាត់ ប៉ុន្តែលោកបានរិះគន់ខ្លាំងៗទៅកាន់លោកខាងលិចផងដែរ។

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស G20 លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានច្រានចោលការចោទប្រកាន់របស់លោកខាងលិចមកលើរុស្ស៊ី ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដោយរុស្ស៊ី បានចាត់ទុកប្រទេសលោកខាងលិច គឺកំពុងវក់តែលើការរិះគន់រុស្ស៊ី ហើយខ្ជះខ្ជាយពេលវេលាក្នុងការរួមគ្នាដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលមានចំពោះមុខ។

គួររំលឹកឡើងវិញបន្តិចថា របៀបវារៈក្នុងកិច្ចប្រជុំ G20 នៅថ្ងៃសុក្រនេះ រួមមានកិច្ចប្រជុំបិទទ្វារជាមួយអ្នកការទូតកំពូលនៃក្រុមប្រទេស G20 រួមមានប្រទេសចិន ឥណ្ឌា សហរដ្ឋអាមេរិក ប្រេស៊ីល អង់គ្លេស កាណាដា ជប៉ុន អាហ្វ្រិកខាងត្បូង ក៏ដូចជាកិច្ចពិភាក្សាទ្វេភាគីនៅរវាងប្រទេសផ្សេងទៀត។ ហើយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏ត្រូវបានគេរំពឹងថានឹងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញផងដែរ៕




អត្ថបទបន្ទាប់


អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ទទួលមរណភាពហើយ ក្រោយខ្មាន់កាំបាញ់ប្រហារ

ព័ត៌មាន
អតីតនាយករដ្ឋមន្ត្រីជប៉ុន វ័យ៦៧ឆ្នាំ លោក ហ៊ីនហ្សូអាបេ (Shinzo Abe) បានទទួលមរណភាពហើយនៅរសៀលថ្ងៃទី ៨ខែកក្កដានេះ បន្ទាប់ពីលោកត្រូវបានបញ្ជូន…

មេទ័ពចិនព្រមានមេទ័ពកំពូលរបស់សហរដ្ឋអាមេរិកពី «ការបង្ករឿងតាមតែអពើចិត្ត» ដែលអាចធ្វើឲ្យមានការប៉ះទង្គិចគ្នាដោយចៃដន្យណាមួយ

ព័ត៌មាន
មន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់ប្រទេសចិន បានព្រមានសមភាគីអាមេរិក ដែលជាមេទ័ពកំពូលម្នាក់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា «ការបង្កហេតុតាមតែអំពើច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ